Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ក្រុមគ្រួសារ​លោក រ៉ាត់ រ័ត្ន​មុនី អ្នក​ជួយ​ថត​ខ្សែភាពយន្ត​ឯកសារ “​ម្តាយ​ខ្ញុំ លក់​ខ្ញុំ​” ដាក់​ញ្ញត្តិ​ឲ្យ​ទូត​រុស្ស៊ី​ជួយ ជា​លើក​ទី​២

spot_img

​ភ្នំពេញ​ ៖ ក្រុមគ្រួសារ និង​អ្នកគាំទ្រ​លោក រ៉ាត់ រត្ន​មុនី ផលិតករ​ភាពយន្ត​ឯកសារ ម្ដាយ​ខ្ញុំ​លក់​ខ្ញុំ តវ៉ា​មុខ​ស្ថានទូត​រុស្ស៊ី​ជា​លើក​ទី​២ នៅ​ព្រឹក​ថ្ងៃទី​២​ខែ​មករា​នេះ ស្នើសុំ​ឲ្យ​ស្ថានទូ​តមួយ​នេះ ជួយ​អន្តរាគមន៍​ឲ្យ​ដោះលែង​ផលិតករ​រូបនេះ​។​

​លោកស្រី ឡុង គឹម​ហ៊ាង ភរិយា​លោក រ៉ាត់ រត្ន​មុនី សកម្មជន​ការពារ​សិទ្ធិ​ការងារ​បាន​ប្រកាសថា អ្នកស្រី​ដឹកនាំ​ធ្វើ​បាតុកម្ម​ដើម្បី​ទាមទារ​រក​យុត្តិធម៌ បន្ទាប់​ពី​ស្វាមី​របស់​លោកស្រី ត្រូវ​តុលា​ការឃុំខ្លួន​។​

​សូមបញ្ជាក់​ថា ក្រុមគ្រួសារ​លោក រ៉ាត់ រ័ត្ន​មុនី ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​សំណង់ និង​ជា​អ្នក​ជួយ​ថត​ខ្សែភាពយន្ត​ឯកសារ “​ម្តាយ​ខ្ញុំ លក់​ខ្ញុំ​” ឱ្យ​សារព័ត៌មាន Russia Today (RT) នៅ​ព្រឹក​ថ្ងៃទី​១៨ ខែ​ធ្នូ នេះ បានដាក់​ញ្ញត្តិ​នៅ​ស្ថានទូត​រុស្ស៊ី ដើម្បី​ជួយ​អន្តរាគមន៍ឲ្យ​មាន​កា​រ​ដោះលែង​លោក រ៉ាត់ រ័ត្ន​មុនី ចេញពី​ពន្ធនាគារ​។​

​អ្នកស្រី ឡុង គឹម​ហ៊ាង ភរិយា​លោក​លោក រ៉ាត់ រ័ត្ន​មុនី បាន​ថ្លែង​ប្រាប់​អ្នកកាសែត​នៅ​មុខ​ស្ថានទូត​រុស្ស៊ី​ថា វិដេអូ​នេះ វា​គ្រាន់តែ​បង្ហាញ​ពី​ក្មេងស្រី​ទុក្ខវេទនា​របស់​ក្មេងស្រី​ជួប​រឿង​ទុក្ខសោក ដើម្បី​បាន​រស់​ត្រូវបាន​ម្តាយ​យក​ទៅ​លក់​ឲ្យ​បម្រើសេវា​ផ្លូវភេទ​។​
​ជាមួយគ្នានេះ អ្នកស្រី ឡុង គឹម​ហ៊ាង បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​រុស្ស៊ី​បង្ហាញ​ជា​សាធារណៈ​ពី​ភាពត្រឹមត្រូវ​របស់​សារព័ត៌មាន Russia Today (RT)​។​

​ចៅក្រម​ស៊ើបសួរ​តុលាការ​ក្រុងភ្នំពេញ​សម្រេច​ឃុំខ្លួន​សកម្មជន​សិទ្ធិ​ការងារ​លោក លោក រ៉ាត់ រត្ន​មុនី បណ្ដោះអាសន្ន ពី​បទ​ញុះញង់​ឲ្យមាន​ការរើសអើង ក្រោយ​បញ្ចប់​ការសាកសួរ​កាលពី​ល្ងាច​ថ្ងៃទី ១៣ ធ្នូ​។ សមត្ថកិច្ច​ស្នើឱ្យ​អ្នកពាក់ព័ន្ធ​ចូល​ឆ្លើយបំភ្លឺ​រឿងនេះ​ដើម្បី​ឱ្យបាន​ដឹង​ការពិត ខណៈ​អ្នកការពារ​សិទ្ធិមនុស្ស និង​សាច់ញាតិ​ក្រុមគ្រួសារ ជំរុញ​ឱ្យ​តុលាការ​ក្រុងភ្នំពេញ​ទម្លាក់ចោល​ការ​ចោទ​ប្រកាន់​​ករណីនេះ និង​ដោះលែង​លោក រត្ន​មុនី ឱ្យ​មាន​សេរីភាព​វិញ​៕ ​ដោយ​ ៖ ​រចនា​

 

spot_img
×