Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាកាសធាតុ​ត្រជាក់​បែប​នឹង​ងាយ​នឹង​កើត​ផ្តាសាយ​ណាស់​! នេះ​ជា​វិធីសាស្ត្រ​ងាយៗ ដើម្បី​ការពារ

spot_img

​នៅ​ពេល​អាកាសធាតុ​ចុះ​ត្រជាក់​ខ្លាំង យើង​គ្រប់គ្នា​ងាយ​នឹង​ឆ្លង​ជំងឺ​ផ្តាសាយ​ខ្លាំងណាស់​។ ទោះយ៉ាងណា ក៏​យើង​អាច​មាន​វិធី​មួយចំនួន​ដើម្បី​ការពារ​ខ្លួន​ពី​ជំងឺ​នេះ​ផង​ដែរ​។​

​ខាងក្រោម​នេះ CEN នឹង​បង្ហាញ​ពី​វិធីសាស្ត្រ​ងាយៗ ដែល​អាច​ការពារ​ខ្លួន​អ្នក មិន​ឲ្យ​កើត​ជំងឺ​ផ្តាសាយ​បាន​។ វិធី​ទាំងនោះ​រួមមាន​ដូចជា ៖

– ប្រើប្រាស់​ទឹក​ក្តៅ​ឧណ្ហៗ និង​សាប៊ូ លាង​សម្អាត​ដៃ​ជា​ញឹកញាប់​។ ចូរ​ចំណាយ​ពេល​លាង​សម្អាត​យ៉ាងហោចណាស់ ២០​វិនាទី ។​

– មិន​ត្រូវ​ប្រើប្រាស់​សម្ភារៈ​ប្រើប្រាស់​ក្នុងផ្ទះ​បាយ​រួមគ្នា ឬ​ពែង​រួមគ្នា​ជាមួយ​អ្នក​ដែល​មាន​ជំងឺ​ឡើយ​។ ចូរ​ចៀសវាង​ការ​ថើប ឬ​ទំនាក់ទំនង​ស្និទ្ធស្នាល​ផ្សេងៗ​ទៀត ។​

– មិន​ត្រូវ​យក​ដៃ​ដែល​មិន​បាន​លាង​សម្អាត​ទៅ​ប៉ះពាល់​នឹង​មាត់ ច្រមុះ ភ្នែក ឬ​មុខ​ឡើយ ។​

– នៅ​ពេល​អ្នក​ក្អក ឬ​កណ្តាស ចូរ​ប្រើប្រាស់​ក្រដាស​ដើម្បី​គ្រប​មុខ ឬ​ច្រមុះ ហើយ​ចោល​វា​ភ្លាម​ក្រោយពី​ប្រើ​រួច ។​

– ចូរ​សម្អាត​មេរោគ​នៅ​របស់​របស់​ដែល​ប៉ះពាល់​រួច​ដូចជា តុក្កតា​ក្មេង​លេង ជាដើម​៕ សុភ័ក្ត្រ​

​ប្រភព ៖ health​

spot_img
×