Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខែវិច្ឆិកា ឆ្នាំ​២០១៧ ពន្ធដារ ប្រមូល​ចំណូល​ពន្ធ​បាន​ជាង​១៤៣​លាន​ដុល្លារ​

spot_img

​ភ្នំពេញ ៖ ក្នុង​ខែ​វិច្ឆិកា​ឆ្នាំ​២០១៧​នេះ​អគ្គនាយកដ្ឋាន​ពន្ធដារ​ប្រមូល​ចំណូល​ពន្ធ​អាករ​គ្រប់​ប្រភេទ​ប្រមាណ​ជា​១៤៣,៧២​លាន​ដុល្លារ​
​ខណៈ​រយៈពេល​១១​ខែ ឆ្នាំ​២០១៧ ប្រមូល​ចំណូល​ពន្ធ​បាន​ប្រមាណ ១៨២៧,៦៣​ដុល្លារ​។​

​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល ប្រមូល​ចំណូល​ពន្ធ​ប្រចាំ​ខែ​វិច្ឆិកា ឆ្នាំ​២០១៧​នេះ ធ្វើឡើង​ក្រោម​អធិបតីភាព​លោក គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ កាលពី​ថ្ងៃ​ទី​១១​ខែ​ធ្នូ​ឆ្នាំ​២០១៧​។​

​សេចក្តីប្រកាស​ព័ត៌មាន​របស់​អគ្គនាយកដ្ឋាន​ពន្ធដា​រ បានឲ្យដឹងថា ជា​លទ្ធផល​ក្នុង​ខែវិច្ឆិកា​ឆ្នាំ​២០១៧​នេះ​ចំណូល​ពន្ធ​អាករ​គ្រប់​ប្រភេទ​ដែល​ប្រមូលបាន​មាន​ចំនួន​៥៧៤,៨៧​ពាន់​លាន​រៀល​(​ប្រមាណ​ជា​១៤៣,៧២​លាន​ដុល្លារ​អាមេរិក​) ។ សម្រាប់​រយៈពេល​១១ ខែ ឆ្នាំ​២០១៧ ចំណូល​ពន្ធ​-​អាករ​គ្រប់​ប្រភេទ ដែល​អគ្គនាយកដ្ឋាន​ពន្ធដារ​ប្រមូល​បាន មាន​ចំនួន ៧៣១០,៥១ ពាន់​លាន​រៀល (​ប្រមាណ ១៨២៧,៦៣ លាន​ដុល្លារ​អាមេរិក​) ស្មើនឹង ១០៦,៥២% នៃ​គោលដៅ​កំណត់​ក្នុង​ច្បាប់​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៧​។ ប្រសិន​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំ​២០១៦ ឃើញថា ការប្រមូល​ចំណូល​ពន្ធ​-​អាករ​គ្រប់​ប្រភេទ​សម្រាប់​រយៈពេល ១១ ខែ ឆ្នាំ​២០១៧ កើនឡើង​ចំនួន ១៦៧៦,១៥ ពាន់​លាន​រៀល (​ប្រមាណ ៤១៩,០៤ លាន​ដុល្លារ​) ស្មើនឹង ២៩,៧៥%​។ ក្នុង​រយៈពេល​១១​ខែ ឆ្នាំ​២០១៧​នេះ អគ្គនាយកដ្ឋាន​ពន្ធដា​រ​សង្កេតឃើញថា មាន​ការកើនឡើង​នូវ​ប្រាក់​ពន្ធ​ស្ទើរ​គ្រប់​ប្រភេទ​ពន្ធ ជាពិសេស​ប្រភេទ​ពន្ធ​-​អាករ​សំខាន់ៗ មាន​ជាអាទិ៍ ពន្ធ​លើ​ប្រាក់ចំណូល​កើនឡើង ៣១,១% អាករ​លើ​តម្លៃ​បន្ថែម កើនឡើង ២៩,៨ % ខណៈ​ដែល​អាករ​ពិសេស កើនឡើង ១៥,០% និង​ពន្ធ​លើ​ប្រាក់បៀវត្សរ៍​មាន​ការកើនឡើង​ចំនួន ៨,៦%​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះដែរ លោក គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិបាល​ប្រធាន​អង្គប្រជុំ បាន​ផ្តល់​អនុសាសន៍​ណែនាំ​ដល់​អង្គភាព​ទាំងអស់ ដែល​ស្ថិត​ក្រោម​ឱវាទ របស់​អគ្គនាយកដ្ឋាន​ពន្ធដារ ឲ្យ​បន្ត​ការអប់រំ​ផ្សព្វផ្សាយ​ឱ្យ​បាន​កាន់ តែ​ទូលំទូលាយ និង​ឱ្យបាន​កាន់តែ​ជ្រួតជ្រាប​ថែមទៀត ក្នុងចំណោម​មជ្ឈដ្ឋាន​អ្នក​ជាប់ពន្ធ ពាក់ព័ន្ធ​នឹង​វិធាន​និង​នីតិវិធី នៃ​ការបង់ពន្ធ​តាម​ប្រភេទ​ពន្ធ​នីមួយៗ​។ យកចិត្តទុកដាក់​ខ្ពស់ ក្នុង​ការពង្រឹង​ការគ្រប់គ្រង​ការស្នើសុំ​បង្វិល សង​អាក​រលើ​តម្លៃ​បន្ថែម និង​ការដាក់​លិខិត​ប្រកាស​។ យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការពង្រឹង ការគ្រប់គ្រង​ទារបំណុល​ពន្ធ ជាពិសេស បំណុល​ពន្ធ​រ៉ាំរ៉ៃ​ជា​យូរ​មក​ហើយ​។

ពង្រឹង​ការគ្រប់គ្រង​ប្រមូល​ចំណូល​ពន្ធ ជាពិសេស ពន្ធ​សម្រាប់​ជា​ប្រយោជន៍​ដល់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ធ្វើយ៉ាងណា​ធានា​បាន​នូវ​ប្រសិទ្ធភាព តម្លាភាព និង​គណនេយ្យភាព​ក្នុង​ការប្រមូល​ចំណូល​ពន្ធ​ទាំងនេះ​។

ពង្រឹង​ការផ្តល់សេវា​ជូន អ្នក​ជាប់ពន្ធ​ឱ្យបាន​កាន់តែ​ប្រសើរ តាមរយៈ​ការពង្រឹង​សមត្ថភាព​មន្ត្រី និង​បំពាក់​សម្ភារៈ​បរិក្ខា​បច្ចេកវិទ្យា ព្រមទាំង​ពង្រឹង​កិច្ចសហការ​ជាមួយ​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​ទៅតាម​ការចាំបាច់​។ បន្ត​ធ្វើ​បច្ចុប្បន្នភាព​អចលនទ្រព្យ សម្រាប់​ពន្ធ​លើ​អចលនទ្រព្យ ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស សំដៅ​ធ្វើ​យ៉ាងណា ឱ្យ​ការប្រមូល​ពន្ធ​ប្រភេទ​នេះ​ប្រព្រឹត្តទៅ​ដោយ​រលូន​។ ជំរុញ​ការងារ​ចុះបញ្ជី​ពន្ធដារ ឱ្យបាន​កាន់តែ​ឆាប់រហ័ស​ថែម​ទៀត តាមរយៈ​ការពង្រឹង​កិច្ចសហការ​ជាមួយ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​សម្របសម្រួល​ការផ្តល់សេវា ចុះបញ្ជី​ពន្ធដារ​ជូន​អ្នក​ជាប់ពន្ធ​។

បន្ត​យកចិត្តទុកដាក់​អប់រំ​មន្ត្រីក្រោមឱវាទ ឱ្យ​រក្សាបាន​នូវ​អាកប្បកិរិយា​រួសរាយ​រាក់ទាក់ និង​ប្រើ​ពាក្យសម្តី​ទន់ភ្លន់​ទៅកាន់​អ្នក​ជាប់ពន្ធ ចៀសវាង​មាន​ការ​ថ្នាំង​ថ្នាក់ និង​មិន​សប្បាយចិត្ត​ពី​សំណាក់​អ្នក​ជាប់ពន្ធ​ដោយ​ប្រកា​ណាមួយ​។ រៀបចំ​សិក្ខាសាលា​ជូន​មន្ត្រី​ពន្ធដារ និង​អ្នក​ជាប់ពន្ធ​គ្រប់​មជ្ឈដ្ឋាន អំពី​ដំណើរការ និង​នីតិវិធី​នៃ​ការដាក់​លិខិត​ប្រកាស​និង​បង់​ប្រាក់​ពន្ធ​តាម​អន​ឡា​ញ ដែល​អគ្គនាយកដ្ឋាន​ពន្ធ​ដារបាន​ដាក់ឱ្យ​ដំណើរការ​ក្នុង​ពេល​ថ្មីៗ​នេះ​។

ខិតខំ​បន្ត​កិច្ចសហការ​ជាមួយ បណ្តា​ប្រទេស​ជា​ដៃគូ​នានា ដើម្បី​ជំរុញ​ការងារ​រៀបចំ​កិច្ចព្រមព្រៀង​ចៀសវាង​ការយកពន្ធ​ត្រួត​ឱ្យ​ទទួលបាន​ជោគជ័យ​និង​ប្រសិទ្ធភាព​ខ្ពស់​។

បន្ត​រៀបចំ​លិខិត​បទដ្ឋាន​គតិយុត្ត ពាក់ព័ន្ធ​នឹង​វិស័យ​ពន្ធដារ ដើម្បី​ឆ្លើយតប និង​សម្រួល​ដល់​ការងារ​គ្រប់គ្រង​ប្រមូល​ចំណូល​ពន្ធ ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​ខ្ពស់ និង​មាន​ភាពងាយស្រួល ច្បាស់លាស់​សម្រាប់​ការអនុវត្ត​។​

​លោក គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិបាល ក៏បាន​ផ្តល់​ការណែនាំ​បន្ថែម ដល់​គ្រប់​អង្គភាព​ឱ្យ​បន្ត​ខិតខំ​ពង្រឹង​ការអនុវត្ត​ច្បាប់ វិន័យ​ការងារ និង​ត្រូវ​មាន​ភាពទន់ភ្លន់​ម៉ឺងម៉ាត់ ក្នុង​ការឆ្លើយតប​ទៅ​កាន់​អ្នក​ជាប់ពន្ធ ធ្វើយ៉ាងណា​ឱ្យ​អ្នក​ជាប់ពន្ធ​សប្បាយចិត្ត មិន​សម្តែង​ការ​រអ៊ូរទាំ​និង​ផ្តល់​កិច្ចសហការ​ល្អ​ក្នុង​ការបង់ពន្ធ​ជូន​រដ្ឋ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×