Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នៅ​ឆ្នាំ​២០១៨ ចំណូល​ជាង​ ១១៦​ លាន​ដុល្លារ បានមកពី​ការលក់​សំបុត្រ​ចូល​ទស្សនា​អង្គរ

spot_img

​​សៀមរាប​ ៖ គ្រឹះស្ថាន​អង្គរ បានប្រកាសថា រយៈពេល​១២​ខែ ក្នុង​ឆ្នាំ​២០១៨ ចំណូល​ដែល​ទទួលបាន​ពី​ការលក់​ប័ណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​ចំនួន​១១៦.៦៤៦.៦៨៤​ដុល្លារ​អាមេរិក បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៧ កើនឡើង​៨,០៣​ភាគរយ ។

​នេះ​បើ​យោងតាម​របាយការណ៍​ផ្លូវការ​របស់​គ្រឹះស្ថាន​អង្គរ នៅ​ព្រឹក​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០១៩​នេះ នៅ​ឆ្នាំ​២០១៨ មាន​ភ្ញៀវ​បរទេស​ចំនួន​២.៥៩០.៨១៥​នាក់ កើនឡើង​៥,៤៥​ភាគរយ ដែល​បាន​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ ។​

​ចំណូល​ជាង​១១៦​លាន​ដុល្លារ ដែល​បាន​ពី​ការលក់​ប័ណ្ណ ចូល​ទស្សនា​តំបន់​អង្គរ រាជរដ្ឋាភិបាល​បាន​ដក​ចំនួន ៥.១៨១.៦៣០​ដុល្លារ សម្រាប់​ឧបត្ថម្ភ​ដល់​មូលនិធិ​មន្ទីរពេទ្យ​គន្ធបុប្ផា ដើម្បី​ជួយ​ទ្រទ្រង់​ដំណើរការ​មន្ទីរពេទ្យ​នេះ បន្ត​ជួយសង្គ្រោះ​ជីវិត​កុមារ​កម្ពុជា​៕ ដោយ​ ៖​ បញ្ញា​ស័ក្តិ​

spot_img
×