Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ច​បង្ក្រាប​រថ​យន្ត​ដឹកឈើ​ដឹក​ចេញពី​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២

spot_img

ស្ទឹងត្រែង ​៖ ​កម្លាំង​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តស្ទឹងត្រែង បាន​ចុះបង្ក្រាប​រថយន្ត​ដឹកឈើ​កែច្នៃ​ខុសច្បាប់​(​ទ្វារ​បង្អួច​)​ដឹក​ចេញពី​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម 2(​បាត​អាង​) លើ​កំណាត់​ផ្លូវជាតិ​លេខ 78A​ស្ថិតក្នុង​ភូមិ​ស្រែ​ស្រណុក ឃុំ​ក្បាល​រមាស ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង កាលពី​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​២​ខែមករា​ឆ្នាំ​២០១៩​។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ឈើ​ដែល​សមត្ថកិច្ច​បង្ក្រាប​នេះ​នៅតែ​បន្ត​ដឹក​ចេញ ពី​ភូមិ​ស្រែគរ​ថ្មី​ឆ្លងកាត់​ប៉ុស្តិ៍​ត្រួតពិនិត្យ​ជាច្រើន​កន្លែង​និង​កាត់​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម 2 ជា​រៀងរាល់​យប់ តាម​រថយន្ត​សាំ​យ៉ុង​មួយ​យប់​ប្រមាណ​ជិត​10 គ្រឿង ដែលមាន ម្ចាស់​រថយន្ត​ឈ្មោះ​ហុង និង​ឈ្មោះ​វិ​ន រួមជាមួយ​មេ​ឈ្មួញ​ឈ្មោះ​ចែ​ពុ​យ និង​ចែ​ពៅ ជា​អ្នក​រត់ការ​ចេញពី​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម 2 ដែល​បាន​ឃុបឃិត​គ្នា​ជាមួយ​ប៉ុស្តិ៍​ត្រួតពិនិត្យ​តាមផ្លូវ​ចេញពី​បាត​អាង​។​

​សមត្ថកិច្ច​បាន​បន្តទៀត​ថា បន្ទាប់ពី​រថយន្ត​ប្រមាណ​ជា 4 ទៅ 5​គ្រឿង ចេញពី​ទំនប់​វា​រី​អគ្គិសនី​សេសា​ន​ក្រោម 2 ត្រូវបាន​ភ្នាក់ងារ​សមត្ថកិច្ច​រាយ​ការណ៍​ថា មាន​រថយន្ត​៥​គ្រឿង រត់​ឆ្លងកាត់​តាមផ្លូវ​ជាតិ លេខ​78 កាត់​ភូមិ​ច្រប់ តម្រង់​ទៅកាន់​តាម​ឡូ 4 កាត់​តាម​ក្រុមហ៊ុន ចេញ​ទៅតាម​ចំការកៅស៊ូ ក្រុមហ៊ុន​ដុង​ណាយ​ដុង​ហ្វូ​ច្រក​ភ្នំ​ខៀវ និង​បន្ត​ឆ្ពោះទៅកាន់​ខេត្តក្រចេះ​។​

​ទោះជា​យ៉ាងណា ទីតាំង​សិប្បកម្ម​កែច្នៃ​ឈើ​ខុសច្បាប់ នៅក្នុង​ភូមិ​ស្រែគរ​ថ្មី ក្នុង​ទំនប់​វា​រី​អគ្គិសនី​សេសា​ន​ក្រោម ពីរ​នៅតែ​បន្តធ្វើ​សកម្មភាព​ខុសច្បាប់ ក្នុងការ​កាប់បំផ្លាញ​ព្រៃឈើ យកមក​កែច្នៃ​ក្រោម​ការ​ត្រូ​រូ​វ​គ្នា ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​សមត្ថកិច្ច​ពាក់ព័ន្ធ​មួយចំនួន​ ៕ ដោយ ​៖​ រចនា​

spot_img
×