Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​គ្រោះថ្នាក់​ចរាចរ រវាង​រថយន្ត​និង​ម៉ូតូ បញ្ច្រាសទិស​គ្នា រង​របួសធ្ងន់​ម្នាក់​

spot_img

​កំពង់ស្ពឺ ៖ កម្លាំង​ជំនាញ​ចរាចរណ៍​ខេត្ដ បាន​ចុះ​វាស់វែង​ករណី​គ្រោះថ្នាក់​ចរាចរ រវាង​ម៉ូតូ​ប៉ះ​ជាមួយ​រថយន្ដ លើ​ផ្លូវជាតិលេខ​៤ ចន្លោះ​គីឡូម៉ែត្រ 46-47 ចំណុច​ភូមិ​សំណង់ សង្កាត់រ​កា​ធំ ក្រុង​ច្បារមន វេលា​ម៉ោង ១៦​និង​៥០ នាទី នៅ​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០១៩ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​នេះ​មាន ម៉ូតូ​គ្រឿង ម៉ាក​ហុងដា Click ពណ៌​ស ពាក់​ផ្លាកលេខ​ភ្នំពេញ​1CX-8884 អ្នកបើកបរ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ រងរបួស​ធ្ងន់ ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ចំណែក​រថយន្ដ​ខាងលើ ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​បៃតង ពាក់​ផ្លាកលេខ​ព្រះសីហនុ 3A-6189 សណ្ដោង​រ៉ឺម៉ក​ពាក់​ផ្លាក​លេខ​ព្រះសីហនុ 4A-2106 អ្នកបើកបរ​ឈ្នោះ រ៉ា ឌៀប ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ ទីលំនៅ ភូមិ​កំព្រា​ល ឃុំ​ប្រឡាយ ស្រុក​ស្ទោង ខេត្ត​កំពង់ធំ ។​

​តាម​ការបញ្ជាក់​របស់​ជំនាញ​ថា​គ្រោះថ្នាក់​ខាងលើ បណ្ដាលមកពី​អ្នក​បើ​កបរ​មិន​ប្រកាន់​ស្ដាំ ទេីប​ធ្វេី​ឲ្យមាន​គ្រោះថ្នាក់​កើត​ឡេីង​។ គ្រោះថ្នាក់​ចរាចរ​នេះ បង្ក​ឲ្យ​ខូចខាត​និង​រងរបួស​ធ្ងន់ មនុស្ស​ម្នាក់ ចំណែក​មធ្យោបាយ​បង្ក ត្រូវបាន​ជំនាញ​ចរាចរណ៍ យក​មក​រក្សាទុក​ជា​បណ្ដោះអាសន្ន នៅ​ការិយាល័យ​ចរាច​រណ៍ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ស្ពឺ រង់ចាំ​ការកសាង​នីតិវិធី​បន្ដ​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×