Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេជោ ហ៊ុន សែន ស្នើ​ឲ្យ​បង្កើន​គុណភាព ប្រសិទ្ធភាព នៃ​ដំណើរការ​ការងារ លើ​វិស័យ​អប់រំ​

spot_img

​ភ្នំពេញ ​៖ នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​២ ខែ​មករា ឆ្នាំ​២០១៩ នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​អនុញ្ញាតិ​អោយ​សមាគម​គ្រឹះស្ថានឧត្តមសិក្សា ដែល​ដឹកនាំ​ដោយ​លោក ហេង វ៉ាន់ដា ជួបពិភាក្សា​ការងារ នៅ​វិមាន​សន្តិភាព​។​

​ក្នុងជំនួប​នោះ លោក ហេង វ៉ាន់ដា បាន​ជម្រាបជូន​សម្តេច​តេជោ នាយករដ្ឋមន្ត្រី អំពី​សកម្មភាព​របស់​សមាគម​គ្រឹះស្ថាន ឧត្តមសិក្សា នា​ឆ្នាំ​កន្លងមក ដែល​ពាក់ព័ន្ធ​ទៅនឹង​វិស័យ​អប់រំ វិស័យ​មនុស្សធម៌ រួម​ទាំង​បញ្ហា​សង្គម​ផង​ដែរ​។ លើស​ពី​នោះ​ទៅ​ទៀត លោក​ក៏​បាន​ជម្រាបជូន​សម្ដេច​តេជោ អំពី​យុទ្ធសាស្ត្រ​របស់​សមាគម​គ្រឹះស្ថាន​ឧត្តមសិក្សា​ផង​ដែរ​។ តាងនាម​ឱ្យ​ប្រតិភូ​ទាំងមូល ក្នុង​ជំ​ជួបពិភាក្សា​នេះ ទី​១) លោក ហេង វ៉ាន់ដា​បាន​គោរព​ស្នើ សុំ​សម្ដេច​តេជោ នាយករដ្ឋមន្ត្រី មេត្តា​ពិចារណា​បង្កើត​ក្រុមការងារ​គុណវុឌ្ឍ​ជាតិ ដើម្បី​ចូលរួម​ពិនិត្យ​កែសម្រួល​គុណវុឌ្ឍ​ជាតិ​កម្ពុជា​។ ទី​២) ស្នើសុំ​បង្កើត​ក្រុមការងារ រវាង​សមាគម​គ្រឹះស្ថានឧត្តមសិក្សា ជាមួយ​ក្រសួង​អប់រំ និង ទី​៣) បង្កើត​ក្រុម​ការងារ​រវាង​សមាគម​គ្រឹះស្ថានឧត្តមសិក្សា​ជាមួយ​ក្រសួង​សុខាភិបាល​។​

​ការឆ្លើយតប សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​ការចូលរួមចំណែក របស់​សមាគម​គ្រឹះស្ថានឧត្តមសិក្សា លើ​វិស័យ​អប់រំ​នៅ​កម្ពុជា លើ​វិស័យ​មនុស្សធម៌ និង​លើ​វិស័យ​សង្គម​ផង​ដែរ​។ ពាក់ព័ន្ធ​ជាមួយ​នឹង​សំណើរ​ដែល​លោក​ហេង វ៉ាន់ដា បាន​លើកឡើង សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍​សម្រេច​ថា ៖ ទី​១) សម្តេច​បាន​យល់ស្រប បង្កើតឲ្យមាន​គណៈកម្ម​ការ រួម​មួយ​រវាង​ស្ថាប័ន​ដែល​ពាក់ព័ន្ធ និង​គ្រឹះស្ថានឧត្តមសិក្សា​ទាំង​អស់ ទី​២) ប្រគល់​ការងារ​ជូន លោក​រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា ហង់ ជួន​ណារ៉ុន ជា​ប្រធាន​គណៈកម្មការ ទី​៣) បង្កើត​លេខាធិការដ្ឋាន​មួយ​នៅ​ក្រោម​ចំណុះ​ក្រសួង​អប់រំ ដែល​នឹង​មាន​គណៈកម្មការ​មួយ​ចំណុះ​។ បន្ទាប់​ពី​គណៈកម្មាធិការ​នេះ បង្កើត​រួច​ហើយ គណៈកម្មការ​ត្រូវ​ពិនិត្យ​បង្កើត​យន្តការ និង​រៀបចំ​ពិនិត្យឡើងវិញ នូវ​អនុក្រឹត្យ​ពាក់ព័ន្ធ​ទៅនឹង​អនុក្រឹត្យ ស្ដី​ពី​គុណវុឌ្ឍ​ជាតិ ដែល​ជា​ធម្មនុញ្ញភាព​សម្រាប់​វិស័យ​អប់រំ​។​

​នៅក្នុង​ជំនួប​នោះ​ដែរ សម្តេច​តេជោ នាយករដ្ឋមន្ត្រី បានកត់សម្គាល់​ឃើញ​ថា ឆ្នាំកន្លងមក គឺ​មាន​សំណើ​យ៉ាងច្រើន ពាក់ព័ន្ធ​ទៅនឹង​ការ​ការ​អនុគ្រោះ​ពន្ធ​។​ល​។ ប៉ុន្តែ​ជំនួប​លើក​នេះ គឺ​ពុំ​មាន​សំណើ​ច្រើន​ឡើយ តែ​ផ្ទុយទៅវិញ គឺមាន​តែ​សំណូមពរ ដែល​ទាក់ទង​ទៅ​នឹង​ការបង្កើន​គុណភាព ប្រសិទ្ធភាព​នៃ​ដំណើរការ​ការងារ លើ​វិស័យ​អប់រំ​នេះ​៕ ​ដោយ ​៖​ កូឡាប​

   

spot_img
×