Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមិទ្ធផល​លេចធ្លោ ​២​ឆ្នាំ​ចុងក្រោយ នៃ​រដ្ឋបាល​រាជធានី​ក្រោម​ការដឹកនាំ​របស់លោក ឃួ​ង ស្រេង មាន​ច្រើន​ស្អេកស្កះ ដោយ​ទទួល​បានកា​រ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​យ៉ាងច្រើន​

spot_img

​ភ្នំពេញ ​៖ ក្នុង​រយៈពេល​២​ឆ្នាំ​ចុង​ក្រោយនេះ ក្រោម​ការដឹកនាំ​របស់​លោក ឃួ​ង ស្រេង ជា​អភិបាល​រាជធានី​ភ្នំពេញ បានធ្វើឱ្យ​រាជធានី​ភ្នំពេញ​មានការ​អភិវឌ្ឍន៍​រីកចំរើន​មួយកម្រិត​ថែមទៀត​ពិសេស​គឺ​វិស័យ​សាធារណការ​លើ​ការស្ដារ​ហេដ្ឋារចនាសម្ព័ន្ធ​និង​ការផ្តល់សេវា​ឱ្យនៅ​កៀក​កិត​ជាមួយ​ប្រជាពលរដ្ឋ តាមរយៈ​ការបង្កើតឱ្យមាន​ច្រកចេញចូល​តែមួយ​ហើយ​មាន​ដល់​ថ្នាក់​រាជធានី​ភ្នំពេញ​ថ្មី​មួយទៀត ហើយ​ការងារ​ទាំងនេះ​គឺ​ពិតជា​ទទួលបាន​នូវ​ការកោតសរសើរ​និង​គាំទ្រ​យ៉ាង​ពេញ​ច្រើន​ពី​សំណាក់​ប្រជាពលរដ្ឋ ។​

លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​ក្រោយ​ឡើងកាន់តំណែង​អភិបាល​រាជធានី​អណ​ត្តិ​ទី​៣ មក​លោក​បានដាក់​បទបញ្ជា​ដល់​សមត្ថកិច្ច​ប៉ូលីស ប៉េអឹម​និង​អាជ្ញា​រធ​គ្រប់​ខណ្ឌ​ឱ្យ​បង្កើន​ការយកចិត្ត​ទុក​សំខាន់បំផុត​ចំពោះ​បញ្ហា​សន្តិសុខ​សុ​វត្តិភាព​ជូន​ប្រជាពលរដ្ឋ​ទូទៅ​មិន​ថា​អ្នកមាន​ឬ​អ្នកក្រ អ្នកធំ​ឬ​ឧកញ៉ា​នោះទេ​សុទ្ធតែ​ត្រូវការ​សន្តិសុខ​សុវត្ថិភាព​ដូចគ្នា​ពេល​មាន​សន្តិសុខ​ល្អ​ហើយ​អ្វី​ក៏​កើតមាន​ដែរ​។​

ពាក់ព័ន្ធ​ការងារ​ខាងលើនេះ​លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បញ្ជាក់​អោយដឹងថា ៖​ក្រោម​ការដឹកនាំ​របស់​លោក ឃួ​ង ស្រេង ជា​អភិបាល​រាជធានី​ភ្នំពេញ ២​ឆ្នាំ​ចុង​ក្រោយនេះ បាន​ដឹកនាំ​ការកសាង​នូវ សមិទ្ធិផល​ធំៗ​ជាច្រើន ក្នុងនោះ​រួម​បន្ត​ការស្ថាបនា​មហាវិថី​ឈ្នះ ឈ្នះ ចាប់ពី​ផ្លូវជាតិ​លេខ​៤ ដល់​ផ្លូវជាតិ​លេខ​៦ ប្រវែង​ជាង​២៤​គីឡូម៉ែត្រ បានបញ្ចប់ ជាមួយនឹង​ការដាក់​បង្គោល​ភ្លើង​បំភ្លឺ​សាធារណៈ​ជូន​ប្រជាពលរដ្ឋ ដែល​ធ្វើដំណើរ​ដង​មហាវិថី​នេះ ។​មាន ការសាងសង់​ស្ពានបេតុង​ឆ្លង​ទន្លេសាប ដោយបាន​ស្ថាបនា​រួចរាល់​ស្ពាន​បា​ឡេ​ឆ្លងកាត់​ទន្លេសាប នៅមុខ​ឃ្លាំង​សាំង​សូគីម៉ិច​ក្នុង​ខណ្ឌ​ប្ញ​ស្សី​កែវ​។ ការបើក​ការដ្ឋាន​ស្ថាបនា​ស្ពាន​អាកាស​និង​ផ្លូវ​ក្រោម​ដី​នៅ​រង្វង់​មូល​ចោមចៅ ។

ស្ថាបនា​ផ្លូវ​ប្រទះ​ឡាង ខណ្ឌដង្កោ ផ្លូវ​មេ ពី​ព្រៃ​ស ទៅ​ទួល​ពង្រ​។ ក្នង​នោះ​លោក​អភិបាល​បាន​ដឹកនាំ​ការកសាង​នូវ​ស្ថានីយ៍​បូមទឹក​ជាច្រើន​កន្លែង ដូចជា​ស្ថានីយ៍​បុរី​១០០​ខ្នង ស្ថានីយ៍​លូ​៥ ដែល​ស្ថានីយ៍​ទាំង​២​កន្លែង​នេះ​ស្ថាបនា​បាន​ប្រមាណ​៨០​ភាគរយ​ហើយ ។ ចូលរួម​បន្ត​ការកសាង​ស្ថានីយ៍​បូមទឹក​បឹងទំពុន ដែល​បាន​បន្ថែម​ម៉ូ​ទ័​រ​២​គ្រឿង ការងារ​ស្ថ​ប​នា​បង្ហើយ​ស្ថានីយ៍​បូមទឹក​បឹងត្របែក ស្ថានីយ៍​បូមទឹក​ទួលគោក​ទី​១ និង​ស្ថានីយ៍​បូមទឹក​ទួលគោក​ទី​២ ដែល​ស្ថានីយ​ទាំងអស់នេះ​មាន​សម​ត្ថិ​ភាព​បូមទឹក​ខ្លាំង​ជាង​មុន​ច្រើនដង រហូត​ទៅដល់​៥​ម៉ែត្រគុប ក្នុង​មួយ​វិនាទី​និង​ស្មើនឹង​២៨៨០០​ម៉ែត្រគុប ក្នុង​១​ម៉ោង​ដើម្បី​រំដោះ​និង​កាត់បន្ថយ​ការលិចលង់​ដោយ​ជំនន់​ទឹកភ្លៀង​នៅ​រាជធានី​ភ្នំពេញ​។​

លោក​ប្រធាន​មន្ទីរ​បាន​អះអាង​ទៀតថា ​៖ ក្នុងនោះ​មានការ​ដឹកនាំ​ការស្ថាបនា​ផ្លូវ​ខ្សែក្រវ៉ាត់​ក្រុង​ទី​២ ដែល​បាន​នឹង​កំពុង​ស្ថាបនា​មិនទាន់​បញ្ចប់​។ បន្ត​ចូលរួម​ស្ពាន​អាកាស​ផ្សារ​ដី​ហុយ​ដែល​បានដាក់​ដំណើរ​ការឱ្យ​ប្រជ​ពលរដ្ឋ​បានធ្វើ​ដំណើរ​រាល់ថ្ងៃនេះ ។ ជាមួយ​នោះ​លោក​អភិបាល​រាជធានី​បាន​បន្ត​ការស្ថាបនា​បញ្ចប់​ផ្លូវជាតិ​លេខ​១ ខណ្ឌ​ច្បារអំពៅ ។ ការកសាង​រង្វង់​មូល​ស្រី​បី​គួរ​ស្រូវ​ត្រង់ចំណុច​ប្រសប់​ផ្លូវជាតិ​លេខ​២ ផ្លូវ​លេខ​២០ អា និង​ផ្លូវ​ជើងឯក​ព្រែក​ជ្រៃ នៅ​ខណ្ឌដង្កោ​ជាប់​នឹង​ខេត្តកណ្តាល​។ មានការ​ស្ថាបនា​ផ្លូវ​ព្រែក​ថ្លឹង ចាប់ពី​៦០​ម៉ែត្រ​ទៅ​ផ្លូវជាតិ​លេខ​២ ។​

ក្នុង​អណ​ត្តិ​របស់លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​បាន​ដឹកនាំ​ការកសាង​និង​ប្រែក្លាយ​ប្រឡាយ​ស្ទឹងមានជ័យ ពី​ទឹកស្អុយ​និង​សំរាម​ភក់ជ្រាំ​ឱ្យទៅជា​ប្រឡាយ​បេតុង​អា​មេមាន​ផ្លូវ​ដើរ​អម​មាត់​ប្រឡាយ​ហើយ​ឱ្យ​បងប្អូន​ធ្លាប់​រស់នៅ​លើ​ប្រឡាយ​សាង់សង់​ផ្ទះថ្ម​បានរស់នៅ​សមរម្យ​ដែល​បាន​នឹង​កំពុង​ស្ថាបនា​យ៉ាង​មមាញឹក ដោយ​ប្រឡាយ​នេះ​មាន​ទំហំ​៨​ម៉ែត្រ ចិញ្ចើម​២​ម៉ែត្រ សាងសង់​ផ្លូវ​បេតុង​ទទឹង​៦​ម៉ែត្រ លើ​បណ្តា​យ​ប្រឡាយ​ប្រវែង​១៣៩៨​ម៉ែត្រ ដោយ​ចាក់​បេតុង​បុក​ស៊ី​ផាយ ។​គម្រោង​នេះ បាន​​បែង​ចែកជា​៤​តំណាក់កាល ។ ក្នុងនោះ​តំណាក់កាល​ទី​១ មាន​ប្រវែង​៣២៦​ម៉ែត្រ សងខាង​ប្រឡាយ​សរុប​ប្រវែង​៦៥២​ម៉ែត្រ ហើយ​ក្នុង​ជំហាន​ទី​១​នេះ រដ្ឋបាល​រាជធានី​បានសម្រេច​ចាប់ឆ្នោត​ប្រគល់​ដីជូ​ន​ប្រជាពលរដ្ឋ​ដែល​រស់​នៅលើ​ប្រឡាយ​នេះ​១៥២​គ្រួសារ​រួចហើយ កាលពី​ប៉ុន្មាន​ខែ​មុននេះ ហើយ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​និង​រង​ផលប៉ះពាល់​ប្រឡាយ​នេះ​ទទួលបាន​ដី​ទំហំ​៤​គុណ​និង​៦​ម៉ែត្រ​ជា​កម្មសិទ្ធិ​ស្របច្បាប់​នៅ​ហ្នឹង​កន្លែង​ផងដែរ ។

ជាមួយគ្នា​នោះ​លោក​សាំ ពិសិដ្ឋ បាន​បន្តថា​៖ ចំពោះ​ការស្ថាបនា​ផ្លូវ​និង​ស្ពាន​ឡុង​ឈិន​ភ្ជាប់​ទៅ​ផ្លូវ​លេខ​១៥១ ក្នុង​មូលដ្ឋាន​ខណ្ឌ​ព្រែក​ព្នៅ​។ ក្នុង​អណ​ត្តិ​ដឹកនាំ​ដោយ​លោក​ឃួ​ង ស្រេង មាន​ធ្វើការ​ពង្រីក​ផ្លូវ​សហព័ន្ធ​រុស្សី ដែល​មកដល់ពេលនេះ​សម្រេចបាន​៩០​ភាគរយ​ហើយ​។​ការងារ​ដាក់​បង្គោល​ភ្លើង​បំភ្លឺ​សាធារណៈ​លើ​បណ្តោយ​ផ្លូវជាតិ​លេខ​១ ចាប់ពី​ភូមិ​ក្តី​តា​កុយ​រហូតដល់​ព្រំប្រទល់​ខេត្តកណ្តាល ។ ដាក់​បង្គោល​ភ្លើង​បំភ្លឺ​សាធារណៈ​លើ​បណ្តោយ​​ផ្លូវជាតិ​លេខ​៤ ចាប់ពី​រង្វង់​មូល​ចោមចៅ​រហូតដល់​ព្រំប្រទល់​ខេត្តកណ្តាល និង​ផ្លូវ​នៅក្នុង​ក្រុង​ជាច្រើន​ខ្សែ​ទៀតផង ដូចជា​កន្លងមក​បាន​ដាក់​បង្គោល​ភ្លើង​បំភ្លឺ​សាធារណៈ​លើ​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ចាប់ពី​រង្វង់​មូល​ចោមចៅ​រហូតដល់​ជិត​ផ្លូវ​ទួល​ពង្រ ។​រួម​ជាមួយនិង​ការដាក់​ភ្លើងស្តុប​ថ្មី​ចំនួន​ ១១៥​ទីតាំង ដែលជា​ជំនួយ​របស់​អង្គកា​ចៃ​ការបស់​ប្រទេស​ជប៉ុន​។

​ដោយឡែក​សម្រាប់​ការ​បំរើសេវា​ជូន​ប្រជាពលរដ្ឋ​វិញ​នៅ​រាជធានី​ភ្នំពេញ ពិតជា​ទទួល​បានការ​គាំទ្រ​ពេញចិត្ត​ពេញ​ថ្លើម​ពី​សំណាក់​ប្រជាពលរដ្ឋ​យ៉ាងខ្លាំង ដូចជា​ការផ្តល់ សៀវភៅ​ស្នា​ក់នៅ អត្តសញ្ញាណប័ណ្ណ អត្រានុកូល​ដ្ឋាន និង​សំបុត្រកំណើត​ជាដើម ហើយ​​អ្វីដែល​ទទួលបាន​ចំណាប់​អា​ម្មណ៍​ថ្មី​មួយទៀត​នោះ គឺ​ការបង្កើតអោយមាន​ច្រកចេញ​តែមួយ ដែល​បាន​បំរើសេវា​កម្ម​នៅ​កៀក​កិត​ជាមួយ​ប្រជាពលរដ្ឋ​តែម្តង ហើយ​បានទទួល​ការ​គាំ​ពី​ប្រជាពលរដ្ឋ​យ៉ាងច្រើន​។

ពាក់ព័ន្ធ​និង​ការផ្តល់សេវា​ដូន​ប្រជាពលរដ្ឋ​នេះដែរ អនុវត្តតាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​ម្តេច​ជោ​ហ៊ុន សែន កាលពី​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក៏បាន​ដឹកនាំ​អាជ្ញាធរ​ខណ្ឌ​និង​មន្ត្រី​ជំនាញ ចុះ​សំណេះសំណាល និង​ពិនិត្យមើល​ស្ថានភាព​ជាក់ស្តែង ដើម្បី​ផ្តល់ជូន​បងប្អូន​នូវ​ការប្រើប្រាស់​ភ្លើងអគ្គិសនី​ក្នុង​តំលៃ​សមរម្យ ខណៈដែល​កន្លងមកនេះ បងប្អូន​អាជីវករ​លក់ដូរ​តាម​បណ្តា​ផ្សារ​ក្នុង​រាជធានី​ភ្នំពេញ​ប្រើប្រាស់​អគ្គិសនី​ពី​អ្នកម៉ៅការ​ឯកជន ដែល​តូប​ខ្លះ​ត្រូវ​បង់​ក្នុង​តំលៃ ១.២០០៛ ទៅ ១.៥០០៛ ក្នុង​មួយ​គីឡូវ៉ាត់ម៉ោង​។ អនុវត្តតាម​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ សហការ​ជាមួយ​អគ្គិសនី​កម្ពុជា បានរៀបចំ​ការបញ្ចុះ​តម្លៃ​ប្រើប្រាស់​អគ្គិសនី​តាម​តូប​លក់ដូរ​របស់​អាជីវ​ករ​ក្នុង​ផ្សារ​ទាំងអស់​នៅ​រាជធានី​ភ្នំពេញ មក​ត្រឹម ៧៤០​រៀល ក្នុង​មួយ​គីឡូវ៉ាត់ម៉ោង ដែលជា​តំលៃ​ក្នុង​ប្រភេទ​ពាណិជ្ជកម្ម​ធុន​តូច ដោយ​នឹង​ចាប់ផ្តើម​ពី​ខែមករា ឆ្នាំ​២០១៩ នេះ​តទៅ​។​

ជាងនេះទៅទៀត នាពេល​ថ្មីៗ​កន្លងមកនេះ លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ក៏បាន​ជំរុញ​អាយ​អាជ្ញាធរ​គ្រប់​ខណ្ឌ គ្រប់​មន្ទីរ ស្ថាប័ន​មួយចំនួនទៀត ចំណុះអោយ​រដ្ឋបាល​រាជធានី​ភ្នំពេញ យកចិត្តទុកដាក់​និង​ខិតខំ​ប្រឹងប្រែង​លើ​ការងារ​របស់ខ្លួន​អោយបាន​ខ្លាំង​ឡើង​ថែមទៀត ពិសេស​លើ​ការរៀបចំ​តាំង​ពិ​ព័រ​ណ៌ បង្ហាញ​សមិទ្ធផល​គម្រោង​អភិវឌ្ឍន៍​សំខាន់ៗ​របស់​រាជធានី​ក្នុង​ពិធី​សម្ពោធ​វិមាន​អនុស្សាវរីយ៍​នយោបាយ​ឈ្នះ​ឈ្នះ និង​ការរៀបចំ​ទិវា​បុណ្យជាតិ ៧ មករា​ខួប​អនុស្សាវរីយ៍​លើក​ទី ៤០ នៃ​ទិវា​ជ័យជំនះ ៧ មករា​ឆ្នាំ ១៩៧៩ ៧ មករា ២០១៩​ខាងមុខនេះ ៕ ដោយ​ ៖ ​កូ​ឡាប​

spot_img
×