Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​គ្រោះថ្នាក់​ចរាចរ​សាហាវ​ចុងឆ្នាំ​២០១៨ ដាច់​ក្បាល​ស្ត្រី​ម្នាក់​

spot_img

សៀមរាប ​៖ ករណី​គ្រោះថ្នាក់​ចរាចរ​ដ៏រ​ន្ឋ​ត់​មួយ បិទ​បញ្ចប់​ឆ្នាំ​២០១៨ ដែល​សាហាវ​ជាងគេ គឺ​បានកើត​ឡើង​រវាង​រថ​យន្ត​និង​ម៉ូតូ បណ្ដាលអោយ​ដាច់​ក្បាល​ស្ត្រី​ម្នាក់ ត្រឹម​ក​ខ្ទាត​ចេញពី​ដងខ្លួន​ចម្ងាយ​៣០​ម៉ែត្រ ស្លាប់​ភ្លាមៗ​មួយ​រំពិច កាលពី​វេលា​ម៉ោង ២១​និង​៣០​នាទី ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០១៨ ត្រង់ចំណុច់​ភូមិ​បុស្ស​ធំ ឃុំ​ខ្នារ​ពោធិ៍ ស្រុក​សូទ្រនិគម ខេត្តសៀមរាប លើផ្លូវ​គ្រួស​ក្រហម ។​

​លោក​វរសេនីយ៍​ឯ ក​ណុប សារ៉ាក់ អធិការនគរបាល​ស្រុក​សូទ្រនិគម បាន​ឲ្យ​ដឹងថា គ្រោះថ្នាក់​ចរាចរ​យ៉ាង​សាហាវ​នៅ​ចុងឆ្នាំ​២០១៨​នេះ បង្កឡើង​ដោយ​រថយន្ដ​ម៉ាក ​TOYOTA TACOMA ពណ៌​ឈាមជ្រូក ពាក់​ស្លាក​លេខ​
​ភព​2-U2718 បើកបរ​ដោយ​ឈ្មោះ ពេទ្យ សូ​ឡូ អាយុ​២៩​ឆ្នាំ ភេទ​ប្រុស រស់នៅ​ភូមិ​សូ​ភី ឃុំ​កន្ទ្រាំ​ង ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប កុ្ន​ង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង បាន​បុក​ប៉ះ​ជាមួយ​ម៉ូតូ ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ឆ្នាំ​ផលិត ២០១៧ ពាក់​ស្លាក​លេខ​សរ​1Y-1353 បើកបរ​ដោយ ឈ្មោះ សយ ស៊ាន់ អាយុ​៣៣​ឆ្នាំ ភេទ​ស្រី នៅ​ភូមិ​ត្រពាំង​ប្រី​យ៍ ឃុំ​ពពេល បើកបរ​ក្នុងទិសដៅ ពី​ត្បូង​ទៅ​ជើង​បុក​និង​ជ្រុង​ដែក នៃ​ទ្រុង​រថយន្ត​ផ្នែក​ខាងមុខ និង​ចំហៀង​ទ្រុង​ដែក បណ្ដាល​ឲ្យ​ដាច់​ក្បាល​ត្រឹម​ក ខ្ទាត​ចេញពី​ដងខ្លួន​ចម្ងាយ​៣០​ម៉ែត្រ ស្លាប់ ។​

​លោក​វរសេនីយ៍​ឯ ក​ណុប សារ៉ាក់ អធិការនគរបាល​ស្រុក​សូទ្រនិគម បាន​បញ្ជា​ឲ្យ​ធ្វើការ​ឃាត់ខ្លួន អ្នកបើកបរ​រថយន្ត ដើម្បី​កសាង​បញ្ជូន​តាម​នីតិវិធី​។ ចំណែក​មធ្យោបាយ​រងគ្រោះ និង​បង្ក​និង​វត្ថុតាង​ពាក់ព័ន្ធ ត្រូវ​មន្ត្រី​ផ្នែក​ចរាចរណ៍ ប្រមូល​មក​រក្សាទុក​នៅ​ការិយាល័យ​ជំនាញ​ ៕​ ដោយ ​៖​ កូ​ឡាប​

spot_img
×