Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេ​ជោ ស្នើ​ដល់​ពលរដ្ឋ ចូលរួម​ចូលរួម​ឆ្លង​ឆ្នាំ​សកល ២០១៨ ចូល ២០១៩ នៅ​វិមាន ឈ្នះ ឈ្នះ ជាមួយ​សម្តេច​ទាំង​ទ្វេរ​

spot_img

​ភ្នំពេញ ​៖ បើតាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ នៅ​ថ្ងៃទី​៣១​ខែធ្នូ​ឆ្នាំ​២០១៨​នេះ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​កម្ពុជា បានប្រកាសថា សូម​ជូនពរ សិរី​សួស្តី​ឆ្នាំ​ថ្មី ២០១៩ ថ្ងៃទី ៣១ ធ្នូ​នេះ គឺជា​ថ្ងៃ​ចុងក្រោយ​នៃ​ឆ្នាំ ២០១៨​។ នៅ​យប់​នេះ ខ្ញុំ​និង​ភរិយា នឹងចូលរួម​ឆ្លង​ឆ្នាំ​សកល ២០១៨ ចូល ២០១៩ នៅ​វិមាន ឈ្នះ ឈ្នះ ដែល​ទើប​សម្ពោធ​កាលពី​ថ្ងៃទី ២៩ ធ្នូ ថ្មីៗ​នេះ​។

​សម្តេច​តេ​ជោ បាន​ថ្លែងថា បងប្អូន​អាច​នាំ​កូនចៅ​មក​កម្សាន្ត​សប្បាយ​នៅ​វិមាន ឈ្នះ ឈ្នះ ដែលមាន​កម្មវិធី​ប្រគំ​តន្ត្រី និង​ស្តង់​ពិព័រណ៍​ជាច្រើន ព្រមទាំង​ពិធី​បាញ់​កាំជ្រួច​ឆ្លង​ឆ្នាំ​ផងដែរ​។ ចំពោះ​វត្ថុ​អនុស្សាវរីយ៍ និង​ម្ហូបអាហារ​វិញ គឺមាន​លក់​ត្រៀបត្រា នៅតាម​ស្តង់​ក្នុង​បរិវេណ​វិមាន ឈ្នះ ឈ្នះ​។​

​សម្តេចនាយក​រដ្ឋមន្ត្រី ក៏​សូម​អញ្ជើញ​បងប្អូន​ជនរួមជាតិ ទេសចរ​ជាតិ និង​អន្តរជាតិ ព្រមទាំង​កូនក្មួយ​យុវជន ចូលរួម​ឆ្លង​ឆ្នាំ​សកល នៅ​វិមាន ឈ្នះ ឈ្នះ យប់​នេះ​ឲ្យ​បាន​ច្រើន​កុះករ និង​ដើម្បី​បានឃើញ​ច្បាស់ នូវ​សោភ័ណភាព​វិមាន ប្រវត្តិសាស្ត្រ នាពេល​រាត្រី​ទៀតផង​។ ខ្ញុំ​និង​ភរិយា សូម​ប្រគេន​ពរ ព្រះ​តេជគុណ​គ្រប់​ព្រះអង្គ និង​ជូនពរ​បងប្អូន ជនរួមជាតិ​ទាំង​ក្នុង និង​ក្រៅប្រទេស ព្រមទាំង​កងទ័ព​ជាតិ ដែល​កំពុង​ឈរជើង​ការពារ​ទឹកដី នៅតាម​ព្រំដែន ជួបតែ​សេចក្តីសុខ សេចក្តី​ស​ចម្រើន មាន​សុខ​ភាពល្អ ទទួលបាន​ជោគជ័យ ក្នុង​ការងារ និង​មុខរបរ និង​មាន​លាភ​សំណាង​គ្រប់ៗ​គ្នា នៅក្នុង​ឆ្នាំ​ថ្មី ២០១៩ ដែល​នឹង​ចូលមក​ដល់ នៅ​ពាក់​កណ្តាលអធ្រាត្រ​យប់​នេះ ​៕ ដោយ ​៖ ​កូ​ឡាប​

spot_img
×