Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សហគមន៍​អឺរ៉ុប ៖ ការ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ផែនការ​សកម្មភាព​ជាតិ​គីមី ជីវសាស្ត្រ វិទ្យុ​សកម្ម និង​នុយក្លេអ៊ែរ នៅ​កម្ពុជា​

spot_img

ភ្នំពេញ ៖ កម្មវិធី​នៃ​ការ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៃ​ផែនការ​សកម្មភាព​ជាតិ​គីមី ជីវសាស្ត្រ វិទ្យុ​សកម្ម និង​នុយក្លេអ៊ែរ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​ព្រឹក​ថ្ងៃទី​១១ ខែ​ធ្នូ ឆ្នាំ​២០១៧ នៅ​សណ្ឋាគារ​ភ្នំពេញ ក្រោម​អធិបតីភាព​សម្ដេច​ពិជ័យ​សេនា​ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ និង​លោក George Edgar ឯកអគ្គរដ្ឋទូត​សហគមន៍​អឺរ៉ុប​ប្រចាំ​កម្ពុជា​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​របស់​ខ្លួន​លោក George Edgar ជា​ប្រធាន​គណ​៖​ប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បាន​វាយតម្លៃ​ខ្ពស់​នៅក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​នានា ក្នុង​ការរៀបចំ​ផែនការ​សកម្មភាព​ជា​យុទ្ធសាស្ត្រ​នេះ ដែល​បាន​បង្កើតឡើង​ដោយ​មាន​ការគាំទ្រ​ពី​គំនិត​ផ្តួចផ្តើម​ដើម្បី​កាត់បន្ថយ​ហានិភ័យ​គីមី ជីវសាស្ត្រ វិទ្យុសកម្ម​និង​នុយក្លេអ៊ែរ​របស់​មជ្ឈមណ្ឌល​ជាន់ខ្ពស់ គីមី ជីវសាស្ត្រ វិទ្យុសកម្ម​និង​នុយក្លែអ៊ែ​រនៃ​សហគមន៍​អឺរ៉ុប​។​

​ក្នុង​កម្មវិធី​បើក​នេះ​ផង​ដែរ លោក Francesco Marelli ជា​ប្រធាន​កម្មវិធី​អភិបាលកិច្ច​នៃ​សន្តិសុខ និង​ការកាត់បន្ថយ​ហានិភ័យ​គីមី ជីវសាស្ត្រ វិទ្យុ​សកម្ម និង​នុយក្លេអ៊ែរ របស់​វិទ្យាស្ថាន​ស្រាវជ្រាវ​យុត្តិធម៌​និង​បទឧក្រិដ្ឋ អន្តរ​តំបន់​នៃ អង្គការសហប្រជាជាតិ (UNICRI) បាន​សម្តែង​ពី​ស្ថានភាព​ពិត​នៃ​កម្ពុជា​ដែល​ប្រទេស​កម្ពុជា សព្វថ្ងៃនេះ មាន​លិខិ​តូប​ករណ៍ដ៏​សំខាន់​មួយ​សម្រាប់​ការសម្របស​ម្រួ​ល​ថ្នាក់ជាតិ​និង​អន្តរជាតិ និងា​ករបែងចែក​នូវ​ធន​ធាន​នានា​ដើម្បី​ពង្រឹង​សមត្ថភាព​ក្នុង​ការដោះស្រាយ​ហានិភ័យ​គីមី​ជីវសាស្ត្រ​វិទ្យុសកម្ម និង​នុយក្លេអ៊ែរ​។​

​សម្ដេច​ពិជ័យ​សេនា​ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ បាន​អំពាវនាវ​ដល់​មជ្ឈមណ្ឌល​ជាន់ខ្ពស់​គីមី ជីវសាស្ត្រ និង​នុយក្លេអ៊ែរ របស់​សហគមន៍​អឺរ៉ុប និង​វិទ្យាស្ថាន​ស្រាវជ្រាវ​យុត្តិធម៌ និង​បទឧក្រិដ្ឋ​អន្តរ​តំបន់ នៃ​អង្គការ​សហប្រជាជាតិ ព្រម​ទាំង​សហគមន៍​អន្តរជាតិ បន្ត​ផ្ដល់​ជំនួយ​ដល់​កម្ពុជា ដើម្បី​គាំទ្រ​ដល់​ការអនុវត្ត​ផែនការ​សកម្មភាព​ជាតិ ដែលជា​បេសកកម្ម​មនុស្សធម៌​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​ប្រកបដោយ​ជោគជ័យ និង​ឆ្លើយតបបាន​ទាន់ ពេលវេលា​ទៅ​នឹង​តម្រូវការ​របស់​ប្រជាជន​។​

​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ មានប្រសាសន៍ ថា សិក្ខាសាលា​នេះ​ពិតជា​មាន​សារសំខាន់​ណាស់ ក្នុង​ការធានា​ថា កិច្ចខិតខំ​ប្រឹងប្រែង​នានា​ដែលមាន ភាព​ដាច់ដោយឡែក​ពី​គ្នា​ត្រូវ​បាន​ដាក់ បញ្ចូល​ទៅក្នុង​វិធីសាស្ត្រ​រួម​គ្នា​តែមួយ ក្នុង​ការបង្ការ​ហានិភ័យ​គីមី ជីវសាស្ត្រ វិទ្យុ​សកម្ម នុយក្លេអ៊ែ​រ នឹង​បង្កើតបាន​ជា​ចក្ខុវិស័យ​ថ្នាក់ជាតិ​មួយ ដើម្បី​កសាង​និង​ពង្រឹង សមត្ថភាព ឆ្លើយតប​ទៅនឹង​ឧបទ្ទវហេតុ ដែល​អាច​នឹង​កើតមានឡើង​ជា​យថាហេតុ​បណ្ដាល​មក ពី​គ្រោះ ធម្មជាតិ ការ​លិច​ធ្លាយ ការធ្វេសប្រហែស ការប្រើប្រាស់​បរិក្ខារ​មិន​មាន​ស្តង់ដារ​សម្រាប់​ការ ដឹកជញ្ជូន ក៏​ដូចជា​ការរក្សា​ទុក ការផ្ទុះ​ជំងឺ​។​ល​។

​​ម្យ៉ាងទៀត​ផែនការ​សកម្មភាព​នេះ​មាន​គោលដៅ​ខិតខំ​ធ្វើយ៉ាងណា ឱ្យ​ចក្ខុវិស័យ​ថ្នាក់​ជាតិ​មួយ​នេះ កាត់បន្ថយ​ឱ្យខាងតែបាន​នូវ ហានិភ័យ​គីមី ជីវសាស្ត្រ វិទ្យុ​សកម្ម និង​នុយក្លេអ៊ែរ និង​កំណត់​ឱ្យបាន នូវ​អាទិភាព​សម្រាប់ ពង្រឹង​សមត្ថភាព​ក្នុង​វិស័យ​នេះ​។​

​ផែនការ​សកម្មភាព​ជាតិ របស់​កម្ពុជា​គឺ​ផ្អែក​ទៅលើ​វិធីសាស្ត្រ​ដែល​ពាក់ព័ន្ធ ទៅ​នឹង​ការដោះស្រាយ​នូវ​រាល់​គ្រោះថ្នាក់​ផ្សេៗ រួម​មាន​ហានិភ័យ​ដែល​ទាក់ទង​ទៅ​នឹង​ឧក្រិដ្ឋកម្ម​ផ្សេងៗ (​ការ​រីកសាយ​គីមី ជីវសាស្ត្រ វិទ្យុសកម្ម​និង នុយក្លេអ៊ែ​រ អំពើចោរកម្ម ការបំផ្លិចបំផ្លាញ ការជួញដូរ​ខុសច្បាប់ និង​អំពើ​ភេរវកម្ម​) ហើយ​ព្រឹត្តិការណ៍ ជាយថាហេតុ​ផ្សេៗ (​គ្រោះថ្នាក់​នៅក្នុ​វិស័យ​ឧស្សាហកម្ម កន្លែង​ប្រព្រឹត្ត​កម្ម​កាកសំណល់ ឧបទ្ទវហេតុ​ក្នុង ការដឹកជញ្ជូន​) ក៏ដូចជា​ព្រឹត្តិការណ៍​ធម្មជាតិ​ផ្សេងៗ (​ការផ្ទុះ​ជំងឺឆ្លង និង​ជំងឺ​ដែល​ពាក់ព័ន្ធ​ដោយសារតែ សារធាតុ​គីមី ជីវសាស្ត្រ វិទ្យុ​សកម្ម និង​នុយក្លេអ៊ែរ ដែល​បង្កឡើង​ដោយ​គ្រោះធម្មជាតិ​)​។​
​ប្រសិនបើ​បញ្ហា​ទាំងនេះ​មិន​ត្រូវបាន​ដោះស្រាយ​ឱ្យបាន​ត្រឹមត្រូវ​នោះ​ទេ លទ្ធផល​នៃ​ព្រឹត្តិការណ៍​ទាំងនោះ នឹង​អាច​ប៉ះពាល់​ទៅដល់​សុខភាព បរិស្ថាន កសិកម្ម សន្តិសុខ សេដ្ឋកិច្ច និង​សង្គម​ទាំងមូល ហើយ​វា​ក៏ ជា​បញ្ហា​ដែល​ប៉ះពាល់​ដល់​កម្រិត​ថ្នាក់​តំបន់ និង​ថ្នាក់​អន្តរជាតិ​ផ្សេៗ​ដែរ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×