Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាមេរិក​មាន​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ជា​ផ្លូវការ​

spot_img

​នៅ​ថ្ងៃ​ទី ១ ខែ​មករា ឆ្នាំ ២០១៩ (​ម៉ោង​តំបន់​) អនុរដ្ឋមន្ត្រី​ក្រសួងការពារជាតិ​អាមេរិក Patrick Shanahan បាន​រ៉ាប់រង​ភារកិច្ច​ផ្លូវការ​ថ្មី​ជា​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​អាមេរិក​ជំនួស​លោក James Mattis -​អ្នក​ដែល​បាន​ដាក់​ពាក្យ​សុំ​លាលែង​ពី​តំណែង​ព្រោះតែ​ខ្វែងគំនិត​គ្នា​នឹង​ប្រធានាធិបតី Donald Trump ។​

​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​អាមេរិក​ថ្មី Patrick Shanahan ។​

​ថ្លែង​ក្នុង​សុន្ទរកថា​ដើមឆ្នាំ​ថ្មី លោក Patrick Sahanahan ឥ្យ​ដឹងថា នឹង​បន្ត​រ៉ាប់រង​ភារកិច្ច​ក្នុងតួនាទី​រដ្ឋមន្ត្រីក្រសួង​ការពារជាតិ រួម​ដឹកនាំ​និង​រដ្ឋ​មន្ត្រី​ជាន់ខ្ពស់​ក្រសួង​នេះ ក្រោម​បញ្ជា​របស់​ប្រធានាធិបតី​អាមេរិក ។​

​ក្នុង​សុន្ទរកថា​នោះ លោក​ក៏​បាន​ថ្លែង​នូវ​ការដឹងគុណ គោរព​អតីតរដ្ឋមន្ត្រី James Mattis ហើយ​ថា​វា​ជា​គុណបំណាច់​មួយ​ដែល​លោក​បាន​ធ្វើ​ជា​អនុរដ្ឋមន្ត្រី​របស់គាត់ ៕ សូ​យ​ន​

spot_img
×