Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ០៣ ខែមករា ឆ្នាំ​២០១៩ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

ឆ្នាំ​ជូត ៖ ការងារ អំណោយផល​ល្អ​បំផុត ទោះបី​មាន​សម្ពាធ​ច្រើន តែ​គ្រប់យ៉ាង​សុទ្ធតែ​ត្រូវបាន​ដោះស្រាយ​រួច ។ លុយកាក់ ជា​ថ្ងៃ​ដ៏​ល្អ​សម្រាប់​ស្វែងរក​លាភ​ផ្លូវ​ឆ្ងាយ ។ មនោសញ្ចេតនា គួរលៃ​ពេលវេលា​ឲ្យបាន​ច្រើន​សម្រាប់​គូស្នេហ៍ ។​

​ឆ្នាំ​ឆ្លូវ ៖ ការងារ រលូន​ល្អ ជួប​ភាពងាយស្រួល​គ្រប់យ៉ាង ។ លុយកាក់ មាន​អ្នក​ជួយ​ទំនុកបម្រុង​អំពី​លុយកាក់ ។ មនោសញ្ចេតនា ថ្ងៃនេះ​សមស្រប​សម្រាប់​ការសារភាព​ស្នេហ៍ ។​

​ឆ្នាំ​ខាល ៖ ការងារ មិន​ដូច​បំណង តែ​ដោយ​នៅ​មាន​អ្នក​ជួយ​យក​អាសា ហេតុនេះ​រាល់​បញ្ហា​ក៏​អាច​ដោះស្រាយបាន ។ លុយកាក់ មិន​ស្ថិរភាព មិន​ត្រូវ​ចាយវាយ​ខ្ជះខ្ជាយ ។ មនោសញ្ចេតនា មាន​ឱកាស​រក​ឃើញ​គូព្រេង ។​

​ឆ្នាំ​ថោះ ៖ ការងារ ល្អប្រសើរ ទទួលបាន​ការកោតសរសើ​រ​ពី​មនុស្ស​នៅ​ជុំវិញ ។ លុយកាក់ គួរស្វែងយល់​យោបល់​គ្រប់​គ្នា​មុនពេល​ចង់​បោះទុន​វិនិយោគ ឬ​ពង្រីក​ជំនួញ ។ មនោសញ្ចេតនា ពោរពេញ​ដោយ​សុភមង្គល អ្នក​នៅ​លីវ​មាន​ឱកាស​រក​ឃើញ​គូព្រេង ។​

​ឆ្នាំ​រោង ៖ ការងារ ប្រព្រឹត្តទៅ​ជា​ធម្មតា ពុំ​មាន​អ្វី​ប្រែប្រួល​គួរឲ្យកត់សម្គាល់ ។ លុយកាក់ មាន​ខ្ទង់​ត្រូវ​ចំណាយ​ច្រើន​ពាក់ព័ន្ធ​ដល់​បញ្ហា​សុខភាព​មនុស្ស​ក្នុង​គ្រួសារ ។ មនោសញ្ចេតនា ធ្លាក់ចុះ​មិន​ត្រូវ​បង្កើត​ថែម​សម្ពាធ​ឲ្យដៃ​គូ ។​

​ឆ្នាំ​ម្សាញ់ ៖ ការងារ រឿង​ផ្ទាល់​ខ្លួន​ឥទ្ធិពល​ច្រើន​ដល់​ការងារ ។ លុយកាក់ ខ្សត់ខ្សោយ ។ មនោសញ្ចេតនា មិន​ត្រូវ​ទាមទារ​ខ្ពស់​ពេក​ក្នុង​រឿង​មនោសញ្ចេតនា ។​

​ឆ្នាំ​មមី ៖ ការងារ ថ្ងៃ​នេះ​ការងារ​រលូន​ល្អ ត្រូវបាន​ថ្នាក់លើ​សរសើរ ។ លុយកាក់ មិន​ត្រូវ​រឹងរូស គួរ​ស្តាប់​យោបល់​គ្រប់គ្នា​ក្នុង​ការគ្រប់គ្រង​លុយកាក់ ។ មនោសញ្ចេតនា កក់ក្តៅ ផ្អែម​ល្ហែម ។​

​ឆ្នាំ​មមែ ៖ ការងារ រីកចម្រើន​សម្រេចបាន​សមិទ្ធផល​ច្រើន​គួរ​ជាទី​មោទនៈ ។ លុយកាក់ មាន​ខ្ទង់ចំណាយ​ច្រើន​ពាក់ព័ន្ធ​ដល់​បញ្ហា​សុខភាព​ខ្លួនឯង ។ មនោសញ្ចេតនា ថ្ងៃ​នេះ​មិន​សមស្រប​សម្រាប់​ការ​ចែកផ្លូវ ឬ​សារភាព​ស្នេហ៍ ។​

​ឆ្នាំ​វក ៖ ការងារ ជួប​ឧបសគ្គ​ច្រើន គួរ​ស្តាប់​យោបល់​គ្រប់គ្នា​ដើម្បី​ដោះស្រាយ ។ លុយកាក់ ត្រូវ​ថ្លឹងថ្លែង​ឲ្យ​ល្អិតល្អន់​មុន​ពេល​ចង់​ទិញ​របស់​អ្វី​១ ។ មនោសញ្ចេតនា គួរ​អត់ឱន អធ្យាស្រ័យ​ចំពោះ​គ្នា ។​

​ឆ្នាំ​រកា ៖ ការងារ គ្រប់យ៉ាង​សុទ្ធតែ​រីកចម្រើន​ដូច​ការគ្រោងទុក ។ លុយកាក់ ស្ថិរភាព ។ មនោសញ្ចេតនា គួរ​យកចិត្តទុកដាក់​ឲ្យបាន​ច្រើន​ជាង​មុន​ចំពោះ​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់ ។​

​ឆ្នាំចរ ៖ ការងារ មាន​អ្នក​ជួយ​យក​អាសា ដោះស្រាយ​រាល់​ឧបសគ្គ​នានា​ក្នុង​ការងារ ។ លុយកាក់ ថ្ងៃ​នេះ​មិន​ល្អ​សម្រាប់​ការ​បោះទុន​រកស៊ី ។ មនោសញ្ចេតនា រីករាយ កក់ក្តៅ ។​

​ឆ្នាំ​កុរ ៖ ការងារ ល្អ​បំផុត តែ​មិន​ត្រូវ​អួតអាង លើកដម្កើង​ខ្លួន បង្ក​ឲ្យមាន​សត្រូវ​ក្នុង​ការងារ ។ លុយកាក់ ចំណូល​កើនឡើង​អាច​បោះទុន​វិនិយោគ​ម្នាក់​ឯង ។ មនោសញ្ចេតនា ពោរពេញ​ដោយ​ភាព​សោមនស្ស​រីករាយ ៕​

spot_img
×