Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់​យោធា​ស័ក្តិ​៤​ម្នាក់ គំរាម​សម្លាប់​ប្រពន្ធ បងថ្លៃ និង​ម្តាយក្មេក ដែល​រក​រឿង​ខ្លួន​មាន​ស្រី​ស្នេហ៍​ថ្មី​

spot_img

​ភ្នំពេញ ​៖ សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​សង្កាត់​ចោម​ចៅ​ទី​៣ ឃាត់ខ្លួន​បុរស​ម្នាក់​ជា​យោធា​ស័ក្តិ​៤ ប្រគល់​ឱ្យ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក្រោយពេល​ដែល​យោធា​រូបនោះ បាន​ខឹង​ប្រពន្ធ និង​បងថ្លៃ​ស្រី លួច​ថតរូប​ស្រី​ស្នេហ៍​របស់ខ្លួន បាន​ប្រើ​ហិង្សា​ចាប់វាយ​ប្រពន្ធ​និង​គំរាម​បាញ់សម្លាប់​បងថ្លៃ​ស្រី​និង ម្តាយក្មេក​ចោល​។ ក្រោយពេល​កើតហេតុ សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍ បញ្ជូន​ជនសង្ស័យ​ទៅ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​សាកសួរ​បន្ត​នឹង​ចាត់វិធានការ​តាម​ផ្លូវច្បាប់ ។​

​ហេតុការណ៍​នេះ បង្ក​ឡើង​កាលពី​ម៉ោង​៨​យប់ ថ្ងៃទី​២ មករា ឆ្នាំ​២០១៩ ស្ថិត​ចំណុច​ផ្ទះជួល​មួយកន្លែង ក្នុង​ភូមិ​ព្រៃទា សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ជនសង្ស័យ​មាន​ឈ្មោះ ហង្ស រ៉ា​ឌ៉ែ​រ អាយុ ២៨​ឆ្នាំ មុខរបរ យោធា ពាក់​ស័ក្តិ​៤ មុខងារ​ជំនួយការ​ការិយាល័យ លេខាធិការដ្ឋាន នៃ​វិទ្យាស្ថាន​បច្ចេកទេស​យោធា ប្រើប្រាស់​កាំភ្លើងខ្លី​ម៉ាក NP.42 និង​មាន​ទីលំនៅ​ភូមិ​កើតហេតុ​ខាងលើ ហើយ​មាន​ស្រី​ថ្មី​នៅឯ​ខេត្ត​កំពង់ស្ពឺ​។ ចំណែក​ជនរងគ្រោះ​៣​នាក់ គឺ​ប្រពន្ធ​ជន​រង​បង្ក ឈ្មោះ សួន ស្រី​ទូច អាយុ​២៧​ឆ្នាំ ជា​កម្មករ​រោងចក្រ ឈ្មោះ សួន រ៉ុន ត្រូវ​ជា​បងថ្លៃ​ស្រី អាយុ​៣២​ឆ្នាំ ជា​ម្មករ​រោងចក្រ និង​ទី​៣-​ឈ្មោះ សូរ ហ៊ុត ត្រូវ​ជា​ម្តាយក្មេក អាយុ ៥៤​ឆ្នាំ ជា​កម្មករ​រោងចក្រ ពួកគេ​ស្នាក់​ភូមិ​ភូមិ​កើតហេតុ​ខាងលើ ។​

​តាម​សម្តី​ខាង​ស្ត្រី​រងគ្រោះ​ទាំង​៣​នាក់ បាន​និយាយ​ប្រហាក់ប្រហែល​គ្នា​ថា កាលពី​ថ្ងៃ​ទី​២១ ធ្នូ កន្លងមក ឈ្មោះ​ហង្ស រ៉ា​ឌ៉ែ​រ ដែល​ជា​ជនជាប់ចោទ បាន​ទៅ​ចូលរួម​មង្គលការ​បងប្អូន នៅ​ទី​រួម​ខេត្តតាកែវ ដោយ​នាំ​ស្រី​ស្នេហ៍​ទៅ​ជាមួយ ព្រម​ទាំង​ទៅ​អង្គុយ​រួម​តុ​ជាមួយ​ឪពុកម្តាយ របស់​បុរស​ជា​ប្តី​នោះ​ទៀត តែ​មិន​បាន​យក​ប្រពន្ធ​ទៅ​ជាមួយ​ទេ ទើប​អ្នកស្រុក​រស់នៅ​ភូមិ​ខាង​ប្តី បាន​ទូរស័ព្ទ​មក​ប្រាប់​ប្រពន្ធ​ថា ប្តី​របស់​នាង ទៅ​ការ​បងប្អូន បាន​យក​ស្រី​ស្នេហ៍​ទៅ​ជាមួយ ។ បន្ទាប់មក ស្ត្រី​ជា​ប្រពន្ធ បាន​ឱ្យ​បងស្រី ជូន​ទៅ​កន្លែង​ពិធី​មង្គលការ​ខាងលើ ក៏​ឃើញជាក់ស្ដែង ឪពុក​ម្តាយក្មេក និង​ស្រី​ស្នេហ៍ កំពុង​អង្គុយ​តុ​ហូប​ការ​ជុំគ្នា ។ ពេលនោះ ប្រពន្ធ​មិន​បាន​ស្រែក​ឡូឡា​ទេ បាន​ហៅ​ប្តី​មកក្រៅ ដើម្បី​និយាយ​រក​ខុស​ត្រូវ ហើយ​បងស្រី​របស់​ខ្លួន បាន​ថត​សកម្មភាព ប្អូនថ្លៃ​របស់​គាត់ និង​ថតរូប​ស្រី​ស្នេហ៍​នោះ ។ លុះដល់​ថ្ងៃ​ទី​២៩ ធ្នូ ឆ្នាំ​២០១៨ ប្តី​បាន​មក​ផ្ទះ​វិញ បាន​គំរាម​សម្លាប់​បងថ្លៃ និង ម្តាយក្មេក ។ លុះ​មកដល់​ថ្ងៃកើតហេតុ​ទី​២​ខែ​មករា​ឆ្នាំ​២០១៩ រឿង​ទំនាស់​ក្នុង​គ្រួសារ​មួយ​នេះ នៅតែ​មិន​ចប់ ព្រោះ​ជនជាប់ចោទ នៅ​តែ​ទាក់ទង​ស្រី​ស្នេហ៍ ដោយ​និយាយថា​រូបគេ​យក​ទាំង​២​នាក់ ហើយ​បុរស​ជា​ប្តី បាន​យក​ទូរស័ព្ទ​បងស្រី​ថ្លៃ លុប​រូប​រួច​បាន​បោក​ទូរស័ព្ទ បងថ្លៃ​ចោល និង​គំរាម​សម្លាប់​បងថ្លៃ និង​ម្តាយក្មេក ធ្វើ​ឲ្យ​ក្រុមគ្រួសារ​ខាង​ប្រពន្ធ ភិតភ័យ​យ៉ាងខ្លាំង ទើប​នាំ​បងប្អូន​ក្រុម​គ្រួសារ រត់​ទៅ​ប្តឹង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍ ឲ្យជួយ អន្តរាគមន៍​ភ្លាមៗ​។​

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ចោមចៅ​ទី​៣ បាន​នាំ​ខ្លួន​មក​កាន់​ប៉ុស្តិ៍ សួរនាំ​ទើប​ដឹងថា បុរស​ខាងលើ​ជា​មន្ត្រី​យោធា បន្ទាប់មក​ក៏​បាន​ទាក់ទង​ទៅ​អាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ បញ្ជូនទៅ​ខ្លួន​ជនបង្ក រួម​នឹង​អាវុធខ្លី ទៅ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​សាកសួរ​បន្ត ចាត់វិធានការ​តាម​ផ្លូវច្បាប់ តាម​ពាក្យបណ្តឹង​របស់​ជនរ​ង​គ្រោះ ៕ ដោយ​ ៖​ រចនា​

 

spot_img
×