Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃុំ​ខ្លួន​ជនល្មើស​២​នាក់ ប្រើល្បិច​ក្លែង​ឯ​សារ​ធនាគារ បោក​លុយ​ជា​ប្រព័ន្ធ​ចំនួន​៧០.០០០​ដុល្លារ​

spot_img

​កំពង់ស្ពឺ​ ៖ ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ ខេត្ត​កំពង់សឺ្ព បានឲ្យដឹងថា នៅ​ថ្ងៃ​ទី​៣​ខែ​មករា​ឆ្នាំ​២០១៩ ជនល្មើស​២​នាក់ ប្រើល្បិច​ក្លែង​ឯ​សារ​ធនាគារ បោក​លុយ​បាន​៧០.០០០​ដុល្លារ ត្រូវបាន​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​កំពង់ស្ពឺ ។​

​លោក​ហង់ ស៊ីថា ជា​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តកំពង់ស្ពឺ បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​ខ្លួន​ជា​បណ្តោះអាសន្ន លើ​ជនសង្ស័យ​ទាំង​ពីរ​នាក់ ឈ្មោះ ម៉ា រ័ត្ន​មុន្នី ភេទ​ស្រី​អាយុ​៤០​ឆ្នាំ មាន​ទីលំនៅ​បច្ចុប្បន្ន​នៅ​ក្រុម​១៦ សង្កាត់​បឹង​ប្រលឹត ខណ្ឌ​៧​មករា និង​ឈ្មោះ​ស៊ុន សុភា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​បុគ្គលិក​ហាង​បញ្ចាំ CX ស្នាក់នៅ​ភូមិ​អណ្តូង ឃុំ​សំរោង​ទង ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ ពីបទ ឆបោក (​ប្រាក់​) ប្រព្រឹត្តទៅ​នៅ​ភូមិ​បុរី​កម្មករ សង្កាត់រ​កា​ធំ ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ កាលរ​ពី​ថ្ងៃ​ទី​៦ ខែ​ធ្នូ ឆ្នាំ​២០១៨ បទល្មើស​ព្រហ្ម​ទណ្ឌ​ដែល​មានចែង និង​ឲ្យ​ផ្តន្ទាទោស​តាម​បញ្ញត្តិ​មាត្រា ៣៧៧ , ៣៧៨ នៃ​ក្រម​ព្រហ្មទណ្ឌ​។ លោក​ចៅក្រម ក៏​បាន​បង្គាប់​ឲ្យ​ប្រធាន​ពន្ធនាគារ ខេត្ត​កំពង់ស្ពឺ ឬ​មណ្ឌល​ឃុំខ្លួន ទទួលយក​ជននេះ និង​ឃុំខ្លួន​ជននេះ រហូតដល់​មាន​បទបញ្ជា​ថ្មី​សម្រេច​ផ្សេង​ពីនេះ​។​

​កម្លាំង​នគរបាល​ជំនាញ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ ផែន​ការងារ​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​កំពង់ស្ពឺ បាន​បើក​ប្រតិ​ប​ត្ដិ​ការស៊ើបអង្កេត​ស្រា​វ​ជ្រាវ​តាម​បណ្ដឹង​របស់​ជនរងគ្រោះ និង​បាន​ធ្វើ​ការឃាត់ខ្លួន​មុខសញ្ញា​សង្ស័យ​ពាក់ព័ន្ធ​ចំនួន ២ នាក់ ៖

១-​ឈ្មោះ ម៉ា រ័ត្ន​មុន្នី ភេទ​ស្រី អាយុ ៣៧​ឆ្នាំ រស់នៅ​ផ្ទះ​លេខ 84E1 ផ្លូវ​លេខ​១៤១ ក្រុមទី​៦ សង្កាត់​បឹង​ព្រលិត ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ ដើរតួរ​ជា​អ្នក​ខ្ចី​ប្រាក់ (​ធ្វើ​ជា​កូនបំណុល​)​។​

២-​ឈ្មោះ​ស៊ុន សុភា ភេទ​ប្រុស អាយុ ២៩​ឆ្នាំ រស់ នៅ​ភូមិ​អណ្ដូង ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង​ខេ ត្ត​កំពង់ស្ពឺ ដើរតួ ជា​អ្នកសម្របសម្រួល​លើ​ការរក​អ្នក​មាន​ប្រាក់​(​ជំនួយ ការ​ផ្នែក​ច្បាប់ និង​ធានា​ផ្នែក​ហិរញ្ញវត្ថុ​) ចំណែក​បក្ខពួក​មួយចំនួន​ទៀត​បាន​គេចខ្លួន​។​

​រឿងរ៉ាវ​ដំបូង​នោះ​គឺ​ក្រុម​គេ​ដើរតួ​ស្វែងរក​អ្នក​មាន​ប្រាក់ និង​ប្រកបមុខរបរ​រកស៊ី​ចង​ការប្រាក់ បន្ទាប់​មក​ផ្ដល់​លេខ​ទូ​រ ស័ព្ទ​អោយទៅ​បក្ខពួក​ខ្លួន​ខ្ចីប្រាក់ ទូរស័ព្ទ​ប្រាប់​ថា​មាន​គេ​ចង់​ខ្ចីប្រាក់​បង់​ផ្ដាច់​នៅតាម​ធនាគារ​ឯកជន ដើម្បី​សុំ​ខ្ចី​បន្ដទៀត​ដោយ​គេ​ខ្ចី​រយៈពេល​ខ្លី​ទេ​និង​ផ្ដល់​ការប្រាក់​ខ្ពស់​។ បន្ទាប់​ពី​ទំនាក់ទំនង​គ្នា​រួច​គឺ​គេ​បាន​នាំ​មនុស្ស​ម្នាក់​ដើរតួ​ជា​អ្នក​ធ្វើ​ឯកសារ​ខ្ចីប្រាក់​អតិថិជន​កន្លងមក​)​ដើម្បី​ឲ្យ​ម្ចាស់បំណុ​លចង់​សួរនាំ​ថា​តើ​ប្រាក់​ដែល​ត្រូវ​ផ្ដល់​មក​វិញ​បាន លឿន​ទេ​? ប៉ុន្មាន​ថៃ្ង​ដែរ ពេល​នោះ​ក្រុម​គេ​ដែល​បាន រៀបចំ​រួចជាស្រេច បាន​ឆ្លើយថា​ឯកសារ​នេះ​មិន​យូរ​ទេ​ឆាប់ៗ ២ ឫ ៣​ថៃ្ង​បាន​លុយ​ហើយ​។​បន្ទាប់ពី​បាន​ប្រាក់​ពី​ម្ចាស់បំណុល​រួច​គឺ​គេ​បាន​ណាត់​ថា​នៅពេល​ខាង​ធនាគារ​ហៅ​បើកប្រាក់ គឺ​គេ​និង​នាំ​ម្ចាស់បំណុល​ទៅ​បើកប្រាក់​ផ្ទាល់​តែម្ដង​កុំអោយ​ពិបាក​យក​មក​សង​ដល់ផ្ទះ ប៉ុន្តែ​នៅ​ពេល​ដល់​ថៃ្ង​ណាត់ គឺ​គេ​បាន​នាំ​ម្ចាស់បំណុល​ទៅ​មែន តែ​ទៅ​ដល់​ធនាគារ ពួក​គេ​ប្រើ​ល្បិច​មួយ​ទៀត គឺ​ធ្វើ​ភ្លេច​យក​អត្ដ​សញ្ញាណ​ប័ណ្ណ​ជាដើម (​ឈ្មោះ ម៉ា រ័ត្ន​មុន្នី​) គេ​បាន​សុំ​ពេល​មក​យក​ឯកសារ​នៅផ្ទះ រួច​ក៏​គេច​ខ្លួន​រហូត (​រឿង​ចម្លែក​បំផុត​គឺ​ម្ចាស់បំណុល​មុន​ឲ្យប្រាក់​ខ្ចី គឺ​គាត់​ចង់​មើល​ឯកសារ​ដែល​កូនបំណុល​ជំពាក់​ខាង​ធនាគារ​មួយណា ហើយ​លុយ​ដែល​នៅសល់​មាន​ប៉ុន្មាន​ជាក់ស្ដែង តែ​ឯកសារ​ដែល​គេ​យក​មក​បង្ហាញ​នោះ គឺជា​ឯកសារ​ក្លែង​ទាំងអស់​ដែល​ឈ្មោះ​ស៊ុន​សុភា ជា​អ្នករៀបចំ​អោយ​។​

​តាម​ការបញ្ជាក់​ពី​លោក​វរសេនីយ៍ឯក សម សាក់ នាយការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​ថា​ក្រុម​នេះ​នៅ​មាន​បក្ខពួក​មួយចំនួន​ទៀត ដែល​ខាង​ជំនាញ​កំពុងតែបន្ដ​នីតិវិធី​ស្រាវជ្រាវ​ដើម្បី​ធ្វើ​ការឃាត់ខ្លួន យក​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​ ។

​ជាការ​សំណូមពរ​របស់​ជំនាញ ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មាន​មុខរបរ​រក​សុីច​ង​ការប្រាក់​លក្ខណៈ​ឯកជន សូម​មេត្ដា​ប្រុង​ប្រយ័ត្ន​និង​ពិនិត្យមេីល​មនុស្ស ឯកសារ​អោយបាន​ជាក់លាក់​មុន​និង​ផ្ដល់​ប្រាក់​កម្ចី​ជូន​ទៅ​កូនបំណុល ព្រោះ​ប​ច្ច​ប្បន្ន​ក្រុម​នេះ​មាន​បណ្ដាញ​និង​មេក្លោង​ជា​អ្នកមាន​អំណាច ខ្លាំង​នៅ​ពីក្រោយ​ខ្នង​ពិសេស​ករណី​មាន​គេ​ឃាត់ខ្លួន​ឬ​ចាប់​គឺ​ពួកគេ​មិន​ព្រម​ឆ្លេី​យ​ដាក់​មេក្លោង​ជាដាច់ខាត និយាយ​រួម​ខ្លាំង​ជាង​មេ​ចោរប្លន់​ទៅទៀត ដោយ​ពួក គេ​ត្រូវ​បាន​មេក្លោង​បញ្ចេះ​ថា​នេះ​ជា​រឿង​កិច្ចសន្យា​មិនមែន​រឿង​ព្រហ្មទណ្ឌ​នោះទេ ទោស​មិន​ជាប់​ពន្ធនាគារ​ទេ យ៉ាង​ច្រើន​គេ​ត្រឹម​ឲ្យតែ​សង​ប្រាក់​ទៅ​ដើ​មបណ្ដឹង​វិញ​តាម​លទ្ធភាព​តែប៉ុណ្ណោះ ត្រង់​ចំណុច​នេះ​ហើយ​អ្នក​ដែល​ចាញ់បោ ក​គេ​គឺ​ក្លាយជា​ឧបករណ៍​របស់​មេក្លោង សំរា​ប់ប្រេី​ដេីរ​បោក​ប្រាស់ប្រាក់​ពី​ជនរងគ្រោះ​ព្រោះតែ​ជឿការ​ញុះញង់ និង​ការធានា​ពី​មេ​របស់​ពួកគេ​៕ ដោយ​ ៖ ​កូឡាប​

spot_img
×