Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧកញ៉ា ជឹម សុខ ត្រូវ​ពលរដ្ឋ​ប្តឹង​ថា លួច​ដី​គាត់​

spot_img

​ព្រៃវែង ​៖ លោក​សុខ វណ្ណ​វឌ្ឍនា សាបុង សមាជិក ឧត្តមក្រុមប្រឹក្សា ពិគ្រោះ​និង​ផ្តល់យោបល់ មកពី​គណបក្ស​ខ្មែរ​ក្រោក​​បាន​លើក ឡើង​ថា មាន​ពលរដ្ឋ​មួយរូប ដាក់​ពាក្យសុំ​អន្តរាគ​ម៍ករណី​ឧកញ៉ា ជឹម សុខ ប្រើ​ឈ្មោះ​សម្ដេច ហ៊ុន សែន​​ប្រមុខ​រដ្ឋាភិបាល​បំពាន​ដី​របស់​គាត់​។​

​យោងតាម​លិខិត របស់​ឈ្មោះ ផង់ សុខុម ភេទ​ស្រី អាយុ ៥១​ឆ្នាំ រស់នៅ​ភូមិ​ស្វាយ​សាមសិប ឃុំ​ជើងភ្នំ ស្រុក​បាភ្នំ ខេត្ត​ព្រៃវែង​ ​ដែល​ជនរងគ្រោះ​ដោយ​អយុត្តិធម៌ បាន​ស្នើសុំ​ឲ្យ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី តាមរយៈ​លោក​សុខ វណ្ណ​វឌ្ឍនា សាបុង​ ​ជួយ​អន្តរាគមន៍ រឿង​ទំនាស់​ដីធ្លី ជាមួយ លោក​ឧកញ៉ា ជឹម សុខ ។​

​លិខិត​អន្តរាគមន៍​បាន រៀបរាប់​ជូន​សម្តេច​តេជោ ថា កាលពី​អំឡុង​ឆ្នាំ​២០១៣ ឪពុក​របស់​ដើមបណ្តឹង​ឈ្មោះ ហ៊ុយ ផង់ មាន​ទំនាស់​ដីធ្លី​​ជាមួយ​ឈ្មោះ ខៃ ណាត និង​ឈ្មោះ ឌឹ​ម ឈាង នៅ​ចំណុច​ភូមិ​ព្រៃខ្លា ឃុំ​កំពង់​សឹង ស្រុក​ព្រះស្តេច ខេត្ត​ព្រៃវែង​។ ពេលនោះ​ឈ្មោះ ហ៊ុយ​ ​ផង់ បាន​ទៅ​ពឹងពាក់​ឈ្មោះ អ៊ុន សុគន្ធា ឲ្យជួយ​ដោះស្រាយ និង​រៀបចំ​ឯកសារ​ប្តឹង​ទាមទារ​ដី​នោះ​មក​វិញ​។​

​ក្រោយមក​ឈ្មោះ អ៊ុន សុគន្ធា បាន​ទៅ​ពឹង លោក ឧកញ៉ា ជឹម សុខ ឲ្យជួយ​ដោះស្រាយ​រឿង​ដីធ្លី​នោះ ស្រាប់តែ​ចុងក្រោយ​​បែរ​ជា​ដី​របស់​ឈ្មោះ ហ៊ុយ ផង់ បាន​ក្លាយទៅជា​ដី​របស់​អ្នក​ជួយ គឺ​ឧកញ៉ា ជឹម សុខ ទៅវិញ​។​ ​ដោយ​មាន​បណ្តឹង​របស់​ជនរងគ្រោះ តុលាការ​ខេត្ត​ព្រៃវែង បាន​ចេញ​សាលក្រម​សម្រេច ផ្តន្ទាទោស ឈ្មោះ អ៊ុន គន្ធា និង​បក្ខពួក​​ពី​បទ​រំលោភ​លើ​ទំនុកចិត្ត ប៉ុន្តែ​សាលក្រម​នោះ មិន​អាច​មាន​ឥទ្ធិពល​លើ​ឧកញ៉ា ជឹម សុខ ឡើយ គឺ លោក​ឧកញ៉ា នៅ​បន្ត​យក​ដី​​ជនរងគ្រោះ​ទៅ​គ្រប់គ្រង​ដដែល​។​

​យោង​តាម​ការ​បង្ហោះ​លើ​ទំព័រ​ហ្វេ​សប៊ុក​របស់ លោក សុខ វណ្ណ​វឌ្ឍនា សាបុង ឈ្មោះ William Guang បានសរសេរថា​ ៖ ​ពលរដ្ឋ​មួយរូប ដាក់​ពាក្យសុំ​អន្តរា​គម៍ ករណី​ឧកញ៉ា ជឹម​សុខ ប្រើ​ឈ្មោះ​សម្ដេច ហ៊ុន សែន ប្រមុខ​រដ្ឋាភិបាល​បំពាន​ដី​របស់​គាត់ ។​

​ក្រោយ​ទទួលបាន​បណ្ដឹង ហើយ​សមាជិក​ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ និង​ផ្ដល់​យោបល់ ពី​គណបក្ស​ខ្មែរ​ក្រោក មាន​អារម្មណ៍​ចម្លែក​ចិត្ត​​ព្រោះ ក្នុង​ឯកសារយោង ដែល​ជា​ភស្តុតាង​បញ្ជាក់ថា សម្ដេច​បាន​ចូលរួម​ជា​អធិបតី ដោះស្រាយ​ដីធ្លី​នេះ ឲ្យ លោក ជឹម សុខ ។ ករណី​នេះ យើងខ្ញុំ​ឆ្ងល់​ថា តើ​សម្ដេច ហ៊ុន​សែន ពិតជា​មាន​ពេលវេលា​គ្រប់គ្រាន់ ទៅ​ធ្វើ​អធិបតី ក្នុង​អង្គប្រជុំ​ដំណោះស្រាយ​ដីធ្លី​​តូចតាច​នេះ មែន ឬក៏ ឧកញ៉ា ថ្លើម​ធំ ហ៊ាន​យក​វត្តមាន​សម្ដេច ហ៊ុន សែន ទៅប្រើ ? ដើម្បី​ដោះស្រាយ​ចម្ងល់​ សមាជិក​ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ និង​ផ្ដល់​យោបល់ នឹង​ចុះ​សិក្សា​ផ្ទាល់​ដោយ​យោង​លើ​បណ្ដឹង​ពលរដ្ឋ “​។​

​ទោះយ៉ាងណា អ្នកយក​ព័ត៌មាន​គេហទំព័រ​ស៊ី​អ៊ី​អិន មិន​អាច​ទំនាក់ទំនង​លោក​ឧកញ៉ា ជឹម សុខ ដើម្បី​បំភ្លឺ​ករណី​ខាងលើ​នេះ​បានទេ​៕ ​ដោយ ​៖​ រចនា​

spot_img
×