Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​បុរស​ម្នាក់​ចិញ្ចឹម​ស្វា រួច​យក​ម៉ាស​មុខ​មនុស្ស​ឲ្យ​វា​ពាក់ ដើម្បី​…​សុំ​លុយ​!

spot_img

​នេះ​ជា​រឿង​កើត​ឡើង​នៅ​វិថី Boyolali ខេត្ត Java កណ្តាល​ប្រទេស​ឥណ្ឌូណេស៊ី ។ អ្នក​ទាំងឡាយ​ពិតជា​អាណិត​ខ្លោចចិត្ត​ចំពោះ​ពានរ​ពុំមែន​ម្ចាស់​អង្គុយ​ញញឹម​ពង្រាយ​របស់​វា​ទេ ។​

​ពិត​ណាស់​ហើយ​ថា ការអភិវឌ្ឍ​នៃ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា ពេល​ខ្លះ​បាន​ច្រាន​គម្លាត មាន​-​ក្រ ឲ្យ​កាន់តែ​ធំ​ទៅ​ឆ្ងាយ​ទៅ ។​

​ទីទ័លក្រ​ក៏​ចេះ​តែ​នឹកឃើញ​ពី​របៀប​ថ្មី​ដើម្បី​រស់ ។​

​ក្រៅពី​កាត់​ក្បាល​តុក្កតា​ជ័រ​មួយ​មក​ពាក់​ឲ្យ​ស្វា ម្ចាស់​វា​នៅ​បាន​បង្រៀន​ពី​របៀប​បញ្ចេញ​កាយវិការ​…​សុំទាន​ថែមទៀត ។​

​អ្នកដំណើរ​ពិតជា​ទាក់ទាញ​អារម្មណ៍​នឹង​សត្វ​ចម្លែក​នេះ​ណាស់ អ្នកខ្លះ​គេ​ក៏​ឲ្យ​លុយ ខណៈ​ពេល​អ្នក​ខ្លះ​ទៀត​សម្តែង​ការ​ខឹងសម្បារ​នឹង​ម្ចាស់​របស់​វា ។​

​គេ​ថា​បុរស​នេះ​កំពុង​ជិះ​កង់ ធ្វើបាប​សត្វ ។​

​តែ​គាត់​ឆ្លើយថា ៖ វា​និង​ខ្ញុំ​ជា​គ្រួសារ​តែ​មួយ ពួក​យើង​រក​លុយ​ដើម្បី​រស់​ជាមួយគ្នា​! ។​

​រឿង​ដែល​គួរឲ្យ​អាណិត​នោះ​គឺ​ទឹកមុខ​របស់​វា ក្រោយ​ពេល​ម្ចាស់​ដកយក​ក្បាល​តុក្កតា​ជ័រ​ចេញ ។​

​ប្រាកដ​ណា​ស់​ឲ្យ​គ្នា​ពាក់​ក្បាល​ជ័រ រាប់​ម៉ោង​ពិតជា​ពិបាក​ទ្រាំ​!

​ប៉ុន្តែ​វា​ពុំ​បាន​ខឹង​ម្ចាស់​ទេ ។ វា​រត់​មក​ប្រឡែង​លេង​នឹង​ម្ចាស់ ។ ប្រិយមិត្ត​! តើ​អ្នក​យល់​យ៉ាងណាដែរ​! ?

spot_img
×