Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុករះបន្តគ្នារវាងរថយន្តធំនិងរថយន្តតូចប្រមាណ​១០គ្រឿង នៅម្តុំជិតលោកយាយម៉ៅពេជ្រនិល​ផ្លូវជាតិលេខ៤

spot_img

ខេត្តកំពង់ស្ពឺ ៖ មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងព័ត៌មានបឋមថា នៅរសៀល​ម៉ោង ៣រសៀល ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០១៩នេះ មានគ្រោះថ្នាក់ចរាចរណ៍បុករះបន្តគ្នា រវាងរថយន្តធំ និងរថយន្តតូចជិត ១០គ្រឿង នៅម្តុំជិតលោកយាយម៉ៅពេជ្រនិល តាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតក្នុងមូលដ្ឋានខេត្តកំពង់ស្ពឺ។

សមត្ថកិច្ចនគរបាល ឲ្យដឹងថា ​គ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យ​មានរថយន្តច្រើនគ្រឿងរងការខូចខាត និងមាន​មនុស្សរង​គ្រោះ​ដល់​អាយុ​ជីវិត និងរបួសធ្ងន់ស្រាលជាច្រើននាក់ថែមទៀតផង។

ក្រោយហេតុការណ៍នេះ សមត្ថកិច្ និងក្រុមសង្គ្រោះ បានអន្តរាគមន៍ភ្លាមៗ ជួយជនរងគ្រោះ និងសម្រួលចរាចរណ៍ ដែល​កកស្ទះខ្លាំង​នៅ​សងខាងចំណុចកើតហេតុគ្រោះថ្នាក់ចរាចរណ៍ខាងលើ៕ ដោយ ៖ ដែន សីមា

spot_img
×