Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលរង​ក្រុង​ស្វាយរៀង​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​ជុំវិញ​ផ្សារ​វាល​យន្ត​ ​

spot_img

​ខេត្ត​ស្វាយរៀង ​៖ ​ក្រោយ​ពី​រដ្ឋបាល​ក្រុង​ស្វាយរៀង​បាន​ចេញ​សេចក្ដីជូនដំណឹង​ស្តីពី​ការរៀបចំ​សណ្តាប់ ធ្នាប់​តាម​ដងផ្លូវ​នានា ពិសេស​ចំណតរថយន្ត និង ជុំវិញ​ផ្សារ​វាល​យន្តកា​លី​ថ្ងៃទី ១១ ខែ​ធ្នូ ឆ្នាំ​២០១៨​នេះ​អោយ​បងប្អូន​ប្រជាពលរដ្ឋ និង​អាជីវក​ទាំងអស់ ចូលរួម​អនុវត្ត​តាម​ការណែនាំ​នេះ​ដូចជា ត្រូវធ្វើ​ការរុះ រើចេញ និង​បញ្ឈប់​ការ​ដាក់​តាំង​លក់​នូវ​មុខ​ទំនិញ​គ្រប់​ប្រភេទ ដែល​រំលោភ​មក លើ​ចំណី​ផ្លូវ​សារ​ធា​រណៈ​នាំអោយ​បាត់​សោភ័ណ្ឌភាព និង​សណ្តាប់ធ្នាប់ និង​ត្រូវ​ធ្វើអោយ​ហើយ​រួចរាល់​ត្រឹម​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១៨​នោះ ។​

​ដោយឡែក​នៅ​ព្រឹក​ថ្ងៃទី​២​ ខែ​មករា​ ឆ្នាំ​២០១៩​នេះ​ លោក ស សុ​ដា​នី អភិបាលរង​ក្រុង​ស្វាយរៀង​​បាន​ដឹកនាំ​កំលាំង​ជំនាញ​រួម​ទាំង​ប្រជា​ការពារ​ផង​នោះ​បាន​ចុះ​ធ្វើ​ការរៀបចំ​សណ្តាប់ធ្នាប់​ដោយ​ផ្ទាល់នៅ​តាម​ដងផ្លូវ​នានា​ជុំវិញ​បរិវេណ​ផ្សារ​វាល​យន្ត​ក្រុង​ស្វាយរៀង​ខេត្ត​ស្វាយរៀង​ដោយ​បាន​ចុះ​រៀបចំ​សណ្ដាប់ធ្នាប់​តាម​សេចក្ដីណែនាំ​របស់​រដ្ឋបាល​ក្រុង​ស្វាយរៀង និង​បាន​អនុវត្ត​តាម​គំនួ​ស​ដែល​ក្រុម​ការងារ​រដ្ឋបាល​សាលាក្រុង​ដែល​បាន​គូស​ឱ្យ​នា​ពេលកន្លងមក ហើយក៏​មាន​នៅ​បងប្អូន អាជីវករ​មួយចំនួន​តូច​ដែល​មិនទាន់​បាន​ចូលរួម​អនុវត្ត​តាម​សេចក្ដីណែនាំ​របស់​រដ្ឋបាល​ក្រុង ។​

​រដ្ឋបាល​ក្រុង​ស្វាយរៀង ក៏បាន​អំពាវនាវ​ដល់​បងប្អូន​អាជីវករ​ទាំងអស់​សូម​ចូលរួម​អនុវត្តតាម​សេចក្ដីណែនាំ​របស់​រដ្ឋបាល​សាលាក្រុង ដើម្បី​អោយ​មាន​របៀបរៀបរយ និង​សោភ័ណ្ឌភាព​ផ្សារ និង​ក្រុង​ស្វាយរៀង​របស់​យើងទាំងអស់គ្នា ។​

ក្នុង​ករណី​ដែល​បងប្អូន​ប្រជាពលរដ្ឋ និង​អាជីវក​មិន​ចូលរួម​អនុវត្តតាម ខ្លឹមសារ​ណែនាំ​នេះ សមត្ថកិច្ច ព្រមទាំង​អាជ្ញាធរ​ពាក់ព័ន្ធ នឹង​ចាត់​វិធានការរុះរើ​យក​សម្ភារៈ និង​ទំនិញ​ផ្សេងៗ​ចេញ​ពី​ទីតាំង​ដែល​បាន​កំណត់ និង​មិន​ទទួលខុសត្រូវ​រាល់​ការខូចខាត និង​ការបាត់បង់​អ្វី​ឡើយ​៕ ដោយ ៖ ​វ៉ៃ​គោ​

 

spot_img
×