Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋ​កំពុង​ព្រួយ​បារ​ម្មណ៍ ក្រោយ​​បាក់​ច្រាំងទន្លេ ធ្លាក់​ប្រាសាទបក្សីចាំក្រុង ចូល​ទន្លេ​

spot_img

​កណ្តាល ​៖ ​នៅ​ព្រឹក​ថ្ងៃទី​៣១ ខែធ្នូ ដែលជា​ថ្ងៃ​ចុងក្រោយ​ឆ្នាំ​២០១៨ ដី​មាត់​ច្រាំងទន្លេ បាក់​ធ្លាក់ចុះ​ចូលទៅក្នុង​ទឹកទន្លេ នៅ​ចំណុច​​ប្រាសាទបក្សីចាំក្រុង វត្ត​កែវ​មណី​ជោតិ ហៅ​វត្ត​រកា​កោង​ក្រៅ ដែល​ស្ថិតនៅ​ភូមិរ​ការ​កោង ឃុំរ​ការ​កោង​ទី​១ ស្រុក​មុខកំពូល ខេត្តកណ្តាល ។ ហេតុការណ៍​នេះ មិនមាន​ប្រជាពលរដ្ឋ ណា​ម្នាក់​រងគ្រោះ ដោយ សារ​ការបាក់​ច្រាំ​ទន្លេ​នេះ​នោះទេ​។​

​បើតាម​ពលរដ្ឋ​នៅក្បែរនោះ បាន​ប្រាប់ថា មានការ​បាក់​ច្រាំងទន្លេ ហើយ​បាន​បាក់​ខ្លោងទ្វារ​នៅមុខ​ព្រះវិហារ និង​មាន​ការបាក់​ធ្លាក់​ផ្ទះ​ប្រជាពលរដ្ឋ អស់​មួយ​ខ្នង ហើយ​មកដល់​នៅ​ព្រឹក​នេះ​ក៏បាន​បន្ត បាក់​ចូលមក​ជិត​ដល់​ក្លោងទ្វារវត្ត​កែវ​មណី​ជោតិ ដែល​បានធ្វើឱ្យ​ប្រាសាទបក្សីចាំក្រុង នៅខាងមុខ​ក្លោងទ្វារវត្ត បាន​បាក់​ធ្លាក់ចូល​ទៅក្នុង​ទឹកទន្លេ​។ ជាមួយគ្នានេះ គ្រឹះ​នៃ​បង្គោល​ដងទង់​ជាតិ​ដ៏​ខ្ពស់​នៅក្បែរនោះ មាន​កម្ពស់​រហូតដល់​៥៣​ម៉ែត្រ បាន​ហើប​ប៉ើង​អាច​នឹង​រលំ​ធ្លាក់ចូល​ទៅក្នុង​ទឹកទន្លេ​ទៀត​។​

​ប្រជាពលរដ្ឋ​បាន​បន្តថា ពួកគាត់​កំពុងតែ​មានការ​ព្រួយ​បារ​ម្មណ៍​ខ្លាំងណាស់ ចំពោះ​ផ្ទះ​របស់​ពួកគាត់​ដែល​នៅក្បែរៗ​នោះ​មិនដឹងថា យប់​នេះ​អាច​នឹង​បាក់​ធ្លាក់​ដល់​ចំណុច​ណា​ទៀត​នោះទេ បើ​គ្រាន់​តែមួយ​យប់ បាន​បាក់​អស់យ៉ាង​ច្រើន​ដូចនេះ ហើយ​ផ្ទះ​របស់​ពលរដ្ឋ​មួយចំនួន ដែល​នៅក្បែរនោះ​បានចាប់ផ្តើម​រើ​របស់របរ​ជា​បន្តបន្ទាប់​ហើយ​។​

​ចំណែកឯ​ប្រជាពលរដ្ឋ​ជាច្រើន​ផ្សេងទៀត បាន​និយាយ​ប្រហាក់ប្រហែលគ្នា​ថា ការបាក់​ដី​ចូលទៅក្នុង​ទន្លេ​បែបនេះ ជា​គ្រោះធម្មជាតិ ហើយ​ម្យ៉ាងទៀត​អាចមកពី​បូម​ខ្សាច់​ផងដែរ ធ្វើ​ឲ្យ​បាតទន្លេ​កាត់​តែ​ជ្រៅ ទើប​ធ្វើ​ឲ្យ​បាក់​ច្រាំងទន្លេ​ ៕ ដោយ ៖ បញ្ញាស័ក្តិ

spot_img
×