Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ប្រយ័ត្ន​ណា៎​! នេះ​ចិន​នៅ​ស្រុក​ចិន​ផង​! (​វីដេអូ​)

spot_img

​តាម Daily Mail ហេតុការណ៍​នេះ​កើតឡើង​ទាំង​កណ្តាល​ថ្ងៃ​នៅ​ទីក្រុង Shenzhen ខេត្ត Guangdong នា​ថ្ងៃ​ដើម​ឆ្នាំ​ថ្មី ២០១៩ ។

​ជនល្មើស​ត្រកូល Liu (៣៧​ឆ្នាំ​) ក្រោយមក​បាន​ឆ្លើយ​ប្រាប់​ប៉ូលិស​ថា ខ្លួន​គេ​គ្រាន់តែ​ចង់ “​លេង​ជាមួយ​ក្មេង​” ប៉ុណ្ណោះ ។​

​ប៉ុន្តែ​តាម​កាមេរ៉ា​សុវត្ថិភាព​បង្ហាញឲ្យឃើញថា បុរស​ត្រកូល Liu ពាក់អាវ​ក្រហម បាន​ចូល​កៀក​ក្មេងស្រី​អាយុ ២​ឆ្នាំ នៅមុខ​ផ្សារ​ទំនើប ! វេលា​ម៉ោង ១៦ ថ្ងៃទី ០១ ខែ​មករា ។ ក្មេង​ស្រី​នេះ​ស្ថិតនៅ​ចម្ងាយ​ពី​ម្តាយមីង​ខ្លួន​ប្រហែល ១​ម៉ែត្រ​ប៉ុណ្ណោះ ។​

​បុរស​នោះ​បាន​ស្រ​វ៉ា​ចាប់​ក្មេងស្រី ហើយ​ដើរ​យ៉ាង​លឿន​ចេញទៅ ។ សំណាងល្អ ម្តាយមីង បាន​តាម​រារាំង​ទាន់ ។ បុរស​នេះ បាន​ទម្លាក់​ក្មេង​ចុះ រួច​ដើរ​ចូល​ក្នុង​ហ្វូងមនុស្ស ។ Yin ដែល​ជា​ម្តាយ​របស់​ក្មេងស្រី ដែល​នៅ​ពុំ​ឆ្ងាយ​ពី​នោះ បាន​ប្រដេញ​តាម​បុរស “​អាវ​ក្រហម​” ក្នុងពេល​ដែល​អ្នក​ដទៃ​ទូរស័ព្ទ​ប្រាប់​ប៉ូលិស ។​

​ប៉ូលិស​បាន​ចាប់​ឃាត់ខ្លួន ហើយ​ព័ត៌មាន​បឋម​ឲ្យដឹងថា ជនល្មើស Liu ទើប​មក​ពី​អាន​ហ៊ុយ​ពី​ខែ​ធ្នូ ធ្វើជា​កម្មករ​បោះ​ម៉ូយ​បន្លែ​ឲ្យ​ក្រុមហ៊ុន​មួយ ។ តាម​សាច់ញាតិ​ជនល្មើស​ធ្លាប់​ទៅ​ព្យាបាល​ជំងឺសរសៃប្រសាទ ខណៈពេល​ជនល្មើស​សារភាពថា ខ្លួន​គេ​ត្រូវ​បាន​ពិនិត្យ​សុខភាព​សរសៃប្រសាទ​ដែរ ។​

​យ៉ាង​ណា​ប៉ូលិស​កំពុង​បន្ត​ការស៊ើបអង្កេត ៕ ចន្ទ្រា​

spot_img
×