Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចុងឆ្នាំ​ ២០១៨ ជិត​ឈានចូល​ឆ្នាំ ​២០១៩ សមត្ថកិច្ច ​ឃាត់ខ្លួន ជនសង្ស័យ មុខសញ្ញា​ឆក់ ទូរ​សព្ទ ម្នាក់

spot_img

​ភ្នំពេញ​ ៖ នៅវេលា​ម៉ោង​១០ ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១៨ ប៉ុ​ស្តិ៏​នគរបាល​រដ្ឋបាល​ស្ទឹងមានជ័យ​ទី​១ បាន​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់ ក្នុងចំណោម​បក្ខពួក​២​នាក់ ពីបទ​ឆក់​ទូរស័ព្ទដៃ​មួយគ្រឿង​ម៉ាក​សាម​សុង​សេរី​ទំនើប ពី​ជនរងគ្រោះ​ឈ្មោះ អ៊ី បញ្ញា ​ភេទ​ប្រុស អាយុ ២០​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​៤១៧ ភូមិ​ឫស្សី សង្កាត់​ស្ទឹងមានជ័យ​ទី​២ មាន​មុខរបរ​សារពត៌មាន​ដំណឹង​យប់មិញ ។​

​ចំណែក​ជនសង្ស័យ​ម្នាក់​ដែល​យើង​ឃាត់ ឈ្មោះ ស៊ុំ សាវឿន ទេ​ទ ប្រុស អាយុ​១៨​ឆ្នាំ ស្នាក់​ផ្ទះ​លេខ​៩៤ ផ្លូវ​មុនី​រ៉េត ភូមិ​មានជ័យ​ទី​១ សង្កាត់​ស្ទឹងមានជ័យ​ទី​១ មុខរបរ​មិន​ពិតប្រាកដ ។​

​ចំពោះ​ហេតុការណ៍​កើតឡើង​គឺ​កាលពី​វេលា​ម៉ោង​២៣និង០០​នាទី​យប់​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០១៨ ជនរងគ្រោះ​បាន​ជិះ​ម៉ូ​ម្នាក់ឯង​តាមផ្លូវ​ក្រោម​ស្ពាន​អាកាស​ស្ទឹងមានជ័យ ហើយ​និយាយ​ទូរស័ព្ទ​ក៏ត្រូវ​ជនសង្ស័យ​២​នាក់ ស្ទុះ​មក​ដណ្តើមយក​ទូរស័ព្ទ​ពី​ដៃ ហើយ​រត់​គេចខ្លួនបាត់ ក្រោយ​ទទួល​ពាក្យបណ្តឹង សមត្ថកិច្ច​ស្រាវជ្រាវ​ឃាត់​បាន​ម្នាក់​ដកហូត បាន​ទូរស័ព្ទ​មកវិញ ប្រគល់​ឲ្យ​ជនរងគ្រោះ ។​

​ចំណែក​ជនសង្ស័យ​ម្នាក់​ខាងលើ បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ ដើម្បី​ចាត់ការ​តាមច្បាប់​៕ ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×