Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមាជិក​APPF ២២​ប្រទេស ដែល​មាន​គណៈប្រតិភូ​បរទេស​ជាង​២០០​នាក់​ ​នឹងចូលរួម​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​នៅ​ខេត្តសៀមរាប នា​ពាក់កណ្តាល​ខែ​មករា​នេះ​

spot_img

សភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​លើក​ទី​២៧ នៃ​វេទិកាសភា​អាស៊ី​-​ប៉ាស៊ីហ្វិក (APPF) នា​ពាក់កណ្តាល ខែ​មករា ឆ្នាំ​២០១៩​។ យោង​តាម​លទ្ធផល​ការងារ​ដែល​បានបង្ហាញ​នា​ព្រឹក​ថ្ងៃ​ទី​២ ខែ​មករា ឆ្នាំ​២០១៩​នេះ បានឲ្យដឹងថា សមាជិក​សភា​ចំនួន​២២​ប្រទេស នៃ​វេទិកាសភា​អាស៊ី​-​ប៉ាស៊ីហ្វិក ដោយ​រាប់បញ្ចូល​ទាំង​សភា​កម្ពុជា​ជា​ម្ចាស់ផ្ទះ​ផង​នោះ នឹងចូលរួម​កិច្ចប្រជុំ​ប្រចាំ​នេះ នៅលើ​ទឹកដី​អង្គរ ខេត្តសៀមរាប​។​

​លោក ងួន ញ៉ិល អនុប្រធាន​ទី​១ នៃ​រដ្ឋសភា និង​ជា​ប្រធាន​គណៈកម្មការ​រៀបចំ​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ លើក​ទី​២៧ នៃ​វេទិកាសភា​អាស៊ី​-​ប៉ាស៊ីហ្វិក បាន​ដឹកនាំ​កិច្ចប្រជុំ​ត្រួតពិនិត្យ​លទ្ធផល​ការងារ​ដែល​បាន​អនុវត្ត​នា​ពេលកន្លងមក ក្នុងការ​ត្រៀម​រៀបចំ​កិច្ចប្រជុំ​លើក​ទី​២៧ APPF​នេះ នៅ​ព្រឹក​ថ្ងៃទី​២ ខែ​មករា ឆ្នាំ​២០១៩​នេះ នៅ​វិមាន​រដ្ឋ​សភា​។ កិច្ចប្រជុំ​នេះ មាន​ការចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ដែល​មាន​ដូច​ជាអនុគណៈកម្មកា​រទាំង​៥ នៃ​គណៈកម្មការ​រៀបចំ ក្រុមការងារ​ទទួលបន្ទុក​ខ្លឹមសារ​តាម​វិស័យ​នីមួយៗ តំណាង​ពី​ក្រសួង​ពាក់ព័ន្ធ និង​វិទ្យាស្ថាន​សភា​កម្ពុជា ព្រមទាំង​ក្រុមការងារ​លេខាធិការដ្ឋាន​ជាតិ​APPF ជាដើម​។​

​លោក ឡេង ប៉េងឡុង ប្រធាន​លេខាធិការដ្ឋាន​ជាតិ APPF និង​ជា​អគ្គលេខាធិការ​រដ្ឋសភា បាន​រាយការណ៍​ជូន​កិច្ចប្រជុំ​ថា រហូត​មកដល់​ពេលនេះ ការងារ​ជាច្រើន​បាន​សម្រេច​រួចរាល់ ដោយ​រង់ចាំ​តែ​ថ្ងៃ​អនុវត្ត​មកដល់​ប៉ុណ្ណោះ​។ ឯកឧត្តម​បាន​គូសបញ្ជាក់ថា សមាជិក​APPF​ចំនួន​២១​ប្រទេស ដោយ​មាន​សមាសភាព​គណៈប្រតិភូ​ប្រមាណ​ចំនួន​២៣៩​នាក់ បាន​បញ្ជាក់​ជា​ផ្លូវការ​ថា នឹង​អញ្ជើញ​មក​ចូលរួម​កិច្ចប្រជុំ​APPF ដែល​សភា​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ​។ ចំនួន​ប្រទេស និង​សមាសភាព​ចូលរួម​នេះ មិន​រាប់​បញ្ចូល​សមាសភាព​ម​ក​ពី​សភា​ប្រទេស​កម្ពុជា​ដែល​ជា​ម្ចាស់ផ្ទះ​នោះទេ​។​

​សូមជម្រាបថា វេទិកាសភា​អាស៊ី​-​ប៉ាស៊ីហ្វិក មានឈ្មោះ​ជា​ភាសា​អង់គ្លេស “The Asia Pacific Parliamentary Forum” បាន​បង្កើត​ឡើង​នៅ​ទីក្រុង​តូ​ក្យូ ក្នុង​ឆ្នាំ​១៩៩៣​។ APPF មាន​សមាជិក​ពេញសិទ្ធិ​ចំនួន​២៧​ប្រទេស​។ កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​លើក​ទី​២៧APPF នឹង​រៀបចំ​ធ្វើ​នៅ​សណ្ឋាគារ​សុខា​សៀមរាប ខេត្តសៀមរាប ចាប់ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ​២០១៩ ក្រោម​ប្រធានបទ “​ការពង្រឹង​ភាព​ជា​ដៃគូ​សភា ដើម្បី​សន្តិភាព សន្តិសុខ និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​”​។​

​លោក ងួន ញ៉ិល បាន​ផ្តាំផ្ញើ​ដល់​ក្រុម​ការងារ​ខិតខំ​បំពេញ​ភារកិច្ច​ឲ្យបាន​ម៉ត់ចត់ រហូតដល់​ភារកិច្ច​របស់​សភា​កម្ពុ​ជា​បានបញ្ចប់ ពោល​គឺ​រហូត​ដល់​កិច្ចប្រជុំ​លើក​ទី​២៧​ APPF ​បញ្ចប់​ដំណើរការ​ទៅ​ដោយ​រលូន​។ ប្រធាន​គណៈកម្មការ​រៀប​ចំ បាន​គូសបញ្ជាក់ថា កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​APPF​លើក​ទី​២៧ ជា​ព្រឹត្តិការណ៍​បង្ហាញ​ពី​កិត្តិយស និង​ជា​មុខមាត់​របស់​កម្ពុជា​ទាំងមូល ក្នុង​ការចូលរួម​កសាង​សុខសន្តិភាព និង​ការអភិវឌ្ឍ​របស់ ពិភពលោក​៕ ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

 

spot_img
×