Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​ដឹក​ដី និង រថយន្ត​ដឹក​ជ្រូក បុក​គ្នា ក្រឡាប់ ​រថយន្ត​ដឹក​ជ្រូក បះជើង​

spot_img

​ខេត្តបាត់ដំបង ៖ ​រថយន្ត​ដឹក​ដី និង រថយន្ត​ដឹក​ជ្រូក បាន​បើក​បុក​គ្នា​បណ្តាល​ឲ្យ​​រថយន្ត​ដឹក​ជ្រូក ក្រឡាប់​បះជើង ធ្វើ​ឲ្យ​ជ្រូក​ជាច្រើន​ក្បាល​ងាប់ និង​របួស ប៉ុន្តែ​មិន​ប៉ះពាល់ ដល់​អាយុជីវិត​មនុស្ស​ឡើយ ដែល​ករណី​គ្រោះថ្នាក់​ចរាចរ​នេះ​កើតឡើង លើ​ដង​ផ្លូវជាតិ​លេខ​៥ ក្នុងភូមិ​ពពាលខែ ឃុំ​អូរ​តា​គី ស្រុក​ថ្មគោល ខេត្តបាត់ដំបង នៅ​ព្រឹក​ថ្ងៃទី​១​មករា​២០១៩​នេះ​។​

គ្រោះថ្នាក់​ចរាចរ​នេះ រថយន្ត​ដឹក​ដី​បើក​លើ ដងផ្លូវ​ជាតិ​លេខ​៥ មកពី​ខាងជើង ប៉ះ​ជាមួយ​រថយន្ត​ដឹក​ជ្រូក ដែល​មកពី​ខាងត្បូង បណ្តាលឱ្យ​រថយន្ត​ដឹក​ជ្រូក ក្រឡាប់​ងាប់ និង​របួស ជាច្រើន​ក្បាល​។ ឯ តៃកុង​រថយន្ត​ទាំង​២ បាន​រត់គេចខ្លួន​បាត់​អស់​៕ ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×