Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សង្ស័យ​មាន​ទំនាស់​គ្នា​ជាមួយ​គូស្នេហ៍ ខាង​ប្រុស​បើកឡាន​ឡិច​ស៊ី​ស​យ៉ាង​លឿន​បំបុក​វិមានឯករាជ្យ តែ​មិន​មាន​អ្នកស្លាប់​

spot_img

​តាកែវ ៖ រថយន្ត​ឡិច​ស៊ី​ស​ទំនើប​មួយគ្រឿង បើក​បុក​វិមាន​ឯករាជ្យ​ទាំង​កំរោល​ក្រឡាប់​បះជើង​ម្ចាស់​រងរបួស​យ៉ាងដំណំ​។​
​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​បើករថយន្ត​បុក​ខឿន​វិមាន​ឯករាជ្យ​ខេត្តតាកែវ ដោយ​ខ្លួនឯង​នេះ​បាន​កើតឡើង​នៅ​យប់​ថ្ងៃទី​០៣ ខែ​មករា ឆ្នាំ​២០១៩ វេលា​ម៉ោង​០១​និង​០០​នាទី ស្ថិត​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​២ ចន្លោះ​គីឡូម៉ែត្រ​លេខ​៧៧-៧៨ ស្ថិតនៅ​ភូមិ​៣ សង្កាត់រ​កា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ ។

​ករណី​នេះ​ដែរ​តាម​ការ​ឲ្យដឹង​ពី​សមត្ថកិច្ច​ជំនា​ញ​ក្រុង​ដូន​កែវ​ប្រាប់ថា រថយន្ត​បង្កហេតុ​ម៉ាក​ឡិច​ស៊ី​ស RX330 គ្មាន​ស្លាក​លេខ​ដែល​បើកបរ​ដោយ​ឈ្មោះ ហេង សៅ​បុរី ភេទ​ប្រុស អាយុ​៤១​ឆ្នាំ មុខរបរ​អ្នកលក់ដូរ រងរបួស​ធ្ងន់ និង​អ្នករួមដំណើរ​ម្នាក់​ឈ្មោះ ស៊ឹម សុ​ឃុន ភេទ​ស្រី អាយុ​៣១​ឆ្នាំ មុខរបរ​អ្នកលក់ដូរ រង​របួសស្រាល ដែល​ទាំង​ពីរ​នាក់​រស់នៅ​ភូមិ​ស្នោរ សង្កាត់រ​កា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ​។​

​អ្នកឃើញ​ហេតុ​ការ​ក្នុងករណី​គ្រោះថ្នាក់​ចរាចរ​នេះ​បាន​និយាយថា មុនពេល​កើតហេតុ​នោះ​គេ​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស​មួយ​គ្រឿង​បើកបរ​យ៉ាង​លឿង​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​២ ក្នុង​ទិសដៅ​ពី​លិច​ទៅ​កើត មក​ដល់​ជិត​វិមានឯករាជ្យ ស្រាប់តែ​ឡាន​ដែល​កំពុង​បើកបរ​ក្នុង​ល្បឿន​លឿន​នោះ បាន​ជាន់​ហ្វ្រាំង​អូស​ជាច្រើន​ម៉ែត្រ រួច​ក៏​ជ្រុល​ទៅ​បុក​ជាមួយនឹង​ខឿន​វិមាន​ឯករាជ្យ​ក្នុង​ក្រុង​ដូន​កែវ យ៉ាង​ពេញទំហឹង​បណ្តាលអោយ​ខូចខាត​ខឿន​វិមានឯករាជ្យ​ទាំងស្រុង និង​រថយន្ត​ក្រឡាប់​ផ្ងារជើង​ឡើងលើ ។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​ជំនាញ​ក្រុង​ដូន​កែវ បាន​ចុះ​ធ្វើ​កំណត់ហេតុ​និង​យក​រថយន្ត​បង្ក​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ដូន​កែវ ដើម្បី​រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕ ដោយ ៖ តាកែវ​

 

spot_img
×