Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆ្នាំ​២០១៨ កងទ័ពជើងគោក សហការ ល្បាត​ការពារ និង​ត្រួតពិនិត្យ​បង្គោល​សីមា និង​បង្ក្រាប​បទល្មើស​ផ្សេងៗ​៥.១៩៣​លើក​

spot_img

ភ្នំពេញ ​៖ ក្នុង​ឆ្នាំ​២០១៨ កងទ័ពជើងគោក បាន​សហការ និង​ម្ចាស់ការ​ល្បាត​ការពារ និង​ត្រួតពិនិត្យ​បង្គោល​សីមា ភូមិសាស្ត្រ ទទួលខុសត្រូវ ដើម្បី​ក្តាប់​សភាពការណ៍ នៅតាម​ខ្សែបន្ទាត់​ព្រំដែន ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ផ្សេងៗ សរុប​បាន​ចំនួន ៥.១៩៣​លើក​។ នេះ​បើ​តាម​នាយ​ឧត្តមសេនីយ៍ ឈុំ សុជា​ត អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ ។​

​នាយ​ឧត្តមសេនីយ៍ ឈុំ សុជា​ត អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ បាន​បញ្ជាក់​តាម​បណ្តាញ​សង្គម​ហ្វេ​សប៊ុក​ផ្លូវការ​ថា​៖ “​របាយការណ៍ កិច្ចប្រជុំ​បូក​សរុប​លទ្ធផល ការងារ​ឆ្នាំ​២០១៨ និង​លើក​ទិសដៅ​អនុវត្តន៍​បន្ត ឆ្នាំ​២០១៩ របស់​ក្រសួង​ការពារជាតិ បានបង្ហាញ​ថា ឆ្នាំ​២០១៨ កន្លងទៅនេះ កងទ័ពជើងគោក បាន​សហការ និង​ម្ចាស់ការ​ល្បាត​ការពារ និង​ត្រួតពិនិត្យ​បង្គោល​សីមា ភូមិសាស្ត្រ ទទួល​ខុសត្រូវ ដើម្បី​ក្តាប់​សភាពការណ៍ នៅតាម​ខ្សែបន្ទាត់​ព្រំដែន ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ផ្សេងៗ សរុប​បាន​ចំនួន ៥.១៩៣​លើក (​ព្រំដែន​កម្ពុជា​-​ថៃ​២.៤៩៧​លើក កម្ពុជា​-​វៀតណាម​១.២៥០​លើក កម្ពុជា​-​ឡាវ​១.៤៤៦​លើក​)”​។​

​លោកនាយ​ឧត្តមសេនីយ៍ បាន​បន្ថែមថា សម្រាប់​ឆ្នាំ​២០១៨ កងយោធពល​ខេមរភូមិន្ទ បាន​យកចិត្តទុកដាក់​ប្រមូលផ្តុំ អនុវត្ត​ភារកិច្ច​របស់​ខ្លួន តាម​កម្មវិធី​នយោបាយ យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់កាល​ទី​៣ និង​ទី​៤ របស់​រាជរដ្ឋាភិបាល កម្មវិធី​ផែនការ​កែទម្រង់ កងយោធពល​ខេមរភូមិន្ទ រយៈពេល​៥​ឆ្នាំ ដោយ​សម្រេចបាន​នូវ​សមិទ្ធផល​ការងារ​ធំៗ​ជាច្រើន​​ការអនុវត្ត​ភារកិច្ច​ការពារ​អធិបតេយ្យ បូរណភាព​ទឹកដី កងយោធពល​ខេមរភូមិន្ទ បាន​ពង្រឹង​ប្រៀប​ការពារជាតិ លើ​គ្រប់​វិស័យ​នៅតាម​តំបន់​ព្រំដែន ធ្វើ​ល្បាត​ជា​ប្រចាំ​ដើម្បី​ត្រួតពិនិត្យ គ្រប់គ្រង​សភាពការណ៍ និង​ភូមិសាស្ត្រ ទទួលខុសត្រូវ និង​ចូលរួម​ទប់ស្កាត់​បទល្មើស​ផ្សេងៗ និង​សកម្មភាព​ឆ្លងដែន​ខុសច្បាប់ ព្រមទាំង​បាន​បន្ត​កិច្ចសហប្រតិបត្តិការ​ល្អ ជាមួយ​ប្រទេស​ជិតខាង ដោះស្រាយ​បញ្ហា​ផ្សេងៗ​ដែល​កើតមាន ដោយ​សន្តិវិធី ប្រែក្លាយ​តំបន់​ព្រំដែន ដែល​ប្រកបដោយ​សុខសន្តិភាព អភិវឌ្ឍន៍ និង​កិច្ចសហប្រតិបត្តិការ​។​

​សូមបញ្ជាក់​ថា នៅ​ព្រឹក​ថ្ងៃទី​២ ខែ​មករា ឆ្នាំ​២០១៩​នេះ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៨ និង​លើក​ទិសដៅ​អនុវត្ត​បន្ត ឆ្នាំ​២០១៩ របស់​ក្រសួង​ការពារជាតិ​។ កិច្ចប្រជុំ​នេះ មាន​ការអញ្ជើញ​រួម​ចូលរួម​ដោយ​ថ្នាក់ដឹកនាំ​ក្រសួង​ការពារជាតិ​, ថ្នាក់ដឹកនាំ​អគ្គបញ្ជាការដ្ឋាន និង​បណ្តា​ថ្នាក់​ដឹកនាំ​អង្គភាព​ចំណុះ​ក្រសួង​ការពារជាតិ​ជាច្រើន​ទៀត​៕ ដោយ ​៖ ​កូឡាប​

spot_img
×