Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់ខ្លួន​អ្នករកស៊ី​បូជាសព ៣​នាក់ ពីបទ​រំលោភ​បូក​លើ​នារី​ម្នាក់ ក្រោយ​ផឹកស្រា​ជាមួយគ្នា ស្រវឹង​ស្រឿងៗ​

spot_img

​កណ្ដាល ៖ ក្រុម​ជនសង្ស័យ​៣​នាក់ ដែលជា​មនុស្ស​ពេញកម្លាំង បានធ្វើ​សកម្មភាព​ចាប់រំលោភ​បូក លើ​នារី​ម្នាក់ បានសម្រេច​ជា​បន្ដបន្ទាប់​គ្នា ក្រោយពេល​ពួកគេ បាន​ផឹកស៊ី​ស្រវឹងស្រា នៅក្បែរ​កន្លែង​បុណ្យសព​មួយ​។ បន្ទាប់ពី​ធ្វើ​សកម្មភាព​រួច ត្រូវបាន​នគរបាល​ស្រុក​កោះធំ ធ្វើការ​ចាប់ខ្លួន តាម​ពាក្យ​ប្តឹង​ផ្ទាល់មាត់​របស់​ក្មេងស្រី​រងគ្រោះ​។​

ករណី​ខាងលើនេះ បាន​កើតឡើង​នៅវេលា​ម៉ោង​១៩​និង​៤៥​នាទី ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០១៨ ស្ថិតក្នុង​ភូមិ​ព្រែក​ស្ដី ឃុំ​ព្រែក​ស្ដី ស្រុក​កោះធំ ខេត្តកណ្ដាល ។​

​លោក​អនុសេនីយ៍ឯក សួស ដា​ណា​រី នាយផ្នែក​ព្រហ្មទណ្ឌ​ស្រុក​កោះធំ បាន​ឲ្យ​ដឹងថា ស្ដ្រី​រងគ្រោះ​ឈ្មោះ ស គ​.​ប អាយុ​២០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​តា​ហ៊ីង ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្តកណ្ដាល ។ ចំណែក​ជនសង្ស័យ មាន​គ្នា​៣​នាក់ ទី​១-​ឈ្មោះ លន ហ៊ីម ភេទ​ប្រុស អាយុ​៣២​ឆ្នាំមាន​ទីលំនៅ​ភូមិ​សំចត ឃុំ​ព្រៃកប្បាស ស្រុក​ព្រៃកប្បាស ខេត្តតាកែវ ទី​២-​ឈ្មោះ ស្រ៊ិ​ន ស្រ៊ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ និង​ទី​៣-​ឈ្មោះ ចក់ ណាក់ ភេទ​ប្រុស អាយុ​២០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ដើម​ពោធិ៍ ឃុំ​ព្រៃកប្បាស ស្រុក​ព្រៃកប្បាស ខេត្តតាកែវ ។ ចំណែក​វត្ថុតាង​ដកហូត​បាន​មាន​៖ ស្រោមអនាម័យ​ប្រើ​រួច​ចំនួន​១ និង​ខ្សែក្រវាត់​ពណ៌​ខ្មៅ​ចំនួន​១​។​

​លោក សួស ដា​ណា​រី បន្ដថា នៅ​មុនពេល​កើតហេតុ ម៉ោង​ប្រមាណ​៦​ល្ងាច នារី​រងគ្រោះ​ខាងលើ និង​មិត្តភក្តិ​ម្នាក់ទៀត បាននាំគ្នា​ជិះ​កង់ ចេញពីផ្ទះ​របស់ខ្លួន​ម្នាក់​មួយគ្រឿង ទៅលេង​ផ្ទះ​មិត្តភក្តិ​ម្នាក់ទៀត នៅ​ផ្សារ​ព្រែក​ប៉ុក ឃុំ​ព្រែក​ស្តី ។ លុះ​ជិះ​កង់​ត្រឡប់មកផ្ទះ​មិ​ត្ដ​ភក្ដិ​វិញ មក​ជិត​ដល់​វត្ត​ព្រែក​ស្ដី នារី​រងគ្រោះ និង​មិ​ត្ដ​ភក្ដិ បាន​បបួលគ្នា​ទិញ​ស្រា​បៀរ ហើយ​នាំគ្នា​ទៅ​ផឹក​នៅ​មាត់ទន្លេ ខាងមុខ​វត្ត​ព្រែក​ស្ដី ដែលជា​កន្លែង​ពួកគេ ធ្លាប់​ទៅលេង​នៅ​ទីនោះ​ជា​ញឹកញាប់ ។ ខណៈដែល​កំពុង​ផឹក ក៏​ស្រាប់តែ​ពួក​ជនសង្ស័យ​ទាំងបី​នាក់ ដែលជា​អ្នកស៊ីឈ្នួល​ជួល​មេន​មក​បូជាសព នៅក្បែរនោះ បាននាំគ្នា​ដើរទៅ​មាត់ទន្លេ ដោយមាន​ស្រា​បៀរ​យកទៅ​ជាមួយ​ផងដែរ លុះដល់​មាត់ទន្លេ បានឃើញ​នារី​រងគ្រោះ និង​មិ​ត្ដ​ភក្ដិ​គេ កំពុង​ផឹក ភ្លាមនោះ​ក្រុម​ជនសង្ស័យ បាន​សុំ​នារី​រងគ្រោះ​ផឹក​ជាមួយ​ផងដែរ ។ លុះ​ផឹក​បាន​មួយសន្ទុះ មិ​ត្ដ​ភក្ដិ​នារី​រងគ្រោះ បាន​ជិះ​កង់​ចេញ​មុន ដោយ​នៅតែ​នារី​រងគ្រោះ និង​ក្រុម​ជនសង្ស័យ កំពុង​ផឹក​ជាមួយគ្នា រហូតមកដល់​ម៉ោង​ប្រមាណ​១៩​យប់ ជនសង្ស័យ​ឈ្មោះ ស្រ៊ិ​ន ស្រ៊ ស្រវឹង​ស្រឿងៗ មាន​អារម្មណ៍​ចង់​រួមភេទ​ទៅលើ​នារី​រងគ្រោះ ក៏បាន​ចាប់បី​នារី​រងគ្រោះ យកទៅ​ដល់​ចំណុច​គុម្ព​ព្រៃត្រែង ក្បែរ​មាត់ទន្លេ រួច​ក៏​ធ្វើ​សកម្មភាព​ចាប់រំលោភ​នារី​រងគ្រោះ រហូត​បានសម្រេច ដោយ​បន្សល់ទុក​ខ្សែក្រវាត់ នៅ​កន្លែងកើតហេតុ បន្ទាប់ពី​មក ជនសង្ស័យ​២​នាក់​ទៀត គឺ​ឈ្មោះ ចក់ ណាក់ និង លន ហ៊ីម បាន​ចូលទៅ​រំលោភ លើ​នារី​រងគ្រោះ​បន្តបន្ទាប់​គ្នា រហូត​បានសម្រេច ម្នាក់​មួយ​លើក ។ ក្រោយពី​ធ្វើ​សកម្មភាព​រួច ជនសង្ស័យ​ទាំង​៣​នាក់ បាន​ដើរទៅ​កន្លែង​មេន​បូជាសព​របស់​ពួកគេ​វិញ រីឯ​នារី​រងគ្រោះ ក៏បាន​ដើរមក​ត្រឡប់មកផ្ទះ ដោយ​យំសោក ហើយ​បាន​ជួបនឹង​សមត្ថកិច្ច​នគរបាល កំពុង​ល្បាត​ក្នុងភូមិ​សាស្ដ្រ​។ ភ្លាមនោះ សមត្ថកិច្ច​នគរបាល បានធ្វើ​ការសួរនាំ​នារី​រងគ្រោះ រួច​នារី​រងគ្រោះ បាន​រៀបរាប់​រឿង ប្រាប់​សមត្ថកិច្ច​។ ក្រោយពី​សមត្ថកិច្ច​នគ​របាល បាន​ចម្លើយ​របស់​នារី​រងគ្រោះ ភ្លាមនោះ ក៏បាន​ធ្វើការ​ចាប់ខ្លួន ជនសង្ស័យ​៣​នាក់ យកមក​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​ធ្វើការ​សាកសួរ ។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច​នគរបាល ជនសង្ស័យ​ទាំង​៣​នាក់ បាន​ឆ្លើយ​សារភាពថា ពួកគេ​ពិតជា​បានធ្វើ​សកម្មភាព​ចាប់រំលោភ សេពសន្ថវៈ ទៅលើ​នារី​រងគ្រោះ​បន្តបន្ទាប់​គ្នា ពិត​ប្រា​ដក​មែន ។ បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៣​នាក់ ត្រូវបាន​នគរបាល​ជំនាញ កសាង​សំណុំរឿង បន​ញ្ជូ​ន​មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ដ ដើម្បី​ចាត់ការ​បន្ដ​តាម​នីតិវិធី​ច្បាប់ ៕ ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×