Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រទេស​ចិន ៖ វត្ត​ព្រះពុទ្ធ​សាសនា កម្ពស់​១៦​ជាន់​ ត្រូវ​ភ្លើង​ឆេះ​រាប​ដល់​ដី​

spot_img

​វត្ត​ព្រះពុទ្ធ​សាសនា​មួយ​ខ្នង ដែល​សាងសង់​ពី​ឈើ និង​មាន​កម្ពស់ ១៦​ជាន់​ត្រូវបាន​ភ្លើង​លេប​ត្របាក់​ខ្ទិច​កាលពី​ថ្ងៃអាទិត្យ​កន្លងទៅនេះ នៅក្នុង​ខេត្ត​ស៊ី​ឈ័ន ប្រទេស​ចិន​។​

​វត្ត​ដ៏​ស្រស់​ស្អាត​មួយ​នេះ​ជា​វត្ត​ដ៏​ខ្ពស់​ជាងគេ​បំផុត​នៅក្នុង​តំបន់​អាស៊ី​។​

​បើ​តាម​សេចក្តី​រាយ​ការណ៏​របស់​សារព៌តមាន​ចិន​ឈ្មោះ People’s Daily បានឲ្យដឹងថា ភ្លើង​ចាប់ផ្តើម​ឆេះ​ដំបូង​ចេញពី​សាល​ធំ​នៃ​អាគារ​នាគ ៩ (Nine Dragons Monastery)​។​

​ដោយសារតែ​មាន​ខ្យល់​ខ្លាំង ធ្វើឲ្យ​ភ្លើង​មាន​រាលដាល​យ៉ាង​លឿន ហើយ​វា​បាន​បន្ត​លេប​ត្របាក់​អាគារ​វត្ត​ទាំងមូល​អស់ ក្នុង​រយៈពេល​ប្រហែល ៤​ម៉ោង​។​

​វត្ត​នេះ​កំពុង​ស្ថិត​ក្នុង​ការជួស​ជុល​ឡើងវិញ​ចាប់តាំងពី​ឆ្នាំ ២០១០​មក​ម្លេះ ក្រោយពេល​សំណង​អាគារ​ដើម​ដែល​ត្រូវបាន​សាងសង​ក្នុង​សតវត្ស​ន៏​ទី ១៦ ត្រូវបាន​បំផ្លាញ​ដោយសារ​តែ​គ្រោះ​រញ្ជួយ​ដី​ក្នុង​ឆ្នាំ ២០០៨​។​

​ក្នុង​ហេតុ​ការណ៏​អគ្គិភ័យ​នេះ មិន​មាន​សេចក្តី​រាយណ៏​ថា​មាន​អ្នក​ស្លាប់​នោះ​ទេ ខណៈ​ដែល​ប៉ូលីស​កំពុង​ធ្វើ​ការស៊ើបអង្កេត​រក​មូលហេតុ​៕ សុភ័ក្ត្រ​

 

spot_img
×