Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ០២ ខែមករា ឆ្នាំ​២០១៩ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

ឆ្នាំជូត ៖ ការងារ ជួប​បញ្ហា​ស្មុគស្មាញ តែ​ដោយ​គ្រាន់តែ​រក្សា​ភាពនឹងនរ​គ្រប់យ៉ាង​នឹង​អាច​ដើ​ស្រាយ​បាន ។ លុយកាក់ ប្រយ័ត្នប្រយែង​ក្នុងការ​ចំណាយ ។ មនោសញ្ចេតនា ផ្អែមល្ហែម សុភមង្គល ។​

​ឆ្នាំឆ្លូវ ៖ ការងារ មិនគួរ​ជាទី​ពេញចិត្ត តែ​ក៏​អាច​ប្រព្រឹត្ត​ទៅដោយ​គ្មាន​ឧបសគ្គ ។ លុយកាក់ ថ្ងៃនេះ​នេះ​មិន​សមស្រប​សម្រាប់​ការធ្វើការ​សម្រេចចិត្ត​សំខាន់ៗ​អំពី​ហិរញ្ញវត្ថុ ។ មនោសញ្ចេតនា កុំ​រវល់​នឹង​ការងារ​ពេក ដល់​ថ្នាក់​សោះអង្គើយ​រឿង​មនោសញ្ចេតនា ។​

​ឆ្នាំខាល ៖ ការងារ ជួប​រឿង​រំខាន​ចិត្តច្រើន ។ លុយកាក់ ល្អប្រសើរ មានឱកាស​ទិញ​បាន​របស់​ល្អ តម្លៃ​សមរម្យ ។ មនោសញ្ចេតនា គួរ​មាន​ពេល​ឲ្យ​បាន​ច្រើន​សម្រាប់​គូស្នេហ៍ ។​

​ឆ្នាំថោះ ៖ ការងារ រាល់​ទំនាក់ទំនង​គរ​ត្រួតគ្នា​ធ្វើ​ឲ្យ​ឥទ្ធិពល​អាក្រក់​ដល់​ការងារ ។ លុយកាក់ ថ្ងៃនេះ​មិនល្អ​សម្រាប់​ការបោះ​វិនិយោគ ។ មនោសញ្ចេតនា ល្អប្រសើរ ។​

​ឆ្នាំរោង ៖ ការងារ រីកចម្រើន​គួរ​ជាទី​មោទនៈ រាល់​ឧបសគ្គ​មុនៗ​នេះ​សុទ្ធតែ​ត្រូវបាន​ដោះស្រាយ​រួច ។ លុយកាក់ ថ្ងៃនេះ​ជា​ថ្ងៃ​កាក់កប ឬ​អាច​ទទួលបាន​អំណោយ ។ មនោសញ្ចេតនា ត្រូវ​ចេះ​ក្តាប់​ឱកាស​ក្នុង​រឿង​មនោសញ្ចេតនា ។​

​ឆ្នាំម្សាញ់ ៖ ការងារ រង​សម្ពាធ​ច្រើន ប្រយ័ត្ន​អ្នក​ឈ្នានីស​ពីក្រោយ​ខ្នង ។ លុយកាក់ ប្រយ័ត្នប្រយែង​ក្នុងការ​ខ្ចីបុល​ប្រាក់កាស​កុំ​ឲ្យ​មាន​បញ្ហា​ប្រទាញប្រទង់ ។ មនោសញ្ចេតនា អាចមាន​ទំនាស់​ដោយសា​រ​ពាក្យសម្តី ។​

​ឆ្នាំមមី ៖ ការងារ អំណោយផល​ល្អ សម្រេចបាន​សមិទ្ធផល​ច្រើន ។ លុយកាក់ អាច​បញ្ចេញ​ទុនវិនិយោគ​សាកល្បង​ទ្រង់ទ្រាយ​តូច ។ មនោ​ញ្ចេ​ត​នា អ្នកមាន​គ្រួសារ ត្រូវ​ប្រយ័ត្នប្រយែង​ក្នុង​ទំនាក់ទំនង​ខុស​ភេទ ។​

​ឆ្នាំមមែ ៖ ការងារ មិនត្រូវ​លូកលាន់​ចូល​ជ្រៅ​ក្នុង​កិច្ចការ​អ្នកដទៃ​បញ្ចៀស​បង្ក​រូបភាព​មិនល្អ​ចំពោះ​ថ្នាក់លើ ។ លុយកាក់ មាន​ទាំង​ព័ត៌មាន​ល្អ និង​អាក្រក់​អំពី​លុយកាក់ ។ មនោសញ្ចេតនា ទំនាស់ ឈ្លោះប្រកែក ។​

​ឆ្នាំវក ៖ ការងារ ដោយសារ​ការប្រឹងប្រែង​ព្យាយាម​របស់​អ្នកធ្វើ​ឲ្យ​គ្រប់គ្នា​នៅ​ជុំវិញ​ពេញចិត្ត​ស្រឡាញ់​រាប់អាន ។ លុយកាក់ ចម្រុងចម្រើន ។ មនោសញ្ចេតនា​ល្អប្រសើរ ។​

​ឆ្នាំរកា ៖ ការងារ ថ្ងៃនេះ​ល្អ​បំផុត​សម្រាប់​ការចរចា សហា​ការ​ជំនួញ​លុយកាក់ មាន​បន្ថែម​ខ្ទង់​ចំណូល​ច្រើន ។ មនោសញ្ចេតនា រីករាយ កក់ក្តៅ ។​

​ឆ្នាំចរ ៖ ការងារ ប្រយ័ត្ន​កុំ​ឲ្យ​កើតមាន​កំហុស​ក្នុង​ការងារ ។ លុយកាក់ ថ្ងៃនេះ​មិនល្អ​សម្រាប់​ការបោះ​ទុនវិនិយោគ ។ មនោសញ្ចេតនា ត្រូវ​ចេះ​អត់ឱន​អធ្យាស្រ័យ​ចំពោះ​គូ ។​

​ឆ្នាំកុរ ៖ ការងារ ត្រូវបាន​ថ្នាក់លើ​វាយតម្លៃ​ខ្ពស់ សមត្ថភាព​របស់​អ្នក ។ លុយកាក់ មានឱកាស​ឡើង​ប្រាក់ខែ ប្រាក់ចំណូល ។ មនោសញ្ចេតនា ពោរពេញ​ដោយ​ភាព​សោមនស្ស​រីករាយ ៕​

spot_img
×