Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​កឹម សុខា ៖ ឆ្នាំ​ថ្មី​នេះ នឹង​បើក​នូវ​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី​មួយ ដែល​លប់បំបាត់ ឲ្យ​អស់ នូវ​ជំងឺ​ដែល​កំពុង​រាតត្បាត​ក្នុងសង្គម​ខ្មែរ

spot_img

​ភ្នំពេញ​៖ ក្នុងឱកាស​ឆ្លង​ឆ្នាំ​ចាស់ ២០១៨ ឈាន​ចូលឆ្នាំថ្មី ២០១៩​នេះ លោក​កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែងថា សូម​ឲ្យ​ឆ្នាំ​ថ្មី​នេះ នឹង​បើក​នូវ​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី​មួយ ដែល​លប់បំបាត់ ឲ្យ​អស់ នូវ​ជំងឺ​ដែល​កំពុង​រាតត្បាត​ក្នុងសង្គម​ខ្មែរ ដោយ​ចាប់ផ្តើម​ពី​ការផ្សះផ្សា​ជាតិ​ពិតប្រាកដ មិន​យក​ខ្មែរ​ណា​ជាស​ត្រូវ​។​

​ក្នុង​ផេ​ក​ហ្វេ​ស​ប៊ុ​ក នៅ​ថ្ងៃទី​៣១​ធ្នូ​ឆ្នាំ​២០១៨ លោក​កឹម សុខា ដែល​កំពុង​ជាប់ឃុំ​ខ្លួន​នៅក្នុង​គេហដ្ឋាន​របស់លោក បាន​សរសេរ​នូវ​សារ​នយោបាយ​មួយ​ថា “​សារ​ជូនពរ​ឆ្នាំ​ថ្មី ឆ្នាំ​សកល ២០១៩​។ ក្នុងឱកាស​ឆ្លង​ឆ្នាំ​ចាស់ ២០១៨ ឈាន​ចូលឆ្នាំថ្មី ២០១៩​នេះ ខ្ញុំ​សូម​ជូនពរ​ដល់​ប្រជា​ពល​ដ្ឋ ជុំវិញ​ពិភពលោក ឲ្យ​ជួបប្រទះ​នូវ​សេចក្តីសុខ និង សុភមង្គល គ្រប់ៗ​គ្នា​។ ខ្ញុំ​សូម​ជូនពរ ជាពិសេស​ដល់ ព្រះរាជាណាចក្រ​កម្ពុជា និង​ប្រជាពលរដ្ឋ​ខ្មែរ ឲ្យ​ទទួលបាន​នូវ​សុខសន្តិភាព និង​វឌ្ឍនភាព​តាម​គោលការណ៍​ប្រជាធិបតេយ្យ ដោយ​ចាប់ផ្តើម​ពី​ការផ្សះផ្សា​ជាតិ ពិតប្រាកដ មិន​យក​ខ្មែរ​ណា​ជាស​ត្រូវ​។ សូម​ឲ្យ​ឆ្នាំ​ថ្មី​នេះ នឹង​បើក​នូវ​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី​មួយ ដែល​លប់បំបាត់ ឲ្យ​អស់​នូវ​ជំងឺ​ពីរ​យ៉ាង ដែល​កំពុង​រាតត្បាត​ក្នុងសង្គម​ខ្មែរ​៖ ទី​១​គឺ ការគាបសង្កត់​ជិះជាន់ គម្រាមកំហែង ជាពិសេស​ដោយ​អំពើហិង្សា និង​ទី​២​គឺ ការ​ស្អប់​ឈ្នានីស ជាពិសេស​តាម​រូបភាព​លាប​ពណ៌ ជេរប្រមាថ និង​បង្ខូច​កេរ្តិ៍ឈ្មោះ​។ សូម​ឲ្យ​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី​នេះ ចាប់ផ្តើម​ពី​មេដឹកនាំ​គ្រប់​និន្នាការ ដើម្បី​ជា​គំរូ ដោយ​បញ្ឈប់​ការធ្វើ​នយោបាយ តាមបែប​អគុណ​ធម៌ មិន​ថា​តាមរយៈ​ការ​គម្រាមកំហែង ឬ​ការ​មួលបង្កាច់ ហើយ​វិល​ទៅរក​ទសពិធរាជធម៌​វិញ ដើម្បី​ត្រួស​ត្រាយផ្លូវ ជូន​ប្រជាពលរដ្ឋ ជាពិសេស​កូន​ខ្មែរ​ជំនាន់​ក្រោយ​។​

ជាថ្មី​ម្តងទៀត ខ្ញុំ​សូម​ជូនពរ​ឲ្យ​ឆ្នាំ​ថ្មី​២០១៩​នេះ នាំមក​នូវ​សុភមង្គល ភាពរុងរឿង យុត្តិធម៌ ភាព​ស្ងប់​សុខ និង​សេរីភាព​ពេញលេញ​បរិបូរណ៍ ដល់​ខ្មែរ​គ្រប់រូប​”៕ ដោយ ​៖​ កូ​ឡាប​

 

spot_img
×