Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុវជន​ម្នាក់ ដើរលេង​ក្នុង​ថ្ងៃបុណ្យ​ឆ្លង​ឆ្នាំ​សកល ត្រូវ​ជន​មិន​ស្គាល់មុខ លួច​បាញ់ប្រហារ

spot_img

​រតនគិរី ​៖ យុវជន​ម្នាក់ បាន​ដើរលេង​ក្នុង​ថ្ងៃបុណ្យ​ឆ្លង​ឆ្នាំ​សកល ត្រូវ​ជន​មិន​ស្គាល់មុខ​លួច​បាញ់ប្រហារ បណ្តាល​ឲ្យ​ត្រូវរបួស​ត្រង់​ជើង​ខាងស្តាំ ហើយ​ត្រូវ​សមត្ថកិច្ច​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​ភ្លាមៗ នៅ​មន្ទីរពេទ្យបង្អែក​ខេត្តរតនគិរី ។​

​ហេតុការណ៍​បានកើត​ឡើង នៅវេលា​ម៉ោង​៩​យប់​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៨ នៅ​ចំណុច​ខាងត្បូង​បឹង​កន្សែង ស្ថិតក្នុង​ភូមិ​ទេស​អន្លុង សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ខេត្តរតនគិរី​។​

​មន្ត្រីនគរបាល​មូលដ្ឋាន បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ នឿន វីវ៉ា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិ​គ្រឹ​ង រស់នៅ​ភូមិ​តាង​អង​ប៉ុក ឃុំ​តា​អង ស្រុក​កូន​មុំ ខេត្តរតនគិរី​។​

​យោងតាម ការសន្និដ្ឋាន​របស់​ស​ម​ត្ថ​កិច្ច ជនសង្ស័យ ប្រើប្រាស់​កាំភ្លើង​កែច្នៃ ។ ជនរងគ្រោះ​ត្រូវរបួស​ចំ​ភ្លៅ​ខាងស្ដាំ សមត្ថកិច្ច​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត ហើយ​ពេទ្យ​ធ្វើការ​វះកាត់ រកឃើញ​គ្រាប់​កង់​បៀម​ជាប់​នៅក្នុង​ជើង​។ ជនសង្ស័យ​មិន​ស្គាល់មុខ បាន​ជិះ​ម៉​តូ​មួយគ្រឿង​មិន​ស្គាល់​ម៉ាក លួច​បាញ់​មកលើ​ជនរងគ្រោះ ដែល​កំពុង​ឈប់​ម៉ូតូ​នៅក្បែរ​សួន​មាត់បឹង​កន្សែង​។ បន្ទាប់ពី​បាញ់ប្រហារ​រួច ជនដៃដល់ បាន​ជិះ​មូ​តូ​រត់​គេចខ្លួនបាត់​។​

​បច្ចុប្បន្ន​កម្លាំង​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ នៃ​ស្នងការ​រដ្ឋា​នគរបាល​ខេត្ត បាន​សហការ​ជាមួយ​កម្លាំង​អធិការនគរបាល​ក្រុង​បាន​លុង កំពុងធ្វើការ​ស្រាវជ្រាវ​តាម​នីតិវិធី ដើម្បី​វែកមុខ​ជនសង្ស័យ ឈានទៅរក​ការឃាត់ខ្លួន​យកមក​ផ្ដន់ទាទោស​តាមច្បាប់ ៕ ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×