Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាមេរិក មាន​គ្រោងការណ៍​យោធា​ចំនួន​៣ ប្រសិន​បើ​ដំណោះស្រាយ​ការទូត​បរាជ័យ​

spot_img

​តាម​គេហទំព័រ World.co.kr អតីត​មេបញ្ជាការ​កំពូល​របស់​អង្គការ​សន្ធិសញ្ញា​អា​ត្លង់​ទិច​ខាងជើង NATO នាយ​ឧត្តមសេនីយ៍​ចូលនិវត្ត​ន៍ James Stavridis នៅ​ថ្ងៃ​ទី ១១/១២ បាន​និយាយថា ៖ ក្រៅ​ពី​ការ​វាយ​សង្គ្រប់ អា​មេរិ​នៅមាន​គ្រោងការណ៍ ៣​ទៀត ប្រសិន​បើ​ដំណោះស្រាយ​ការទូត​រង​បរាជ័យ​នោះ​។​

ប្រព័ន្ធ THAAD របស់​អាមេរិក​

លោក Stavridis ឲ្យដឹងថា គ្រោងការណ៍​ទាំង ៣ នោះ​គឺ ៖ ការឡោមព័ទ្ធ​ផ្លូវ​សមុទ្រ ការវាយលុក​ប្រព័ន្ធ​អ៊ិន​ធើ​ណេត និង​បង្កើន​ខែល​ការពារ​កាំជ្រួច​។​

​លោក​ក៏​បាន​ធ្វើ​ការកត់សម្គាល់​ផងដែរ​ថា ថ្វី​ត្បិត​គ្រោងការណ៍​ទាំងនេះ​ពិតជា​មាន​ប្រសិទ្ធភាព​អនុវត្តក្តី តែ​ចាំបាច់​ត្រូវមាន​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ឬ​យ៉ាងតិច​ក៏​ត្រូវ​មាន​ការព្រមព្រៀង​សម្ងាត់​ជាមួយ​ចិន​។​

​លោក​បកស្រាយ​បន្ថែមថា គ្រោងការណ៍​ឡោមព័ទ្ធ​ផ្លូវ​សមុទ្រ អាច​កាត់បន្ថយ​ការផ្គត់ផ្គង់​អាវុធ បច្ចេកវិទ្យា​សម្រាប់​ប្រទេស​នេះ ខណៈពេល​ការ​វាយលុក​លើ​ប្រព័ន្ធ​អិន​ធើ​ណេត អាច​រារាំង​ការអភិវឌ្ឍ នៃ​កម្មវិធី​កាំ​ជ្រួច និង​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​។​

​ប៉ុន្តែ​លោក Stavridis សង្កត់ធ្ងន់​ថា ៖ ទោះយ៉ាងណា ក៏​វិធានការ​ការទូត​នៅ​ដើរតួនាទី​គន្លឹះ​ក្នុង​ដំណាក់កាល​បច្ចុប្បន្ន​៕ សូ​យ​ន​

 

 

spot_img
×