Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​សាំ​យ៉ុង​ដាច់​ហ្វ្រាំង បុក​ស្លាក​សញ្ញា​ចរាចរណ៍ និង​ស្លាក​លេខ​ផ្លូវ ទើប​ដឹងថា​ដឹកឈើ​ប្រណីត​

spot_img

​ភ្នំពេញ ៖ រថយន្ត​សាំ​យ៉ុង​មួយគ្រឿង ដាច់​ហ្វ្រាំង​ជាន់​មិន​ស៊ី ជ្រុល​ទៅបុក​ស្លាក​សញ្ញា​ចរាចរណ៍ និង​ស្លាក​លេខ​ផ្លូវ កាលពី​ម៉ោង​៩​និង​៣០​នាទី​ព្រឹក ថ្ងៃ​អង្គារ ទី​១ ខែមករា ឆ្នាំ​២០១៩ ចំណុច​មុខ​ផែស្ងួត​ភ្នំពេញ តាម​បណ្ដា​យ ផ្លូវ​លេខ​៨០​កែង​ផ្លូវ ព្រះស៊ីសុវត្ថិ ស្ថិតក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ​។​

​បន្ទាប់ពី​បង្ក​គ្រោះថ្នាក់ ទើប​សមត្ថកិច្ច​ចរាចរណ៍​ឆែក​ឃើញ​សុទ្ធតែ​​ដឹកឈើ​ប្រណីត​ពេញ រថយន្ត ។ នៅ​មុនពេល​កើតហេតុ រថយន្ត​មួយគ្រឿង​ម៉ាក សាំ​យ៉ុង ពណ៌​ស ពាក់​ស្លាក​លេខ បាត់ដំបង 2B-2132 បាន​ដឹកឈើ​ចេញពី​ខេត្តព្រះវិហារ ដោយ​ធ្វើដំណើរ​មក​ភ្នំពេញ រហូត​បើក​មក​តាម​បណ្ដោយ​ផ្លូវ​លេខ​៨០ ក្នុងទិសដៅ​ពី​លិច​ទៅ​កើត ស្រាប់តែ​រថយន្ត​ជាន់​ហ្វ្រាំង ជាន់​មិន​ស៊ី តៃកុង​ក៏​សម្រេចចិត្ត​បួង​ចង្កូត​បុក​ឡើង​មាត់​លូ និង​បុក​បង្គោល​ស្លាក​សញ្ញា​ចរាច​រណ៍ និង​ស្លាក​សញ្ញា​ផ្លូ បណ្តាល​ឲ្យ​ដួល​ស្លាក​និង​ខូច​ជញ្ជាំង​រថយន្ត​។ រថយន្ត​នេះ ដឹកឈើ​យកទៅដាក់​ឲ្យ​ម៉ូយ​នៅ​ម្តុំ​បឹងត្របែក ខណ្ឌចំការមន​។​

សមត្ថកិច្ច ជំនាញ​ចរាចរណ៍ ចុះមក​វាស់វែង​យក​រថយន្ត​បង្ក ទៅ​រក្សារ​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​តាមផ្លូវ​ច្បាប់​ ៕ ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

spot_img
×