Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មហា​ស៊យ​មែន​! ដើរ​តាម​ផ្លូវ​សុខៗ ឧទ្ធម្ភាចក្រ​ធ្លាក់​សង្ក​ត់​ស្លាប់​! (​វីដេអូ​)

spot_img

​បុរស​ម្នាក់​បាន​ត្រូវ​ឧទ្ធម្ភាចក្រ​ធ្លាក់ចំ ហើយ​សង្កត់​ស្លាប់​ខណៈ​ពេល​គាត់​កំពុង​ដើរ​តាម​ផ្លូវ​អម​ឆ្នេរសមុទ្រ Vbatula ភាគ​ខាងត្បូង​ប្រទេសប្រេ​ស៊ីល ។​

​បុរស​អភ័ព្វ Alessandro Correia Leite

​តាម Daily Mail ជនរងគ្រោះ​ឈ្មោះ Alessandro Correia Leite អាយុ ៤២​ឆ្នាំ ។ រីឯ​ឧទ្ធម្ភាចក្រ​បាន​ធ្លាក់ពេល​វា​កំពុងដឹក​ប្តី​ប្រពន្ធ​១​គូ គយគន់​ទេសភាព​ពីលើ​អាកាស ។ អ្នក​ទាំង​ពីរ ព្រម​ទាំង​ពី​ឡុត គ្រាន់តែ​រងរបួស​ស្រាល​ប៉ុណ្ណោះ ។​

​ប៉ូលិស​ឲ្យដឹងថា យន្តហោះ​បាន​ធ្លាក់ចុះ​មិនយូរប៉ុន្មាន ក្រោយពេល​ហោះហើរ​ឡើង ។ បុរស​ជា​ឪពុក​ពោល​ទាំង​ទឹកភ្នែក​ថា ៖ ខ្ញុំ​ទើប​ផឹក​កាហ្វេ​ជាមួយ​វា មុន​ពេល​វា​…​ស្លាប់​! ។​

​បច្ចុប្បន្ន​ប៉ូលិស​កំពុង​បើក​ការស៊ើបអង្កេត រក​មូលហេតុ​នៃ​ការធ្លាក់ ៕​ ចន្ទ្រា

spot_img
×