Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុវជនម្នាក់ រួមភេទជាមួយអនីតិជន ត្រូវឃាត់ខ្លួន បញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង

spot_img

បាត់ដំបង ៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថាដោយអនុវត្តតាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ទោ​ អ៊ុច​ សុខុន​ ស្នងការ​នៃ​ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ និងដោយបានការ យល់ព្រមពីលោក​ នួន​ សាន​ ព្រះរាជអាជ្ញាអមសាលា​ដំ​បូងខេត្តបាត់ដំបងផងនោះ​ យុវជនម្នាក់ឈ្មោះ ឆយ រី​ អា​យុ​ ​២១​ ឆ្នាំរស់នៅក្នុងភូមិ​សំបួរមាស​ ឃុំ​ស្នឹង​ស្រុកបាណន់ ខេត្ត​បាត់ដំបង​ ត្រូវបាននគរបាល នៃអធិការដ្ឋាននគរបាលស្រុកបាណន់​ ឃាត់ខ្លួន កសាងសំណុំរឿង បញ្ជូនមកសា​លាដំបូងខេត្តបាត់ដំបង ថ្ងៃទី​២៩​ ខែ​ ធ្នូ​ ឆ្នាំ២០១៨​ ក្នុងករណី រួមភេទជាមួយអនីតិជន នាពេលកន្លងមក ។

លោកវរសេនីយ៍ឯក​ ប៉ាន់​ វណ្ណនី​ អធិការនគរបាលស្រុកបាណន់​​បានឲ្យដឹងថា​ បន្ទាប់ពីទទួលបាននូវបណ្តឹង ពីម្តាយរបស់កុមារីរងគ្រោះ កាលពីថ្ងៃទី​២៥​ ខែ​ធ្នូ ​ឆ្នាំ២០១៨​ ប្តឹងចោទប្រកាន់ ទៅលើយុវជនដូចមានឈ្មោះខាង​លើរួចមក​ នគរបាលបានធ្វើការស្រាវជ្រាវជាបន្ទាន់​ដែលក្នុងនោះ ក៏មានការចូលរួម ពីអង្គភាពនានា នៅក្នុងមូលដ្ឋានស្រុក ដែលធ្វើការពាក់ព័ន្ធ នឹងករណីនេះ ​ហើយជាមួយនេះ ក៏បានការចូលរួមផ្តល់នូវអនុសាសន៍ ពីថ្នាក់ដឹកនាំស្នង​ការ ព្រមទាំងលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត​បាត់​ដំ​បងផង ទើបឈានទៅធ្វើការឃាត់ខ្លួនយុវជនជាជន​ស័ង្សយខាងលើ បញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ​ចាត់ការតាមផ្លូវច្បាប់។

សូមជម្រាបជូនថា​ កុមារីរងគ្រោះមានឈ្មោះ​ព.រ ​អាយុ១៤​ឆ្នាំ​រស់នៅភូមិ-ឃុំ-ស្រុកបាណន់ ​ខេត្ត​បាត់​ដំបង​ ដែលបច្ចុប្បន្នកុមារីរងគ្រោះកំពុង ត្រូវបានទទួលនូវការយកចិត្តទុក ដាក់ផ្តល់ប្រឹក្សា និងការគាំពារ ពីអង្គភាពជំ​នាញ ទាក់ទងលើបញ្ហានេះផងដែរ៕ ដោយ ៖ បញ្ញាស័ក្តិ

spot_img
×