Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពូកែ​ខាង​អី ស្លាប់​ខាង​នឹង​! អ្នក​ឡើង​អាគារ​ខ្ពស់ៗ​ចិន​ម្នាក់​ស្លាប់ ក្រោយពេល​ធ្លាក់​ពីលើ​អាគារ​កំពស់​ជាង ៦០​ជាន់​

spot_img

​បុរស​ជនជាតិ​ចិន​ម្នាក់ ដែល​ល្បីឈ្មោះ​ដោយសារ​តែ​សកម្មភាព​ប្រថុយ​គ្រោះថ្នាក់​ខ្លាំង​របស់​គាត់ តាមរយៈ​ការ​ឡើងលើ​ដំបូង​អាគារ​ខ្ពស់ៗ បាន​ស្លាប់​នៅក្នុង​ការសម្តែង បន្ទាប់​ពី​ធ្លាក់​ពីលើ​អាគារ​កំពស់ ៦២​ជាន់​។​

​លោក Wu Yongning បានក្លាយ​ជន​ល្បីល្បាញ និង​មាន​អ្នកគាំទ្រ​យ៉ាង​ច្រើននៅ​លើ​បណ្តា​យ​ទំនាក់ទំនង​សង្គម​ចិន (Weibo) ដោយសារតែ​ការ​បង្ហោះ​វីដេអូ​ខ្លីៗ បង្ហាញ​ពី​សកម្មភាព​របស់​គាត់​ឡើង​លើ​ដំបូង​អាគារ​ខ្ពស់ៗ ដោយ​មិន​មាន​ប្រើ​ខ្សែ​សុវត្ថិភាព​។​

​ប៉ុន្តែ​កាលពី​ខែវិច្ឆការ អ្នកគាំទ្រ​ជា​ច្រើន​មាន​ការព្រួយបារម្ភ ដោយសារតែ​លោក មិន​បាន​បង្ហោះ​វីដេអូ​ថ្មីៗ​ពី​ការឡើង​អាគារ​ខ្ពស់​របស់​លោក​ទៀត ហើយ​ឥឡូវនេះ​ក៍មាន​ព៌តមាន​ចេញ​មក​ថា គាត់​បាន​ស្លាប់ ក្រោយពេល​ធ្លាប់​ពីលើ​អាគារ​កំពស់ ៦២​ជាន់​នៅ​ទីក្រុង ចាង​ហ្សា (Changshsa)​។​

​បើ​តាម​សេចក្តី​រាយ​ការណ៏​របស់​បណ្តាយ​សារព៌តមាន​ចិន​បានឲ្យដឹងថា លោក Wu Yongning បាន​ចូលរួម​ក្នុង​ការប្រកួត​ដើម្បី​ឈ្នះ​ទឹកប្រាក់​មួយ​ចំនួន​ធំ​។​

​លោក Wu Yongning បាន​ស្លាប់​កាលពី​ថ្ងៃ​ទី ៨ ខែវិច្ឆការ ប៉ុន្តែ​ការស្លាប់​របស់​គាត់​គ្រាន់តែ​ត្រូវបាន​ប្រកាស​បញ្ជាក់​ដោយ​មិត្តស្រី​របស់​គាត់​ប៉ុណ្ណោះ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​។​

​ការឡើង​អាគារ​ដំបូល​អាគារ​ខ្ពស់​ដោយ​មិន​មាន​ប្រើប្រាស់​ឧបករណ៏​សុវត្ថិភាព​មាន​ការពេញ​និយ​មយ៉ាង​ខ្លាំង​ទូទាំង​ពិភពលោក​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។​

​ពេល​មិន​ទាន់​មាន​គ្រោះថ្នាក់ លោក Wu Yongning បាន​បង្ហោះ​វីដេអូ ដោយបាន​ប្រាប់​ដល់​អ្នក​គាំទ្រ​របស់​លោក​ថា កុំឲ្យ​ធ្វើ​ត្រាប់​តាម​សកម្មភាព​ដ៏​គ្រោះថ្នាក់រ​បស់​គាត់​។ គាត់​ជា​មនុស្ស​ធ្លាប់​ហ្វឹកហាត់​វិជ្ជា​គុណ (martial art) និង​ធ្លាប់​បាន​ចូលរួម​ក្នុង​ការសំដែង​តាម​ទូ​រទស្ស​ន៏ និង​គុន​ផងដែរ​៕ សុភ័ក្ត្រ​

spot_img
×