Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រោយ​ចង​ការប្រាក់​៦.០០០​ដុល្លារ គ្មាន​លុយ​សង​គេ ត្រូវ​តុលាការ​រឹបអូស​យក​ផ្ទះ​និង​ដី លក់​ឲ្យ​អ្នកផ្សេង ហើយ​កើត​ជម្លោះ​កាប់​ចាក់​

spot_img

​កណ្តាល​ ៖ មាន​ករណី​បើកឆាក​ប្រយុទ្ធ​គ្នា ប្រើ​ហិង្សា​លើ​អ្នក​កាន់កាប់​អចលនវត្ថុ ផ្ទះ​និង​ដី ក្រោយ​អតីត​ម្ចាស់ផ្ទះ បាន​ចងការ​ប្រាក់​ត្រឹម​៦.០០០​ដុល្លារ តែ​គ្មាន​ប្រាក់​សង​គេ ទីបំផុត​អស់ទាំង​ដី​អស់ទាំង​ផ្ទះ ហើយ​ត្រូវ​តុលាការខេត្ត​កណ្តាល ចេញ​សាលក្រម​សម្រេច​យក​ដី​និង​ផ្ទះ ទៅលើ​លក់​ឲ្យ​អ្នក​ផ្សេង​ទៀត ដើម្បី​ទូទាត់​ថ្លៃ​ចង​ការប្រាក់​។​

​របាយការណ៍​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល ពី​ករណី​ប្រើ​ហិង្សា​លើ​អ្នក​កាន់កាប់​អចលនវត្ថុ កើតហេតុ កាលពី​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១៩ ចំណុច​ភូមិ​ព្រៃ​បាំង ឃុំ​ស៊ីធរ ស្រុក​ខ្សាច់កណ្តាល ខេត្ត​កណ្តាល​។ ជនរងគ្រោះ ១ នាក់​ ​ឈ្មោះ ទ្រី ស្រ៊ន ភេទ​ស្រី អាយុ ៣៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មាន​ទីលំនៅ​ភូមិ​ថ្មី ឃុំ​សន្លុង ស្រុក​ខ្សាច់កណ្តាល ខេត្ត​កណ្តាល​។​

​ចំណែក​ជនសង្ស័យ​១ នាក់​ឈ្មោះ យ៉េន ហៀក ភេទ​ស្រី អាយុ ២៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្ម​ការ​នី​រោងចក្រ មាន​ទីលំនៅ​ភូមិ​ព្រៃ​បាំង ឃុំ​ស៊ីធរ ស្រុក​ខ្សាច់កណ្តាល​ខេត្ត​កណ្តាល ត្រូវ​សមត្ថកិច្ច​នគរបាល​ស្រុក​ខ្សាច់កណ្តាល ឃាត់ខ្លួន​ដោយ​វ៉ៃខ្នោះ ។​

​នគរបាល​ស្រុក​ខ្សាច់កណ្តាល បាន​ប្រាប់​ពីស​ភាព​នៃ​រឿងហេតុ​នេះ​ថា នៅ​អំឡុង​ឆ្នាំ ២០០៨ ឈ្មោះ ង៉ុយ យ៉េន និង​ប្រពន្ធ​ឈ្មោះ ចក់ ប៉ិច ជា​ឪពុក​ម្តាយ របស់​ឈ្មោះ យ៉េន ហៀក ភេទ ស្រី បាន​ខ្ចី​ចង់ការ​ប្រាក់​ពី​ឈ្មោះ ទ្រី ស្រ៊ន ចំនួន ៦.០០០​ដុល្លារ បន្ទាប់មក​នៅ​ថ្ងៃ​ទី​៤​ខែ​សីហា​ឆ្នាំ​២០០៩ តុលាការ បាន​ចេញ​សម្រេច​ដាក់​លក់​ឡាយឡុង​ផ្ទះ​និង​ដី ហើយ​ឈ្មោះ ទ្រី ស្រ៊ន បាន​ទទួល​ទិញ​យក ។ តុលាការ​បាន ចេញ​សាលក្រម​សម្រេច​ប្រគល់​ដី​និង​ផ្ទះ របស់​ឈ្មោះ ង៉ុយ យ៉េន ឲ្យទៅ​ឈ្មោះ ទ្រី ស្រ៊ន​។ ដល់​ថ្ងៃ​ទី ២ ខែកក្កដា ឆ្នាំ​២០១៤ តុលាការ បាន​ចុះ​អនុវត្តន៍​សាលក្រម ប្រគល់​ដី​និង​ផ្ទះ​ឲ្យទៅ​ឈ្មោះ ទ្រី ស្រ៊ន ហើយ​ឲ្យឈ្មោះ ង៉ុយ យ៉េន និង​ក្រុមគ្រួសារ ចាក​ចេញពី​ដី​និង​ផ្ទះ​លំនៅដ្ឋាន​នោះ​។ បន្ទាប់មក​ឈ្មោះ ង៉ុយ យ៉េន បាន​មក​សង់​ខ្ទម​តូច​មួយ ស្នាក់​នៅ​លើ​ដី​នេះ ជាមួយ​ប្រពន្ធ​កូន ហើយ​តុលាការ​ ខេត្ត​កណ្តាល បាន​ឃាត់ខ្លួន​ឈ្មោះ ង៉ុយ យ៉េន ដាក់ពន្ធនាគារ​ផងដែរ ពីបទ ប្រើ​អំពើហិង្សា​លើ​ម្ចាស់​អចលនវត្ថុ​នេះ​។ ដល់​ថ្ងៃ​ទី​២ ខែ​មករា ឆ្នាំ​២០១៩ វេលា​ម៉ោង ៨​ព្រឹក ឈ្មោះ ទ្រី ស្រ៊ន បាន​នាំ​មនុស្ស​ជាច្រើន​នាក់ ទៅ​កាប់ឆ្ការ​ព្រៃ​លើ​ដី​របស់​ខ្លួន ដើម្បី​ធ្វើ​របង ។ ពេលនោះ​ឈ្មោះ យ៉េន ហៀក ជា​កូន​របស់​ឈ្មោះ ង៉ុយ យ៉េន បាន​ទៅ​រារាំង​ជំទាស់ ហើយ​ឈ្មោះ ទ្រី ស្រ៊ន និង​មនុស្ស​ជាច្រើន​នាក់ ឃាត់ខ្លួន​ឈ្មោះ យ៉េន ហៀក ប្រគល់ឲ្យ​សមត្ថកិច្ច ដើម្បី​អនុវត្តន៍​តាម​នីតិវិធី​៕ ​ដោយ ​៖​ កូឡាប​

   

spot_img
×