Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជំរុញ​ឲ្យ​ខណ្ឌ​និង​មន្ទីរ​ជំនាញ​សម្រុក​ជួសជុល​ផ្លូវ ស្តារលូ ស្តារ​ប្រឡាយ​ទាំងអស់​អោយបាន​ស្អាត​ក្នុង​រដូវប្រាំង​នេះ​

spot_img

​ភ្នំពេញ ​៖ អភិបាល​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង បាន​ជំរុញ​ឲ្យ​ខណ្ឌ​និង​មន្ទីរ​ជំនាញ​ចំណុះឲ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ សម្រុក​លើ​ការងារ​ជួសជុល​ផ្លុវ ស្តារលូ ស្តារ​ប្រឡាយ​ទាំងអស់ ឲ្យបាន​ស្អាត​ក្នុង​រដូវប្រាំង​ឆ្នាំ​២០១៩​នេះ ហើយ​ចំពោះ​អ្នកលក់ដូរ​អាហារ​ហូបចុក បង្ក​ឲ្យ​លូ​ស្ទះ​ក៏​នឹង​មាន​វិធានការ​ធ្ងន់ធ្ងរ​ផងដែរ ។​

​កាលពី​ព្រឹក​ថ្ងៃទី​៣ ខែ​មករា ឆ្នាំ​២០១៩ រដ្ឋបាល​រាជធានី​ភ្នំពេញ បើក​កិច្ចប្រជុំ​ស្ដីពី​ការត្រួតពិនិត្យ​លទ្ធផល ការងារ​គម្រោង​ជួសជុល​ប្រព័ន្ធ​លូ ក្នុង​ខណ្ឌ​ទាំង​៤ កណ្តាល​ក្រុង ក្នុង​ឆ្នាំ​២០១៨ និង​ផែនការ​២០១៩ ដោយ​មាន​ការចូលរួម​ពី​អភិបាល​ខណ្ឌ​ទាំង​៤ និង​មន្ទីរ​មន្ទីរជំនាញ​ពាក់ព័ន្ធ​ចំណុះឲ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​សាលា​រាជធានី​ភ្នំពេញ​។​

​លោក ឃួ​ង ស្រេង បាន​មានប្រសាសន៍ថា សម្រាប់​ប្រព័ន្ធ​លូ ប្រឡាយ​យើង​នាពេល​បច្ចុប្បន្ន​នេះ​​ឃើញថា រំដោះ​ទឹក​មាន​លក្ខណៈ​ល្អប្រសើរ​ហើយ ដោយ​ពីមុន​ស្ទះ​ទឹក​២​ថ្ងៃ​ទើប​ហូរ​អស់ តែ​ពេល​នេះ មិន​ដល់​មួយ​ម៉ោង​ផង​ទឹកបាន​ហូរ​អស់​ពី​លើ​ផ្លូវ​ទៅហើយ ។ ទោះបីជា​យ៉ាងណាក្តី​ការងារ​នេះ​យើង​ត្រូវតែ​បន្ត​ធ្វើ​ទៀត ។​

​លោក​អភិបាល​បាន​បន្តថា សម្រាប់​ឆ្នាំ​២០១៩​នេះ អភិបាលខណ្ឌ មន្ទីរជំនាញ ត្រូវ​សំរុក​ជួសជុល​ផ្លុវ ស្តារលូ ស្តារ​ប្រឡាយ​ទាំងអស់​អោយបាន​ស្អាត​ក្នុង​រដូវប្រាំង​នេះ ដោយ​យើង មាន​រយៈពេល​ត្រឹមតែ​៣​ខែ​ប៉ុណ្ណោះ ។​ក្រៅ​ពី​ការជួសជុល​ផ្លុវ ស្តារលូ ស្តារ​ប្រឡាយ​នេះ អាជ្ញាធរ​ខណ្ឌ​ត្រូវ​ចុះ ណែនាំ​អប់រំ ប្រជាព​រដ្ឋ ពិសេស​អ្នក​លក់​អាហារ​ហូប​ចុះ ធ្វើយ៉ាងណា​កុំ​អោយ​ពួកគាត់​បោះ​កាកសំណល់​ចូលទៅក្នុង​អណ្តូង​លូ ។​បើ​ពួកគាត់​មិន​ស្តាប់​ត្រូវ​ធ្វើ​កំណត់ហេតុ ជា​លើក​ទី​១ ជាមួយនឹង​វិធានការ​ផ្លូវ​ច្បាប់​របស់​អន្តរក្រសួង តែបើ​ពួកគាត់​មិន​អនុវត្ត​តាម​ទៀត ដោយ​នៅ​តែ​បញ្ចូល​កាកសំណល់​ទៅក្នុង​អណ្តូង​លូ​ទៀត​នោះ យើង​សម្រេច​បិទ​អាជីវកម្ម​លក់ដូរ​អាហា​រ​ហូបចុក​ពួក​គាត់​តែ​ម្តង ។​

​លោក​ឃួង ស្រេង​បាន​សង្កត់ធ្ងន់ថា ចំពោះ​ការងារ​នេះ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ជម្រុញ​អោយធ្វើ​ច្រើនលើកច្រើនសារ​រួចមកហើយ តែ​ហាក់​មិន​មាន​សកម្មភាព​សោះ ដូច្នេះ​ទេ បើ​នៅ​តែ​មិន​ធ្វើ នៅ​ឆ្នាំ​២០១៩​នេះ ទុក​អោយ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ជា​អ្នក​ធ្វើ​ម្តង ។​

​លោក​ឃួង ស្រេង បានបញ្ជាក់​ថា ចាប់ពី​ពេលនេះ​ទៅ ការសាងសង់​រោងការ រោងបុណ្យ អាចធ្វើ​បាន​ត្រឹម​តែ​លើ​ចិញ្ចើមផ្លូវ មិន​អោយ​សាងសង់​លើ​ទ្រូងផ្លូវ​ដាច់ខាត ហើយ​ចំពោះ​រថយន្ត​ធំ​ចូល​ក្រុង​វិញ​ត្រូវតែ​មាន​វិធានការ​ឲ្យបាន​ម៉ឹងម៉ាត់ បើទោះបី​ការងារ​នេះ​ពាក់ព័ន្ធ​នឹង​ប៉ូលិស​ក៏ដោយ ក្នុងនាម​អាជ្ញាធរ​ខណ្ឌ​ត្រូវ​ឃាត់​រថយន្ត​ធំៗ​ទាំងនោះ​ទុក ហើយ​សួរនាំ​ឲ្យបាន​ច្បាស់ ថា​តើ​គោលដៅ​ណា​ដែល​អនុញ្ញាត​ឲ្យ​រថយន្តទាំ​ង​នោះ​ចូល ដើម្បី​យើង​មាន​វិធានការ​បន្ត​៕​ ដោយ​ ៖​ កូឡាប​

spot_img
×