Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកការទូត​កូរ៉េខាងជើង​ម្នាក់ ស្វែងរក​សិទ្ធិ​ជ្រកកោន នៅ​អ៊ីតាលី​

spot_img

​មន្ត្រីការទូត​ជាន់ខ្ពស់​ម្នាក់​របស់​ប្រទេស​កូរ៉េខាងជើង កំពុង​ស្វែងរក​សិទ្ធិ​ជ្រកកោន​នៅក្នុង​ប្រទេស​​អ៊ីតាលី​។ នេះ​គឺជា​ការ​ផ្តាច់ខ្លួន​ម្នាក់​ទៀត​របស់​មន្ត្រី​ជាន់ខ្ពស់​របស់​របប​ព្យុងយ៉ាង​។​

Jo Song Gil ដែលជា​ឯកអគ្គរដ្ឋទូត​ស្តីទី​ប្រចាំ​ទីក្រុង​រ៉ូម (​អ៊ីតាលី​) បាន​ដាក់​ពាក្យសុំ​ជ្រកកោន ជាមួយនឹង​គ្រួសារ​របស់គាត់​។ នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន​កូរ៉េខាងត្បូង Joong Ang ដែល​បាន​ដកស្រង់​ពី​ប្រភព​ការទូត​ក្នុង​ទីក្រុង​សេ​អ៊ូ​ល​។​

​សារពត៌មាន​ដដែល​បញ្ជាក់​ទៀត​ថា គាត់​បាន​សុំ​សិទ្ធិ​ជ្រកកោន​កាលពី​ខែ​មុន​។​

​ចំពោះ​បញ្ហា​នេះដែរ អាជ្ញាធរ​អ៊ីតាលី​កំពុងតែ​ពិបាក​សម្រេចចិត្ត​ក្នុងការ​ធ្វើ​រឿងនេះ​។ នេះ​បើ​តាម​ប្រភព​ដកស្រង់​សម្តី​មន្ត្រី​អ៊ីតាលី​ម្នាក់ ប៉ុន្តែ​គាត់​បាន​បញ្ជាក់ថា អាជ្ញាធរ​កំពុង​ការពារ​​គាត់​នៅ​កន្លែង​មាន​សុវត្ថិភាព​។​

​សូមបញ្ជាក់​ថា លោក Jo Song Gil អាយុ ៤៨​ឆ្នាំ បាន​ធ្វើ​ជា​ឯកអគ្គរដ្ឋទូត​ស្តីទី របស់​កូរ៉េ​ខាងជើង​ប្រចាំ​ទីក្រុង​រ៉ូម ចាប់តាំងពី​ខែ​តុលា ឆ្នាំ ២០១៧ មក​ម្លេះ ក្រោយពេល​ប្រទេស​អ៊ីតាលី​បាន​បណ្តេញ​ឯកអគ្គរដ្ឋទូត​កូរ៉េខាងជើង Mun Jong Nam ដែល​ការបណ្តេញ​នោះ​គឺជា​ការតវ៉ា​ប្រឆាំង​ទៅនឹង​ការបាញ់​​សាកល្បង​នុយក្លេអ៊ែរ​ដោយ​កូរ៉េ​ខាងជើង​៕ សុភ័ក្ត្រ​

​ប្រភព​៖ channelnewsasia​

spot_img
×