Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន គ្រោង​បង្កើត​ទូរទស្សន៍​ ៣ ឬ ​៤​ប៉ុស្ដិ៍​ទៀត នៅ​ឆ្នាំ​២០១៩

spot_img

​ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បានបញ្ជាក់​ឱ្យដឹងថា ក្រសួង​ព័ត៌មាន គ្រោង​នឹង​បង្កើត​ទូរទស្សន៍​៣ ឬ​៤​ប៉ុស្ដិ៍​ថែមទៀត ដើម្បី​ផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​របស់​ជាតិ​បន្ថែម លើ​ការផ្សាយ​តាម​គេហទំព័រ និង​ការផ្សាយ​ជា​សម្លេង​។ ការលើកឡើង​របស់លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​នេះ ធ្វើឡើង​ក្នុង​បទសម្ភាសន៍​ជាមួយ​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា AKP​និង​វិទ្យុជាតិ​កម្ពុជា កាលពី​ព្រឹក​ថ្ងៃទី​០២​ខែមករា ឆ្នាំ​២០១៩ នៅ​ទីស្តីការក្រសួង​ព័ត៌មាន​។ នេះ​បើតាម​ការផ្សាយ​របស់​វេ​ប​សាយ ក្រសួង​ព័ត៌មាន AKP នៅ​ថ្ងៃទី​២​មករា​នេះ​។​

​លោក ខៀវ កាញារីទ្ធ បាន​គូសបញ្ជាក់ថា ទូរទស្សន៍​ដែល​គ្រោង​នឹង​បង្កើត​បន្ថែម​នោះ គឺ​សម្រាប់​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា​AKP​និង​វិទ្យុជាតិ​កម្ពុជា ខណៈ​បច្ចុប្បន្ន​ស្ថាប័ន​ទាំងពីរ មានតែ​ការផ្សព្វផ្សាយ​តាម​គេហទំព័រ និង​រលកធាតុអាកាស ជា​សម្លេង​តែប៉ុណ្ណោះ​។ លោក រដ្ឋមន្ដ្រី​បានលើកឡើង​ថា សម្រាប់​ការងារ​ជាអាទិ​ភាពបច្ចុប្បន្ន ស្ថាប័ន​ជាតិ​ទាំងពីរ​ត្រូវ​បណ្តុះ បណ្តាល​មន្ត្រី​ឱ្យមាន​សមត្ថភាព ខាង​ជំនាញ​គ្រប់គ្រង​បច្ចេកទេស អ្នកសរសេរ​វិចារណ​កថា បទ​អត្ថាធិប្បាយ និង​អ្នកវិភាគ​ព័ត៌មាន​ស៊ីជម្រៅ​ជាមុនសិន ដើម្បី​ធ្វើឱ្យ​ទស្សនិកជន​និង​ប្រិ​យ មិត្ត​ងាក​មក​គាំទ្រ​ស្តាប់ និង​ទស្សនា​បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន របស់​ជាតិ​ឱ្យ​កាន់តែច្រើន និង​មានការ​ប្រកួតប្រជែង​ខ្ពស់​។ ជាមួយគ្នានេះ​ក្រសួង​ព័ត៌មាន ក៏មាន​គម្រោង​បង្កើត​កន្លែង​ផ្ទុក​ទិន្នន័យ​សំខាន់​សម្រាប់​ផ្តល់​ភាពងាយស្រួល ក្នុងការ​ស្វែងរក​ឯក​សារ​ទាំងចាស់ ទាំងថ្មី​ដែល បន្សល់​ទុកជា​យូរ​មកហើយ​។​

​លោក បាន​បន្ថែមថា បច្ចុប្បន្ននេះ មាន​កាសែត​ដែល​ផ្សាយ​ជាប្រចាំ ចំនួន​៥១២​អង្គភាព ព័ត៌មាន​ព្រឹ​តិ្ដ​ប​ត្រ​ព័ត៌មាន ដែល​ផ្សាយ​តាម​អន​ឡាញ ចំនួន​៧២​អង្គភាព ស្ថានីយទូរទស្សន៍ ផ្សាយ​តាម​រលកធាតុអាកាស និង​ទូរទស្សន៍​ខ្សែកាប ទាំង​ផ្សាយ​ផ្ទាល់ និង​ទាំង​ផ្សាយ​បន្ត​ផ្ទាល់ មាន​ចំនួន​ជាង​២០០ និង​ស្ថានីយ​ផ្សាយ​តាម​ប្រព័ន្ធ​ឌីជីថល មាន​ចំនួន​៥​។​

​ជាមួយគ្នានេះដែរ លោក រដ្ឋមន្ដ្រី ក៏បាន​កត់សម្គាល់ឃើញ​ថា ទន្ទឹមនឹង​ការរីកចម្រើន ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ អ្នកសារព័ត៌មាន​កម្ពុ​ជា​ក៏មាន​ការអភិវឌ្ឍ​ខ្លួន ផ្នែក​សមត្ថភាព វិជ្ជាជីវៈ និង​មាន​អ្នកសារព័ត៌មាន​មួយចំនួន អាច​ប្រឡូក​អាជីព​សារព័ត៌មាន ជាមួយ​អង្គភាព​សារព័ត៌មាន​បរទេស តាមរយៈ​ការសរសេរ និង​ធ្វើ​បទ​វិភាគ​ឱ្យ​សារព័ត៌មាន​ល្បីៗ របស់​ពិភពលោក​ផងដែរ ​៕ ដោយ ​៖ ​រចនា​

spot_img
×