Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូរ៉េខាងជើង ស្វែងយល់​ពី​បច្ចេកទេស​ដោះមីន ដោះ​គ្រាប់បែក ទម្លាក់​ពី​យន្តហោះ របស់​អាមេរិក​

spot_img

​ភ្នំពេញ​ ៖ ប្រតិភូ​មន្ត្រី​កូរ៉េខាងជើង បាន​អញ្ជើញ​មក​ស្វែងយល់ ពី​បច្ចេកទេស​ដោះមីន នៅ​កម្ពុជា ជាពិសេស​ការ​ដោះ​គ្រាប់បែក​ទម្លាក់ ពីលើ​យន្តហោះ របស់​អាមេរិក​។​

​លោក ហេង រតនា អគ្គនាយក​ស៊ីម៉ាក់ បាន​បញ្ជាក់ថា “​ថ្មីៗ​នេះ កាកបាទក្រហម​អន្តរជាតិ បាន​ដឹកនាំ​គណៈប្រតិភូ​កូរ៉េខាងជើង មក​សិក្សា​ស្វែងយល់ ពី​បច្ចេកទេស​បោសសម្អាត​គ្រាប់មីន និង​សំណល់​ជាតិ​ផ្ទុះ ពី​សង្គ្រាម ជាមួយ​អង្គភាព​ស៊ីម៉ាក់​។ ហើយ​អ្វីដែល​គណ​:​ប្រតិភូ​កូរ៉េខាងជើង​ចាប់អារម្មណ៍​ខ្លាំង គឺ​បច្ចេកទេស​បោសសម្អាត​គ្រាប់បែក ទម្លាក់​ពី​យន្តហោះ​”​។​

​សូមបញ្ជាក់ថា គិត​ចាប់ពី​បើក​ប្រតិបត្តិការ​ជាង​២០​ឆ្នាំ​កន្លងមកនេះ ស៊ីម៉ាក់​បានធ្វើ​ការកម្ទេច​គ្រាប់មីន និង​យុទ្ធភណ្ឌ មិនទាន់​ផ្ទុះ សល់​ពី​សង្គ្រាម រហូតដល់​២,៧​លាន​គ្រាប់ ប្រមាណ​៧០​ភាគរយ នៃ​គ្រាប់មីន ដែល​បន្សល់ទុក និង​៥៣​ភាគរយ នៃ​ចំនួន​ផ្ទៃដី​សរុប ដែលមាន​គ្រាប់មីន​ ៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×