Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កាំកុងត្រូលប្រចាំផ្សារជីភូ ​​ចុះ​ត្រួតពិនិត្យ​បន្លែ​ផ្លែឈើ​និង​គ្រឿងឧបភោគ​បរិភោគ​១៧​មុខ

spot_img

​ខេត្ត​ស្វាយរៀង​ ៖ ​ដើម្បី​សុខា​មាល​ភាព​របស់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ខេត្ត​ស្វាយរៀង​មន្ត្រី​សាខា​កាំកុងត្រូល​ខេត្តស្វាយរៀង​ប្រចាំ​ផ្សារ​ជី​ភូ​សហការ​ជាមួយ​មន្ត្រី​មន្ទី​ពាណិជ្ជកម្ម​ខេត្ត​បាន​បន្ត​ចុះ​​ត្រួតពិនិត្យ​បន្លែ​ផ្លែឈើ​និង​គ្រឿងឧបភោគ​បរិភោគ​គ្រឿង​ស​មុ​​ទ្រ​​ដើម្បី​ស្វែងរក​សា​ធាតុគីមី​ដែល​ហាមឃាត់​ដាក់​លើ​បន្លែ​ផ្លែឈើ​និង​ម្ហូបអាហា​ធ្វើតេស្ត​ចំនួន​១៧​គំរូ​តែ​ពុំ​មាន​សារធាតុ​គីមី​អ្វី​នោះ​ទេ​ ខណៈក្រុម​អាជីវករ​លក់ដូរ​មួយចំនួន​មាន​ការយល់ដឹង​ខ្ពស់​។​

​ការចុះ​ត្រួតពិនិត្យ​នេះ​ធ្វើឡើង​នៅវេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​៣​ខែ​មករា​ឆ្នាំ​២០១៩​ស្ថិត​ក្នុង​ផ្សារ​ជី​ភូ​សង្កាត់​ព្រៃ​អង្គុញ​ក្រុង​បាវិត​ខេត្ត​ស្វាយរៀង​។​

​មន្ត្រី​សាខា​កាំកុងត្រូល​ខេត្ត​ប្រចាំ​ផ្សារ​ជី​ភូ​បានឱ្យដឹងថា ដោយ​មាន​ការណែនាំ​ពី​លោក ផឹង នឹ​ល ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​ក៏ដូចជា​លោក ម៉ក់ ពេជ្ជ រិទ្ធ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​កាំកុងត្រូល តម្រូវ​ឱ្យ​មន្ត្រី​កាំកុងត្រូល​ចុះ​ត្រួតពិនិត្យ​មុខទំនិញ​ជាប្រចាំ​យ៉ាងហោចណាស់ ១​ខែ​បាន​២​ដង ឬ ៣​ដង​ដែរ ដើម្បី​រក​សារធាតុ​គីមី និង​ទំនិញ​ហួស​សុពលភាព​។​

​ជា​លទ្ធផល​ការចុះ​ត្រួត​ពិនឹត្យ​នា​ថ្ងៃនេះ​គឺ​ទៅលើ​គ្រឿងឧបភោគ​បរិភោគ​បន្លែ​ត្រី​សាច់​ប្រមាណ​១៧​គំរូ​គឺ​ពុំមាន​សារធាតុ​គីមី​ណាមួយ​នោះ​ទេ ចំណែកឯ​គ្រឿង​កំប៉ុង​ជា​ភេសជ្ជៈ​វិញ មន្ត្រី​យើង​ក៏​មិន​បាន​រកឃើញថា​ហួសការ​បរិច្ឆេទ​អ្វី​នោះដែរ​ប៉ុន្តែ​បាន​ធ្វើ​ការណែនាំ​ដល់​អាជីវករ​លក់ដូ​របើ​មាន​របស់របរ​ដូចជា​គ្រឿង​កំប៉ុង​ទឹក​ផ្លែឈើ​ទឹកដោះគោ​និង​ជាច្រើន​ទៀត​ដែល​ធ្លាក់​ឬ​កំប៉ិត​គឺ​មិន​ត្រូវ​លក់​ដល់​ភ្ញៀវ​នោះ​ទេ​ព្រោះ​អាច​ប៉ះពាល់​ដល់​សុខភាព​យ៉ាងខ្លាំង​។​

​មន្ត្រី​ដដែល​ក៏ បាន​សង្កត់ធ្ងន់ថា បើ​បងប្អូន​ប្រជាពលរដ្ឋ​ណា​មាន​ការសង្ស័យថា ម្ហូបអាហារ​ដែល​ដាក់​តាំង​លក់​តាម​បណ្ដា​តូប​មួយចំនួន​ក្នុង​ខេត្ត​មាន​ផ្ទុក​សារធាតុ​គីមី​ត្រូវ​រាយការណ៍​មក​មន្ត្រី​កាំកុងត្រូល​ភ្លាម ហើយ​ឱ្យ​មន្ត្រី​ប្រចាំការ​នៅ​ទីនោះ​និង​ចុះ​ពិនិត្យ​ភ្លាមៗ គឺ​ធ្វើ​យ៉ាងណា ដើម្បី​សុខមាលភាព​របស់​ប្រជាពលរដ្ឋ ដែល​បាន​ទិញ​យក​ទៅ​បរិភោគ​ប្រចាំថ្ងៃ​ផងដែរ​ ៕ ដោយ ៖ ​វ៉ៃ​គោ​

spot_img
×