Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដូ​ណា​ល់ ត្រាំ ព្រមាន​ថា ការបិទ​រដ្ឋាភិបាល​អា​មេ​រិច អាច​អូសបន្លាយ​ពេល​យូរ ខណៈ​លោក​រក្សា​ជំហរ​ទាមទារ​ថវិកា​ពី​សភា សម្រាប់​សាងសង់​ព្រំដែន​

spot_img

​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​ធ្វើការ​ព្រមាន​ថា ការបិទ​រដ្ឋាភិបាល​អា​មេ​រិច​អាច​នឹង​មាន រយៈពេល​វែង ខណៈ​ដែល​លោក​នៅ​តែ​រក្សា​ជំហរ​ក្នុង​ការទាមទារ​ថវិកា​រាប់​ពាន់​លាន​ដុល្លារ ដើម្បី​ធ្វើ​ការចំណាយ​ទៅលើ​ការកសាង​ជញ្ជាំង​ព្រំដែន​ជាមួយនឹង​ប្រទេស មិចស៊ិចកូ​។​

​មកដល់ពេលនេះ រដ្ឋាភិបាល​អា​មេ​រិច​លែង​បាន​ដំណើរការ​អស់​រយៈពេល ១២​ថ្ងៃ​មក​ហើយ​។​

​មួយ​ថ្ងៃ​មុន​ពេល​គណបក្ស​ប្រជាធិបតេយ្យ​គ្រប់គ្រង​សភា លោក​ត្រាំ​មិន​បាន​បង្ហាញ​ពី​សញ្ញា​ណា​​មួយ​ឡើយ ក្នុង​ការដកថយ​ចេញ​ពី​ការទាមទារ​ចង់បាន​ថវិការ​ចំនួន ៥,៦​ពាន់​លាន​ដុល្លារ ដើម្បី​​ចំណាយ​លើ​ជញ្ជាំង​ព្រំដែន​។​

​លោក​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​គណៈ​រដ្ឋមន្ត្រី​ថា “​នេះ​គឺជា​បញ្ហា​សន្តិសុខ​ជាតិ​ដែល​ពួក​យើង​កំពុង​​ពិភាក្សា​។ វា​គឺ​មាន​សារៈសំខាន់​ខ្លាំងណាស់​ដែល​ត្រូវ​ដកថយ​ចេញ​”​។​

​លោក​ត្រាំ​ក៏​បាន​ត្រៀម​ខ្លួន​រួចរាល់​ហើយ​ក្នុងការ​រក្សា​ជំហរ​ទោះ​យូរ​ប៉ុណ្ណោះ ដើម្បី​ទាមទារ​ថវិកា​ពី​​សភា​។​

​លោក​បន្តថា “​ខ្ញុំ​គិតថា ប្រជាជន​នៃ​ប្រទេស​នេះ​គិត​ថា​អ្វី​ដែល​ខ្ញុំ​ធ្វើ​គឺ​ត្រឹមត្រូវ​។ វា​អាច​អូសបន្លាយ​​ពេល​យូរ មិន​ពេល​រដ្ឋាភិបាល​ដំណើរការ​ឡើងវិញ​សារជាថ្មី​”​។​

​លោក ត្រាំ មាន​គំរោង​ពិភាក្សា​ជាមួយ​នឹង​តំណាងរាស្ត្រ​មកពី​គណបក្ស​ប្រជាធិបតេយ្យ​គឺ​លោក Nancy Pelosi និង Chuck Schumer ក្នុង​គោលបំណង​ដើម្បី​បំបែក​ភាពទាល់ច្រក​៕ សុភ័ក្ត្រ

​ប្រភព​៖ Channelnewsasia​

spot_img
×