Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដង្ហែរ និង​អភិសេក​រូបសំណាក​លោក​តា​គង់ យាយ​ដើ​ង ​និង​អបអរ​ចូលឆ្នាំ​សកល​២០១៩​ ជូន​ដល់​ប្រជាពលរដ្ឋ​គ្រប់ទិសទី​មក​គោរព​បន់ស្រន់​

spot_img

​ខេត្តស្វាយរៀង​ ៖ ​លោក គឹម ធា សមាជិក​ព្រឹទ្ធសភា​លោកស្រី ដួង វណ្ណា តំណាងរាស្ត្រ​ខេត្តស្វាយរៀង លោក ជុំ ហាត ប្រធាន​ក្រុមប្រឹក្សា​ខេត្ត លោក ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង រួម​និង​អស់លោក លោកស្រី​ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត ប្រធាន​មន្ទីរ​-​អង្គភាព​នានា​ក្នុង​ខេត្ត នាយក​ទីចាត់ការ​/​ប្រធាន​អង្គភាព​សាលាខេត្ត នា​ព្រឹក​ថ្ងៃ​ចន្ទ​៩​រោច ខែ​មិគសិរ​, សំរឹទ្ធិស័ក ព​.​ស​២៥៦២ ៣១ ខែធ្នូ ឆ្នាំ​២០១៨​នេះ បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ដង្ហែរ និង​អភិសេក​រូបសំណាក​លោក​តា​គង់ យាយ​ដើ​ង នៅ​ខាងក្រោយ​មន្ទីរ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តស្វាយរៀង​។

​លោក លោកស្រី​ជា សមាជិក​ព្រឹទ្ធសភា និង​តំណាងរាស្ត្រ​ខេត្ត លោក​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត លោក​អភិបាលខេត្ត ព្រមទាំង​លោក លោកស្រី ជា​ប្រធាន​មន្ទីរ​-​អង្គភាព​នានា បាន​ចូលរួម​ដង្ហែ​រូបសំណាក​លោកតា​គង់ យាយ​ដើ​ង តាម​រថយន្ត​ចំនួន​១​ជុំ​ក្នុង​ក្រុង​ស្វាយរៀង​មកកាន់​ទី​ន្លែ​ង​អាស្រម​ថ្មី​ផងដែរ ។

​លោក ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង បាន​អាន​នូវ​ជីវប្រវត្តិ​លោកតា​គង់ យាយ​ដើ​ង ដែល​ចងក្រង​ឡើង​ដោយ​មន្ទីរ​ធម្មការ និង​សាសនា​ខេត្តស្វាយរៀង​

​តាម​សាវតារ​លោកតា​គង់​យាយ​ដើ​ង​នេះ​មាន​ប្រវត្តិ​ចាប់ផ្តើម​កើតឡើង​នៅក្នុង​សម័យ​សង្គ្រាម​ខ្មែរ​និង​ចាម្ប៉ា​។​នា​សតវត្ស​ទី​៩​មាន​ស្ដេច​ចាម្ប៉ា​មួយអង្គ​ជា​មេទ័ព​ធំ​នៃ​នគរ​ចាម្ប៉ា​បាន​លើក​ពល​សេនា​យោធា​យ៉ាង​គគ្រឹក​គគ្រេង​ចូលមក​វាយប្រហារ​នគ​រ​ខ្មែរ​តែ​កងទ័ព​បច្ចាមិត្ត​ត្រូវ​បរាជ័យ​រត់​ខ្ចាត់ខ្ចាយ​រលាយ អស់​។​ចូល​មកដល់​រជ្ជកាល​ព្រះបាទ​សុរិយា​វរ្ម័នទី​២ ដែល​ប្រទេស​កម្ពុជា​កំពុង​ជួប​វិបត្តិ​ផ្ទៃក្នុង នគរ​ចាម្ប៉ា​បាន​បញ្ជូន​កងទ័ព​មក​រាតត្បាត​លុកលុយ និង​កាន់កាប់​ត្រួតត្រា​ដែនដី​ខ្មែរ​នៅ​ដីសណ្តរ​ទន្លេ​ភាគ​អ​គ្នេ​យ៍​។​

​សូម​ជម្រាបជូន​ថា ៖ សមិទ្ធិផល​ថ្មី​ដែល​លេចចេញ​ជា​រូបរាង​ក្នុង​បំណាច់​២០១៨ ឈានចូល​ឆ្នាំ​២០១៩​នេះ ជា​គំនិត​ផ្តួចផ្តើម​ក៏​សាង​ឡើង​ដោយ លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការកិច្ច​និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ចុះជួយ​ខេត្តស្វាយរៀង និង​លោក ម៉ែន វិបុល អភិបាល នៃ​គណ​អភិបាលខេត្ត​ស្វាយរៀង បានរៀបចំ​ក៏​សាង​នូវ​ទីសក្ការៈ ដ៏​ស្រស់ស្អាត​នេះ​ស្ថិតនៅលើ​ទីតាំង​ចាស់​គឺ​អាស្រម​(​លោកតា​គង់ យាយ​ដើ​ង​) ខាងក្រោយ​មន្ទីរ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​ខេត្តស្វាយរៀង ស្ថិត​ក្នុងភូមិ​មេភ្លើង សង្កាត់​ស្វាយរៀង ក្រុង​ស្វាយរៀង ខេត្តស្វាយរៀង ៕ ​វ៉ៃ​គោ​

spot_img
×