Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ០១ ខែមករា ឆ្នាំ​២០១៩ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

ឆ្នាំ​ជូត ៖ ការងារ ត្រូវ​យកចិត្តទុកដាក់​ធ្វើ​ការងារ បង្កើត​ទំនាក់ទំនង​ល្អ​ជាមួយ​គ្រប់​គ្នា​នៅ​ជុំវិញ​ខ្លួន ។ លុយកាក់ មិនល្អ មិន​ត្រូវ​បោះទុន​រកស៊ី ។ មនោសញ្ចេតនា ត្រូវ​ចេះ​គោរព​ថែរក្សា​មនោសញ្ចេតនា​បច្ចុប្បន្ន​ឲ្យ​គង់វង្ស។​

​ឆ្នាំ​ឆ្លូវ ៖ ការងារ ល្អប្រសើរ មាន​អ្នក​ជួយ​យក​អាសា​ក្នុង​ការងារ ។ លុយកាក់ ធូរធារ ចំណូល​កើន​ខ្ពស់ ។មនោសញ្ចេតនា រីករាយ​កក់ក្តៅ ។​

​ឆ្នាំ​ខាល ៖ ការងារ គួរ​ប្រមូលផ្តុំ​ធ្វើ​តែ​កិច្ចការ​របស់​ខ្លួន កុំ​លូកលាន់​រឿង​អ្នក​ដទៃ ។ លុយកាក់ ត្រូវ​ចំណាយ​ច្រើន គួរ​ចេះ​សន្សំសំចៃ ។ មនោសញ្ចេតនា ងាយ​កើត​ទំនាស់ ឈ្លោះប្រកែក​គ្នា ។​

​ឆ្នាំ​ថោះ ៖ ការងារ លេច​ចេញ​ឱកាសល្អៗ​ច្រើន ត្រូវ​ប្រញាប់​ចាប់​យក​ឲ្យទាន់ពេល ។ លុយកាក់ ស្ថិរភាព ។ មនោសញ្ចេតនា សុខដុមរមនា ។​

​ឆ្នាំ​រោង ៖ ការងារ ជួប​ឧបសគ្គ​ច្រើន ការងារ​ធ្លាក់ចុះ ។ លុយកាក់ ធម្មតា ពុំ​មាន​អ្វី​ប្រែប្រួល ។ មនោសញ្ចេតនា ងាយ​កើត​ការខ្វែងគំនិត​គ្នា ។​

​ឆ្នាំ​ម្សាញ់ ៖ ការងារ ប្រយ័ត្ន​មាន​អ្នក​ឈ្នានីស​ពីក្រោយ​ខ្នង ។ លុយកាក់ ងាយ​កើត​ទំនាស់​ក្នុង​រឿង​លុយកាក់ ។ មនោសញ្ចេតនា កើតមាន​ទំនាស់​នឹង​គ្នា ។​

​ឆ្នាំ​មមី ៖ ការងារ ត្រូវ​ចេះ​ច្នៃប្រឌិត ក្លាហាន​ទើប​ទទួលបាន​លទ្ធផល​ល្អ ។ លុយកាក់ ថ្ងៃនេះ​សមស្រប​សម្រាប់​ការ​បណ្តាក់ទុន​វិនិយោគ ។ មនោសញ្ចេតនា ផ្អែម​ល្ហែម សុភមង្គល ។​

​ឆ្នាំ​មមែ ៖ ការងារ ពេល​ជួប​បញ្ហា​ត្រូវ​ប្រយ័ត្នប្រយែង មិន​ត្រូវ​ប្រឈម​តឹងតែង​ជ្រុល ។ លុយកាក់ ល្អប្រសើរ ចំណូល​កើនឡើង ។ មនោសញ្ចេតនា គួរ​សកម្ម ម្ចាស់ការ​ជាង​មុន​ក្នុង​មនោសញ្ចេតនា ។​

​ឆ្នាំ​វក ៖ ការងារ ល្អ​បំផុត ថ្ងៃនេះ​ជា​ថ្ងៃ​ដ៏​ជោគជ័យ​គ្រប់​រឿង ។ លុយកាក់ ចម្រុងចម្រើន ធូរធារ ។ មនោសញ្ចេតនា ត្រូវ​ចេះ​ក្តាប់​ឱកាស​ក្នុង​រឿង​មនោសញ្ចេតនា ។​

​ឆ្នាំ​រកា ៖ ការងារ រីកចម្រើន​ត្រូវបាន​ថ្នាក់លើ​ពេញចិត្ត​កោតសរសើរ ។ លុយកាក់ យីអ៊ុន​ឡើង ថ្ងៃ​នេះ​អំណោយផល​ល្អ​សម្រាប់​ការចរចា​ពាក់ព័ន្ធ​ដល់​លុយកាក់ ។ មនោសញ្ចេតនា មាន​ដំណឹង​រីករាយ​ច្រើន ។​

​ឆ្នាំចរ ៖ ការងារ អំណោយផល​ល្អ ជួប​សំណាងល្អ ក្នុង​ការងារ ។ លុយកាក់ ត្រូវ​ពិចារណា​ឲ្យ​ល្អិតល្អន់ មុន​ពេល​បញ្ចេញ​ប្រាក់​វិនិយោគ ។ មនោសញ្ចេតនា មិន​ត្រូវឲ្យ​ការងារ​ឥទ្ធិពល​ដល់​មនោសញ្ចេតនា ។​

​ឆ្នាំ​កុរ ៖ ការងារ មិន​នឹងនរ មានរឿង​ប្រែប្រួល​ច្រើន ។ លុយកាក់ ទុកដាក់​ប្រាក់​កាស​ឲ្យ​ល្អ បញ្ចៀស​ត្រូវ​បាត់បង់ ។ មនោសញ្ចេតនា មិនល្អ ងាយ​កើត​ទំនាស់ ខ្វែងគំនិត​គ្នា ៕​

spot_img
×