Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បាត់​ក្មេងស្រី​អាយុ​ជាង ​២​ខួប​ពី​ផ្ទះ​ ៤​ថ្ងៃ ប្រទះ​ឃើញ​សព​អណ្តែតក្នុង​ស្រះ​ទឹក​

spot_img

​ខេត្ត​ស្វាយរៀង ៖ សាកសព​កុមារី​ម្នាក់​អាយុ​២​ឆ្នាំ​៤​ខែ ដែល​បាត់​ពី​ផ្ទះ​អស់​រយះពេល​៤​ថ្ងៃ​មក​ហើយ ត្រូវបាន​គេ​ប្រទះ​ឃើញ​ក្នុង​ស្រះ​ទឹកបាន បង្ក​ឲ្យមាន​ការភ្ញាក់ផ្អើ​ល​ដល់​អ្នកស្រុក ក៏ដូចជា​សមត្ថកិច្ច​ចុះ​មក​ពិនិត្យ ។​

​ដែល​ហេតុការណ៍​នៃ​ការប្រទះឃើញ​សព​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​៥​នាទី​រសៀល ថ្ងៃទី​១ ខែ​មករា ឆ្នាំ​២០១៩ ស្ថិតនៅ​ក្នុង​ស្រះ​ទឹក​ខាងក្រោយ​ផ្ទះ​របស់​ប្រជាពលរដ្ឋ ក្នុងភូមិ​ជាមួយគ្នា​ប្រហែល​ជាង​២០​ម៉ែត្រ ។​

​យោង​តាម​សមត្ថកិច្ច​បានឲ្យដឹងថា​៖ នៅវេលា​ម៉ោង ៣​និង​៥​នាទី​រសៀល ដោយ​មាន​ពលរដ្ឋ​រាយការណ៍​ថា មាន​ប្រទះ​ឃើញ​សព​កុមារី​ម្នាក់ អណ្តែត​ក្នុង​ស្រះ​ទឹក​ខាងក្រោយ​ផ្ទះ ឈ្មោះ អៀក ស៊ីថា ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ចម្ងាយ ២៣​ម៉ែត្រ ស្ថិតក្នុង​ភូមិ បាត់​ថង់ ឃុំ​គគី​សោម ស្រុក​ស្វាយទាប ខេត្ត​ស្វាយរៀង ។​

​ប្រភព​ខាងលើ​បាន​បន្តទៀតថា កុមារី​រងគ្រោះ​ខាងលើ បាន​បាត់​ខ្លួន​កាលពី​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០១៨ វេលា​ម៉ោង​១០​ព្រឹក ។

ជនរងគ្រោះ​ឈ្មោះ វ៉ាន់ នីសា ភេទ​ស្រី អាយុ​២​ឆ្នាំ​៤​ខែ មាន​ឪពុក​ឈ្មោះ សុីម វ៉ាន់ អាយុ​៤១​ឆ្នាំ ម្ដាយ​ឈ្មោះ ស៊ុន គន្ធា អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ បាត់​ថង់ ឃុំ​គគី​សោម ស្រុក​ស្វាយទាប ខេត្ត​ស្វាយរៀង ហើយ​បាន​ប្រកាស​តាម​ប្រព័ន្ធ​ទំនាក់ទំនង​facebook​សរសេរថា​៖ សូម​បងប្អូន​ជួយ​រក​ក្មេងស្រី ឬ​បាន​ឃើញ​ក្មេងស្រី ដែល​បាន​បាត់​កាលពី​ម៉ោង​ប្រហែល​១០​ព្រឹក ថ្ងៃទី​២៩ ខែ​ធ្នូ ឆ្នាំ​២០១៨ បើ​បានឃើញ​ក្មេង​ស្រី​ដូច​រូប​ក្នុង​ការ​បង្ហោះ​នេះ សូម​ជួយ​ទំនាក់ទំនង​មក​លេខ ០៩៧៥៣៥០៣៥៧ ។​

​រហូត​ដល់​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០១៩ ម៉ោង​៣​រសៀល មាន​ពលរដ្ឋ បាន​ឃើញ​អណ្ដែត​ទឹក​ក្នុង​ស្រះ​ស្លាប់​ឡើង​ហើម​ទៅហើយ ។ ក្រោយ​សមត្ថកិច្ច​ជំនាញ​បាន​ពិនិត្យ​រួចរាល់​ឃើញថា សាកសព​កុមារី​នេះ គឺ​រអិល​ជើង​ធ្លាក់​ចូល​ក្នុង​ទឹកស្រះ​លង់​ស្លាប់ និង​ប្រគល់​សាកសព​ទៅ​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី ។​

​ករណីនេះ សមត្ថកិច្ច​អះអាង​ថា បណ្តាលមកពី​មូលហេតុ នៃ​ការ​រអិល​ជើង​ធ្លាក់​ចូល​ក្នុង​ទឹកស្រះ​ស្លាប់ ៕​ វ៉ៃ​គោ​

spot_img
×