Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រកាស​ទទួលស្គាល់​សមា​គម​អ្នកជិះ​កង់​ដើម្បី​សុខភាព និង​ការអភិវឌ្ឍ​

spot_img

​ខេត្តស្វាយរៀង ៖ ​លោក ម៉ែន វិបុល អភិបាល នៃ​គណ​អភិបាលខេត្ត​ស្វាយរៀង​កាលពី​ព្រឹក​ថ្ងៃ​អង្គារ ១០​រោច ខែ​មិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០១ ខែមករា ឆ្នាំ​២០១៩​នេះ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ទទួលស្គាល់​សមាគម​អ្នកជិះ​កង់​ដើម្បី​សុខភាព និង​ការអភិវឌ្ឍ ស្ថិតនៅ​សាលប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​។​

អញ្ជើញ​ចូលរួម​ក្នុង​ពិធី​នេះ​មាន អស់លោក​ជា​អភិបាលរង​ខេត្ត លោកស្នងការ ស្នងការរង​នគរបាល​ខេត្ត លោក​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ស្វាយរៀង លោក​មេបញ្ជាការរង​ក​ង​រាជ​អាវុធហត្ថ​ខេត្ត លោក​អភិបាលក្រុង​/​ស្រុក លោក លោកស្រី ប្រធាន​មន្ទីរ​អង្គភាព​នានា លោក លោកស្រី សមាជិក សមាជិការ សមាគម​អ្នកជិះ​កង់​ដើម្បី​សុខភាព និង​ការអភិវឌ្ឍ​ខេត្តស្វាយរៀង សរុប​ប្រមាណ​ជាង​២០០​នាក់ ។​

​មានប្រសាសន៍​នូវក្នុង​ឪ​កាស​នេះ លោក​អភិបាលខេត្ត បានធ្វើការ​កោតសរសើ​រ និង​ផ្តាំផ្ញើ​ដល់​សមាជិក សមាជិកា សមាគម នឹង​អាជ្ញាធរ​ពាក់ព័ន្ធ​នូវ​ចំណុច​សំខាន់ៗ​មួយចំនួន​ដូចជា​៖

​ទី​១-​សមាគម​បានផ្តល់​ប្រយោជន៍​ជាច្រើន​ដល់ សមាជិក សមាជិកា ទាំងអស់​ដែល​បាន​ចូលរួម​ជា​សមាគម​ក្នុងការ​ធាក់​កង់​ហាត់ប្រាណ​ជា​ក្រុម​រៀងរាល់​ព្រឹក​ព្រលឹម​ដើម្បី​សុខភាព​។

​ទី​២-​ស្រប​ពេលដែល​ខេត្តស្វាយរៀង​របស់​យើង​កំពុង​ទទួលបាន​នូវ​អ្នកវិនិយោគ​ជា​បន្តបន្ទាប់ និង​កំណើន​អភិវឌ្ឍន៍​កាន់តែ​ទៅមុខ ចំពោះ​ក្រុង​ស្វាយរៀង​អ្នកទទួលបន្ទុក​ភ្លើង​បំភ្លឺ​ផ្លូវ​សាធារណៈ​ ។

​ដែល​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​ពិនិត្យ​ដោះស្រាយ​បញ្ហា​នេះ ដើម្បី​ងាយស្រួល​បងប្អូន​ប្រជាពលរដ្ឋ ក៏ដូចជា​អ្នកជិះ​កង់​ហាត់ប្រាណ​នៅពេល​ទាបភ្លឺ ។​

​ទី​៣-​ចំពោះ​ការធ្វើ​ច្រាំងទន្លេ​វ៉ៃ​គោ រដ្ឋបាលខេត្ត នឹង​បន្តធ្វើ​នា​ដើមឆ្នាំ​២០១៩​នេះ ក្នុងនោះ​ខេត្ត​នឹង​រៀបចំ​ជា​សួនច្បារ កន្លែង​ហាត់ប្រាណ ព្រមទាំង​បន្ថែម​សម្ភារ​ហាត់ប្រាណ​សម្រាប់​ប​ង​ប្អូន​ប្រជាពលរដ្ឋ ទូ​ទៅមក​ចូលរួម​លេង​កម្សាន្ត​នឹង​ហាត់ប្រាណ​នូវទីនេះ​ផងដែរ​ ។

​ទី​៤-​ដោយឡែក​ការចូល​ជា​សមាជិកសមាគម​នេះ មិន​ប្រកាន់​និន្នាការ​នយោបាយ​អ្វី​ឡើយ ព្រោះថា​សមាគម មានចែង​នូវ​លក្ខន្តិកៈ​ច្បាស់លាស់​ហើយ​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ទូទៅ​ចូល​ជា​សមាជិកសមាគម​បាន ​។​

​ទី​៥-​សមាគម​ត្រូវ​រៀបចំ​បង្កើតឱ្យមាន​កម្ម​វិធី​ប្រកួត​យកពាន​រង្វាន់​នានា​ជា​បន្តបន្ទាប់​ទៀត ដូចជា​ចូលរួម​ប្រកួត​ក្នុង​កម្មវិធី​សង្ក្រាន្ត​ស្វាយរៀង​ជាដើម​ ។​

​លោក ម៉ែន វិបុល បាន​មានប្រសាសន៍​បន្ថែមថា សមាជិក សមាជិកា សមាគម ទាំងអស់​ត្រូវ​បន្ត សកម្មភាព​សមាគម​ឲ្យ​បាន​ផុលផុស ក្នុងនោះ មន្ទីរអប់រំ​ត្រូវ​រៀបចំ​ដាក់បញ្ចូល​ប្រភេទ​កីឡា​ធាក់​កង់​នេះ ក្នុងការ​ប្រកួត​កីឡា​ថ្នាក់ជាតិ​នាពេលខាងមុខ ដើម្បី​យក​ជ័យលាភី​ជូន​ខេត្តស្វាយរៀង​របស់​យើង ៕ ដោយ ៖ ​វ៉ៃ​គោ​

spot_img
×