Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្មករ​កម្មការិនី ​១៥​ នាក់ ​រងរបួស ​ដោយសារ​រថយន្ដ​ដែល​ខ្លួន​ជិះ​ បាន​បុក​ពីក្រោយ​គូទ​រថយន្ត​ដឹក​សុីម៉ង់​​ត៍

spot_img

​ខេត្ត​ស្វាយរៀង ​៖ ​យ៉ាងហោចណាស់​ក៏​មាន​កម្មករ​កម្មការិនី​រោងចក្រ​ចំនួន​១៥​នាក់​ក្នុងចំណោម​៦០​នាក់​បាន​រងរបួស​ស្រាល​ដោយ​សារ​​អ្នកបើកបរ​រថយន្ត​ដឹក​កម្មករ​កម្មការិនី​រោងចក្រ​បើក​កៀក​គ្នា​ទុកចន្លោះ​សុវត្ថិភាព​មិន​គ្រប់គ្រាន់ នៅ​ពេល​រថយន្ត​ខាង​មុខ​ជាន់​ហ្វ្រាំ រថយន្ត​ដឹក​កម្មករ​បាន​ជ្រុល​ទៅ​បុក​ពីក្រោយ​ដោយ​ជាន់​ហ្វ្រាំង​មិន​ជាប់​តែ​សំណាងល្អ​គ្មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​។​

ករណី​គ្រោះថ្នាក់​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦និង៣០​នាទី​ព្រឹក​ថ្ងៃទី ៣​ ខែ​មករា ​ឆ្នាំ២០១៩​នេះ ​ចន្លោះ​គីឡូម៉ែត្រ​១៣៩/១៤០​ ស្ថិត​នៅលើ​ផ្លូវជាតិ​លេខ​១​ស្ថិតនៅ​ភូមិ ថ្នល់កែង ឃុំ កណ្ដៀង​រាយ ស្រុកស្វាយទាប ខេត្ត​ស្វាយរៀង​។

​យោងតាម​សមត្ថកិច្ច​បាន​អោយដឹង​ថា​៖​កណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​រវាង​រថ​យន្ដ​ដឹក​សុីទែន​និង​រថយន្ត​ដឹកក​ម្ម​ករក​ម្មការិនី​រោងចក្រ​និង​បង្កឡើង​ដោយ​រថយន្ត​ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌​ស ស្លាក​លេខ ភ្នំពេញ 3D 4014 បើកបរ​ដោយ​ឈ្មោះ ខៀវ ហន ភេទ​ប្រុស អាយុ​២៥ ឆ្នាំ មុខរបរ បើកបរ សញ្ជាតិ​ខ្មែរ ជនជាតិខ្មែរ រស់នៅ​ភូមិ ថ្លុក​ព្រីង ឃុំ ពពែ​ត ស្រុក​ស្វាយទាប ខេត្ត​ស្វាយរៀង គ្មាន​រងរបួស​នោះ​ទេ​(​អ្នកបើកបរ​) ​រថយន្ត បាន​ធ្វើ​ដំណើ​រ​ក្នុង​ទិសដៅ​ពី​លិច​ទៅ​កើត​ស្របគ្នា​លុះ​មកដល់​ត្រង់​ចំណុច​កើតហេតុ​ខាងលើ​ក៏​បាន​បុក​គូទ​រថយន្ត​សុីទែន​ពីក្រោយ ។​

​ប្រភព​បាន​បន្តទៀតថា​៖​ក្រោយ​ជួប​គ្រោះ​រថយន្ត​សុីទែន​ក៏​ទៅមុខ​បាត់ ចំណែក​រថយន្ត​បង្ក​គឺ​នៅ​កន្លែងកើតហេតុ មាន​កម្មករ​រួម​ដំណើរ ចំនួន​៦០​នាក់ បណ្ដាលឱ្យ​រងរបួស​ចំនួន​១៥​នាក់​ក្នុងនោះ​ប្រុស​០១​នាក់ បច្ចុប្បន្ន​កំពុង​សំរាក​ព្យាបាល​របួស​នៅ មន្ទីរពេទ្យបង្អែក​ស្រុក​ស្វាយទាប (​អ្នក​ទាំងអស់​រងរបួស​ស្រាល​) និង​អ្នក​បើក​ថ្នាំ​ចំនួន​៣២​នាក់ ប្រុស ៥​នាក់ អ្នក​ទាំង​៣២​នាក់​នេះ​សុំ​បើក​ថ្នាំលេប ។​

​ចំពោះ​រថយន្ត​ដឹក​កម្មករ​បាន​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយទាប​។ ​មូលហេតុ បើកបរ​កៀក​គ្នា​ទុកចន្លោះ​សុវត្ថិភាព​មិន​គ្រប់គ្រាន់ (​នៅ​ពេល​រថយន្ត​ខាង​មុខ​ជាន់​ហ្វ្រាំ រថយន្ត​ពីក្រោយ​ជាន់​ហ្វ្រាំង មិន​ជាប់​ក៏​ទៅមុខ​បុក​គូទ​រថយន្ត​ខាង​មុខ​តែម្តង​)​ ៕ ដោយ ៖ វ៉ៃ​គោ​

spot_img
×