Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដំណឹង​អំពី​ជំរឿន​សត្វ​ក្រៀល នៅ​តំបន់ការពារទេសភាព​បឹង​ព្រែក​ល្ពៅ និង​អន្លង់​ព្រីង មាន​ជាង​១០០​ក្បាល​

spot_img

​ភ្នំពេញ ​៖ បើ​តាម​ការផ្សាយ​របស់​អង្គការ​ BirdLife Cambodia កាលពី​ថ្ងៃ​ទី​២​មករា បានឲ្យដឹងថា​ ​កាលពី​ថ្ងៃ​ទី​៣០​និង​៣១​ខែ​ធ្នូ​ឆ្នាំ​២០១៨ ក្រុមការងារ​តំបន់ការពារទេសភាព​បឹង​ព្រែក​ល្ពៅ និង​អន្លង់​ព្រីង បានធ្វើការ​ជំរឿន​សត្វ​ក្រៀល​លើកទីមួយ សម្រាប់​ឆ្នាំ​២០១៨-២០១៩ (​ការរាប់​នឹង​បន្ត​ធ្វេី​រហូតដល់​ខែ​ឧសភា​ឆ្នាំ​២០១៩) ដែល​ទទួលបាន​លទ្ធផល​ដូចខាងក្រោម​ ៖

-​តំបន់ការពារទេសភាព​បឹង​ព្រែក​ល្ពៅ​៖ សត្វ​ក្រៀល​ចំនួន​១០០​ក្បាល​ត្រូវបាន​កត់ត្រា ដែល​ក្នុងនេះ​មាន​ក្រៀល​ជំទង់​(​កូន​)​ចំនួន​១៥​ក្បាល​។​

-​តំបន់ការពារទេសភាព​អន្លង់​ព្រីង​៖ សត្វ​ក្រៀល​ចំនួន​២​ក្បាល​ត្រូវបាន​កត់ត្រា​។​

​គួរ​បញ្ញាក់​ឲ្យដឹង​ដែរថា​៖ ការ​ជំរឿន​សត្វ​ក្រៀល គឺ​ត្រូវបាន​ធ្វើឡើង ជា​រាល់​រដ្ដូវ​កាល​ចាប់ពី​ខែ​ធ្នូ ដល់​ខែ​ឧសភា ជា​រាងរាល់ឆ្នាំ ដោយ​កំណត់​យក​ពីរ​ថ្ងៃ​ចុងក្រោយ នៃ​ខែ​នី​មួយៗ​។​

“​ចូលរួម​ទាំងអស់គ្នា ដើម្បី​ការពារ​សត្វ​ក្រៀល និង​តំបន់ដីសើម​របស់​យើង ដើម្បី​សហគមន៍​យើង​”​។​

​គម្រោង​អភិរក្ស​តំបន់ការពារទេសភាព​បឹង​ព្រែក​ល្ពៅ និង​អន្លង់​ព្រីង សហការ​អនុវត្ត ដោយ​អង្គការ BirdLife WWT NatureLife និង​ក្រសួង​បរិស្ថាន​៕ ដោយ ​៖​ កូឡាប​

spot_img
×