Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គីង្គក់​អំពៅ​ដ៏​ពិសពុល ឡើង​ជិះ​លើ​ខ្នង​ថ្លា​ន់ ដើម្បី​គេច​ចេញពី​គ្រោះ​…​ទឹកជំនន់ (​វីដេអូ​)

spot_img

​តាម​ការផ្សាយ​របស់ Inderpendent ថ្ងៃទី ១ ខែ​មករា ឆ្នាំ ២០១៩ កន្លង​មក​ឲ្យដឹងថា ក្រោយ​ពី​ភ្លៀង​ធំ​មួយ​នៅ​ប្រជុំជន​ដាច់ស្រយាល Kunurra ភាគ​ខាងជើង​រដ្ឋ Western ប្រទេស​អូស្ត្រាលី បាន​ធ្វើឲ្យ​ទឹក​ឡើង​លិច​ទំនប់ ។ អ្នកគ្រប់គ្រង​ទំនប់​ឈ្មោះ Paul Mock បាន​ចេញ​ពិនិត្យ​ស្ថានភាព​ទឹក ស្រាប់តែ​ឃើញ​គីង្គក់​អំពៅ (​មាន​ពិស​ដ៏​កាច​សាហាវ​) បាន​ចាប់​ពស់ថ្លាន់​ធ្វើ​ជា​មធ្យោបាយ​រត់គេច​ពី​ទឹក​ជំនន់ ដោយ​ពួក​វា​ឡើង​តោង​ពី​លើ​ខ្នង​ពស់ ដែល​មាន​ប្រវែង ប្រមាណ ៣,៥​ម៉ែត្រ​នេះ ។​

​គាត់​ក៏​ថត​យក​ទិដ្ឋភាព​ដ៏​កម្រ​ប្រទះ​នេះ ហើយ​ឲ្យ​ប្អូនប្រុស​ឈ្មោះ Andrew បង្ហោះ​ឡើង​បណ្តាញ​សង្គម ។​

​តាម​អ្នកវិទ្យាសាស្ត្រ​នោះ​ពស់ថ្លាន់ ប្រាកដជា​ពុំ​ហ៊ាន “​ប្រឆាំង​” នឹង​ពួក​គីង្គក់​នេះ​ទេ ព្រោះ​ដឹង​ថា បើ​ចាំបាច់​រាងកាយ​របស់​ពួកវា​នឹង​បញ្ចេញ​សារធាតុ​ពិស​ម្យ៉ាង​ដ៏​កាច​សាហាវ អាច​សម្លាប់​សត្វ​ដទៃ​បាន ៕ ចន្ទ្រា​

spot_img
×